សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​ស៊ី​ឡា​ឡយ​ម្ចាស់​គ្រឿងញៀន​ទំងន់​៥៦​គីឡូក្រាម​នៅ​ខេត្ត​រតនៈគីរី ស្លាប់​ហើយ​!

ឧកញ៉ា​ស៊ី​ឡា​ឡយ​ម្ចាស់​គ្រឿងញៀន​ទំងន់​៥៦​គីឡូក្រាម​នៅ​ខេត្ត​រតនៈគីរី ស្លាប់​ហើយ​!

​ភ្នំពេញ​៖ ឧកញ៉ា ស៊ី​ឡា​ឡយ​អាយុ​៤២​ឆ្នាំ ម្ចាស់​សណ្ឋាគារ​ដ៏​ធំ​មួយ​ឈ្មោះ​មហា​សម្បត្តិ​នៅ​ខេត្ត​រតនគិរី​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់​ពន្ធ័​និង គ្រឿងញៀន​ទំងន់ ៥៦​គីឡូក្រាម​បាន​ស្លាប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៧ នៅឯ​មន្ទីរ​ពេទ្យរុស្ស៊ី​ដោយ​ជំងឺមហារីក​ខួរក្បាល និង​ជំងឺអេដស៍​។​លោក ចាន់ គឹម​សេង អគ្គនាយក​ពន្ធនាគារ ក្រសួងមហាផ្ទៃ បាន​ឲ្យ​កាសែតដឹងថា «​មេក្លោង​គ្រឿងញៀន​រូបនេះ​បាន​ស្លាប់​នៅ​ល្ងាច​ថ្ងៃនេះ ខណៈ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរ​រុស្ស៊ី ដោយសារ​ជំងឺ​មហារីក​ខួរក្បាល និង​មាន​ផ្ទុក​មេរោគ​អេដស​ន៍​ផងដែរ​។​

​លោក ចាន់ គឹម​សេង បាន​បន្តថា ជនជាប់ចោទ​រូប​នេះ ត្រូវបាន មន្ត្រី​អនុរក្ស​ពន្ធនាគារ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាច្រើន​លើក​ផង​ដែរ ទើបតែ​នៅ​ល្ងាច​មិញ​នេះ​ក៏​ស្លាប់​តែ​ម្តង បន្ទាប់​ពី​គ្រូពេទ្យ​អស់​លទ្ធភាព​ព្យាបាល​ជំងឺ​របស់​គេ​»​។​

​ឧកញ៉ា ស៊ី​ឡា​ឡយ មេក្លោង​ជួញ​គ្រឿងញៀន​ដ៏​ធំ​នៅ​ភូមិភាគ​ឥ​សាន្ត​ត្រ​វ​បាន​លោកស្រី ថ្លាង ផា​ណែ​ត  ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​កន្លង​ទៅ ជាមួយ និង​បក្ខពួក​ម្នាក់​ទៀត ដាក់​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ «​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»​។

​ឧកញ៉ា ស៊ី​ឡា​ឡយ  ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​រតនៈគីរី​បន្ទាប់ពី​ត្រូវ​កម្លាំង​នគរបាល​នៅ រាជធានី​ភ្នំពេញ បង្ក្រាប​បក្ខពួក​គេ​នៅ​ភ្នំពេញ​ដោយ​ដកហូត​ថ្នាំញៀន​ជាង​៥៦​គីឡូក្រាម​។​ឧកញ៉ា ស៊ី ឡា​ឡយ ហៅ ស៊ី ខាំ​ឡយ ជា​អ្នកទទួល​ដុំ​មកពី​ក្រៅប្រទេស និង​ជា​អ្នកលក់ និង​ចែកចាយ​នៅក្នុង​ស្រុក និង​ម្នាក់​ឈ្មោះ លូន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​.​ឡាវ ដែលជា​អ្នក​ទទួលបញ្ជារ​ពី​មេក្លោង យក​ថ្នាំញៀន​មក​ស្តុក​ទុក និង​យក​ទៅ​ប្រគល់​ឲ្យ​អ្នក​ទិញ​(​សុ​ី ឡា​ឡយ​)​ជា​មេខ្លោង ។
​ឧត្តមសេនីឯក ម៉ក់ ជី​តូ បានឲ្យដឹងថា ថ្នាំញៀន​ដែល​សមត្តកិច្ច​ចាប់​យក​រួមមាន​៣​ប្រភេទ ១.​ហេ​រ៉ូ​អុីន ២.​ម៉េតំ​ហ្វេ​តា​មីន​ICE និង​៣.​ម៉េតំ​ហ្វេ​តា​មីន​គ្រាប់ WY ។ ក្នុងនោះ​មាន​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន​ចំនួន​១៥​គីឡូក្រាម ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​១២​គីឡូក្រាម និង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​២៩​គីឡូក្រាម ។ ថ្នាំញៀន​ជាង​៥៦​គីឡូក្រាម​នេះ ត្រូវ​បាន​សង្ស័យ​ជា​ឧកញ៉ា​បញ្ជា​ទិញ និង​នាំចូល​មកពី​ប្រទេស​ឡាវ តាម​ខេត្ត​ស្ទឹងត្រែង និង​បាន​យក​មក​ស្តុក​ទុក​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទីតាំង​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារថ្មី ខណ្ឌដូនពេញ និង​មួយ​កន្លែង​ទៀត​នៅមុខ​វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

កិច្ច​ប្រតិ​ប​ត្ត​ការ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ រហូត​ម៉ោង​១​យប់​ឈាន​ចូលដល់​ថ្ងៃទី​១៩ ឧសភា ២០១៧  ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណ​: នាយក និង​លោក​ឧត្តសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​ង​មហាផ្ទៃ ។ ថ្នាំញៀន​ដែល​សមត្តកិច្ច​ចាប់​យក​ជា​វត្ថុតាង​ចំនួន​ជាង​៥៦​គីឡូក្រាម​នេះ បើ​គិត​ជា​ទឹកប្រាក់​តម្លៃ នៅ​ទីផ្សារងងឹត​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក តែ​បើ​នៅ​ក្រៅ​ប្រទេស​មាន​តម្លៃលើស​នេះ​ទៀត ។​
​បក្ខពួក​មេក្លោង​ឈ្មោះ ស៊ី ឡា​ឡយ ហៅ​ខាំ​ឡយ ឈ្មោះ លួ​ន សុ​ផា អាយុ​៣០​ឆ្នាំ​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស​នៅឡើយ ៕

 

Filed in: គ្រឿងញៀន