សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ រាជធានី ប្រមាន​ដក់សិទ្ធិ​ក្រុមហ៊ុន វិនិយោគ​ចំណតរថយន្ត​តាក់ ស៊ី​ច្បារ អំពៅ បើ​មិន​មាន​ធ្វើការ កែលំអរ​ហេដ្ឋារចនាសម្ព័ន្ធ និង អនាម័យ​

​អាជ្ញាធរ រាជធានី ប្រមាន​ដក់សិទ្ធិ​ក្រុមហ៊ុន វិនិយោគ​ចំណតរថយន្ត​តាក់ ស៊ី​ច្បារ អំពៅ បើ​មិន​មាន​ធ្វើការ កែលំអរ​ហេដ្ឋារចនាសម្ព័ន្ធ និង អនាម័យ​

ភ្នំពេញ​៖  បន្ទាប់ បានឃើញ​ចំណតរថយន្ដ កាត់​ស៊ី នៅ​ផ្សារ​ច្បារអំពៅ មាន​ភាព​អាណាធិបតេយ្យ ពេលបច្ចុប្បន្ន​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន ទទួល​ការ វិនិយោគ នៅ​ចំណតរថយន្ត​តាក់ស៊ី​នេះ ធ្វើការ​កែលំអរ​ហេដ្ឋារចនាសម្ព័ន្ធ និង​អនាម័យ ជាបន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ អាជ្ញាធរ និង​ដកសិទ្ធិ វិនិយោគ​ទៅ​ឲ្យ​អ្នកវិនិយោគ​ផ្សេង​វិញ  ដូច្នេះ​ត្រូវតែ កែសម្រួល​ឡើងវិញ រួម​និង​ការកែតម្រូវ​លើ​ការ​យក​លុយ​ពី​រថយន្ដ​នៅ​ទី​នោះ​ឲ្យបាន​ល្អ ផងដែរ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ  បាន​ស្នើ​ឡើង​បែប​នេះ នៅក្នុង​កិច្ចប្រជុំ កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ការបន្ត​កិច្ចសន្យា​វិនិយោគ​ទីតាំង​ចំណតរថយន្ត​តាក់ស៊ី​ផ្សារ​ច្បារអំពៅ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ២២ សីហា ឆ្នាំ​២០១៧ ដោយ​មាន​ការចូលរួម ពី​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ​និង​មាន តំណាង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ចំណត រថយន្ត​តាក់ស៊ី​ផងដែរ ។

​តំណាង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ចំណតរថយន្ត​តាក់ស៊ី​ខាងលើ បានឲ្យដឹងថា​៖ ក្រុមហ៊ុន​បាន​ទទួល​កិច្ចសន្យា​វិនិយោគ​ពី​រដ្ឋបាល​រាជធានី រហូតដល់​ឆ្នាំ​២០១៨ ហើយ​ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​ត្រូវ​ធ្វើ​ការកែលំអរ​ចំណត ចំនួន​៩​ចំណុច ដូចជា ការរៀបចំ​ចាក់​បេតុង​សរសៃដែក លើ​ចំណត​ទំហំ ៣៧​ម៉ែត្រ គុណ និង​៨១​ម៉ែត្រ ការដាក់​លូ​ជុំវិញ​ចំណត ធ្វើ​ចិញ្ចើម ផ្លូវ ស្លាក​ចរាចរ រួម​នឹង​ការសាងសង់​បង្គន់ អនាម័យ​ចំនួន​១០​កន្លែង​ផងដែរ ហើយ​លើ​កិច្ចការងារ​នេះ មន្ទីរ​រៀបចំ​ក្រុង និង​អាជ្ញាធរ​ខណ្ឌ​ក៏​ចូលរួម​ផងដែរ​។​

​លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ ក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល បាន​ការវិនិយោគ នេះ ធ្វើការ​កែលំអរ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ក្នុង​ចំណត រួម​នឹង​រៀបចំ​អនាម័យ​នៅ​ចំណត​ឲ្យបាន​ល្អ​ប្រសើរ ដោយ​កន្លងមក​នេះ ក្រុមហ៊ុន​រៀបចំ​មិនទាន់​បាន​ល្អប្រសើរ ហើយ​ការកែតម្រូវ​លើ​ការ​យក​លុយ​ពី​ក្បាល​ឡាន​ក៏​ត្រូវតែ​ធ្វើឡើង​ដោយ​ភាពត្រឹមត្រូវ​ផងដែរ​។​

​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន បញ្ជាក់ថា​៖  តាម​កិច្ចសន្យា​ចាស់​ទោះបីជា​មិនទាន់​វិនិយោគ​ថ្មី​ក៏​ដោយ នៅ​ចុង​កិច្ចសន្យា​ចាស់​អ្នកវិនិយោគ​ត្រូវតែ​រៀបចំ​ឲ្យ​ស្អាត ដើម្បី​ប្រគល់​មក​ឲ្យ​សាលា​រាជធានី​វិញ​។​

​លោក បន្ថែមថា​៖  អ្នកវិនិយោគ​ត្រូវ​រៀបចំ​លើក​ប្លង់​សោភ័ណភាព យ៉ាងយូរ​រយៈពេល​២​សប្ដាហ៍ ដើម្បី​ដាក់​ឆ្លង​រដ្ឋបាល​រាជធានី រីឯ​ការកំណត់​តម្លៃ​ចំណត​វិញ រដ្ឋបាល  ខណ្ឌ​ច្បារអំពៅ តំណាង​អ្នកវិនិយោគ និង​ខាង​ក្រសួង សេដ្ឋកិច្ច នឹង​ពិភាក្សាគ្នា​កំណត់​តម្លៃ​ណាមួយ ហើយ​ដាក់​ឆ្លងសាលា​រាជធានី​ភ្នំពេញ ។ ជាមួយ​ការ​បន្ត​ការ​វិយោគ សំខាន់​គឺ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឲ្យបាន​ល្អ និង​សោភ័ណភាព​ស្អាត​៕

 

Filed in: ព័ត៌មានជាតិ