សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​មណ្ឌលគិរី​យក​លោក​សាក់​សា​រ៉ាង​ចេញ​ដាក់​លោក​ហែម​បូ​ណា​រ៉ែ​ល​ចូល​

ប៉េអឹម​មណ្ឌលគិរី​យក​លោក​សាក់​សា​រ៉ាង​ចេញ​ដាក់​លោក​ហែម​បូ​ណា​រ៉ែ​ល​ចូល​

មណ្ឌលគិរី​៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ផ្លាស់ប្តូ​រហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៧​ដោយ​ដក​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង​ឲ្យទៅ​កាន់​ខេត្ត​កំពង់ឆ្នាំង​ហើយ ដាក់​លោក​វរៈសេនិយ៍​ឯក ហែម បូ​ណា​រ៉ែ​ល មកពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជំនួស​វិញ ។​លោក ស្វាយ សំ​អ៊ាង អភិបាល​ខេត្ត​មណ្ឌល​គី​រី បានចាត់ទុក ការតែងតាំង ការផ្លាស់ប្តូរ​មន្ត្រី​ប៉េអឹម គឺជា​រឿង​ធម្មតា  ដែល​តែងតែ​ធ្វើឡើង​ទៅ​តាម​តម្រូវការ​ចាំបាច់​នៃ​ការងារ ដើម្បី​អោយ​អង្គភាព​និមួយៗ មានកា​រីកចម្រើន  ជា​គោល​ការ​កំណែ​ទម្រង់​របស់​រា​ជ​រដ្ឋាភិបាល ។​

​ដោយឡែក  លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​ដែល​ជា​មេ​អាវុធហត្ថ​ទូទាំង​ប្រទេស នៅក្នុង​ឱកាស​នោះ បាន​មានប្រសាសន៍ កោត​ស​សើរ​ចំពោះ​លោក​មេបញ្ជាការ មេបញ្ជាការរង នាយ និង​ពល​អាវុធហត្ថ ខេត្ត​មណ្ឌលគិរី ទាំងអស់ ដែល​ក្នុង​រយៈពេល​កន្លង​ទៅនេះ បាន​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​ភារកិច្ច បម្រើ​ជាតិ​មាតុភូមិ បាន​យ៉ាង​ល្អប្រសើរ​។

​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន ណែនាំ ដល់​លោក​មេបញ្ជាការ មេ​បញ្ជារ​ការរង និង​មន្ត្រី​អាវុធហត្ថ​ទាំងអស់ ត្រូវ​សាមគ្គី​គ្នា អោយបាន​ល្អ និង​ត្រូវ​សហការ ជាមួយ​ស្ថាប័ន​នានា ក្នុង​ខេត្ត ក្នុង​ការចូលរួម​រក្សា​អោយបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដោយ​ទប់ស្កាត់ និង​បង្ក្រាប​អោយបាន​ទាន់​ពេលវេលា​នូវ​អំពើរ​ចោរលួច ចោរប្លន់ បញ្ហា​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​។

សូម​បញ្ជាក់​ដែរ​ថា ​មួយរយៈ​កន្លងទៅនេះ​សមត្តកិច្ច​គ្រាក់ៗ​នៅក្នុង​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​ដែល​ក្នុងនោះ​រួម​មាន​អាវុធហត្ថ​នគរបាល​យោធា​ខេត្ត​មន្ត្រី​តុលាការ​បាន​ផ្ទុះ​រឿង​អាស្រួវ​ពុករលួយ​ពាក់ពន្ធ័​និ​ង​ការឃុបឃឺត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ឈើ​យួន​ចូល​មក​កាប់​ឈើ​ខ្មែរ​យើង​នៅ​តំបន់​អូរ​ហ៊ុច​ក្នុងស្រុក​កែវ​សីម៉ា​។​បន្តែករ​ណី​មួយនេះស្ពឹក​ដូច​កៅស៊ូបើ​ទោះបីជាអ​គ្គនគ​រ​បាល​ជាតិ​រក​ឃើញថា​មាន​មនុស្ស​ពាក់​ពន្ធ័​ក៏ដោយ​។

​បច្ចុប្បន្ន​ករណី​ពុករលួយ​មួយ​នេះ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ស្រាវជ្រាវ​មិនដឹងថា​អាច​ផ្តន្ទាទោស​បានដែរ​ឬ​អត់​នោះ​ទេ​បើ​មនុស្ស​អស់​នោះ​ត្រូវបាន​គេ​ផ្លាស់​ចេញ​ជា​បណ្តើៗ​ទៅហើយ​! ៕

 

Filed in: ព័ត៌មានជាតិ