សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ទី​តាំ​ហ្គេម​បាញ់ ត្រី​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ទី​តាំ​ហ្គេម​បាញ់ ត្រី​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣

ភ្នំពេញ ៖ កាលពី​វេលា​៨ យប់​នៅ​ថ្ង​ទី​២១​សីហា​២០១៧ កម្លាំង​គណបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ បញ្ជា​ផ្ទាល់​ដោយ​លោក យស យុទ្ធី អភិបាលរងខណ្ឌ តាម​បទបញ្ជា​របស់​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទី តាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ឋិត​នៅ​ចំណុច ផ្ទះ​៦០E0 ផ្លូវ​១៧២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ ដកហូត​បាន​ទូ​ហ្គេម​ចំនួន​៤​ទូ និង​កៅអី​ចំនួន​២១​កៅអី ដឹក​យក​មក​ទុក​នៅ​សាលាខណ្ឌ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត ។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ប្រកាស​ដាក់​បទបញ្ជា​ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ខណ្ឌ​បង្ក្រាប បន​ល្បែង ស៊ីសង​គ្រប់​ប្រភេទ និង​រៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ​តាន​ដងផ្កូវ​។ គឺ​គេ​សង្កេត​ឃើញ​គ្រប់​ខណ្ឌ អាជ្ជា​ធរ​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការងារ​ជា​រៀងរាល់ថ្ងៃ ។​

​ដោយឡែក ខណ្ឌ​ដូនពេញ​ជុំវិញ​បរិវេណ​ទីលាន ប្រជាធិបតេយ្យ​រហូត​ដល់​ផ្សារ​រាត្រី​ត្រូវបាន​លោក​អភិបាលខណ្ឌ សុខ ពេញវុ​ធ ដាក់​កម្លាំង​សមត្ថកិច្ច តាមឃ្លាំមើល​នុង​រៀបចំ​សណ្តាប់ធ្នាប់​ជាប្រចាំ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការច​ត​តាំង​លក់​រថយន្ត​ជា​បន្ត​ទៀត​ដាច់ខាត​៕

 

Filed in: ព័ត៌មានជាតិ