សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រឡង​បាក់​ឌុប​នៅ​មណ្ឌលគិរី​ស្ងាត់ស្ងៀម​!​រដ្ឋមន្ត្រី​បើ​កនៅ​ស៊ី​សូ​វត្ថិ​

ប្រឡង​បាក់​ឌុប​នៅ​មណ្ឌលគិរី​ស្ងាត់ស្ងៀម​!​រដ្ឋមន្ត្រី​បើ​កនៅ​ស៊ី​សូ​វត្ថិ​

​មណ្ឌលគិរី​៖ ចាប់ពី​វេលា​ម៉ោង​៧៖០០​នាទី ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៦ នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បាន​បើកទ្វារ​បន្ទប់ ប្រលង​ដើម្បីអោយ​បេក្ខជន បេ​ក្ខ​នារី បាន​ចូល​រូ​ម​ប្រកួតប្រជែង​ចំណេះដឹង ក្រោម ការ​យាមកាម​យ៉ាង​តឹងរឹង​បំផុត​ពី​កងកំលាំង​សមត្ថកិច្ច និង មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រុម​សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង ក្រុមយុវជន​ស្ម័គ្រចិត្ត ចូលរួម​អង្កេត​ការ​ផង​ដែរ​។

​សម្រាប់​ការបើកទ្វារ​ប្រលង​នៅ​ថ្ងៃ​ដំបូង l​លោក យឹម លុច្ស អភិបាលរង​ខេត្ត​មណ្ឌលគិរី ក៏​បាន​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសារ​ប្រលង​បាក់​ឌុប នៅ​វិទ្យាល័យ​ហ៊ុន​សែន មណ្ឌលគិរី ។ លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បានឲ្យដឹងថា ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ​ឆ្នាំនេះ មាន​រយៈពេល​២​ថ្ងៃ ត្រូវ​បាន​បែក​ចែក​ជា​ពីរ​មណ្ឌល​ប្រលង មាន​ថ្នាក់​វិទ្យសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ សង្គម ហើយ​បេក្ខជន​ទាំងអស់​មក​ពី​វិទ្យាល័យ​ក្រុង​/​ស្រុក ទាំង​៥​ទូទាំង​ខេត្ត ចំនួន​៣២០​នាក់ ស្រី​១៦៨​នាក់​ស្មើនឹង ១៤​បន្ទប់​ប្រលង​។

​ឯកឧត្តម​ហង្ស​ជួន​ណារ៉ុន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង កីឡា ធ្លាប់​បាន​បញ្ជាក់ថា សិស្ស​នឹង​ធ្លាក់​ដោយ ស្វ័យប្រវត្តិ ប្រសិនបើ ពួកគេ​ធ្វើ​ល្មើស​លក្ខខណ្ឌ​មួយចំនួន ដែល​ក្រសួង​បានកំណត់ ដូចជា​៖ លួច​យក​សៀវភៅ សំណៅ​ឯកសារ លូច​ចម្លង ប្រើ​ទូរស័ព្ទ​និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​នៅក្នុង​មណ្ឌល​ប្រឡង និង​បើសិន​ពិនិត្យឃើញថា សន្លឹក​កិច្ច​របស់ បេ​ក្ខ ជន អង្គុយ ជិតគ្នា មាន​ខ្លឹមសារ​ដូចគ្នា រកឃើញ​ថា​លួច​ចម្លង​គ្នា ឬ​សន្លឹក កិច្ច​មាន​ខ្លឹមសារ​ដូចគ្នា ទាំងស្រុង​ទៅ​នឹង សំណៅ​ឯកសារ​ដែល​សរ​សេរ​ទុក​មុន​ឬ​ដូច​ទៅ​នឹង​ឯកសារ​បង្ហោះ​តាម​ហ្វេ​សប៊ុក​ជាដើម​។

​ការផ្តល់​សន្លឹក​កិច្ចការ​ទៅ​មិត្តភក្តិ​ចម្លង​បោះ ឯកសារ​ទៅ​ក្រៅ​បន្ទប់​ប្រឡង ធ្វើ​ជា​មេខ្លោង ក្នុង​ការប្រមូល​លុយ​ឲ្យ​គ្រូ យក​អាវុធជាតិផ្ទុះ​ចូល​ក្នុង​បន្ទប់ ប្រឡង ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ ធ្វើឲ្យ​ខូចខាត​ឧបករណ៍ សម្ភារៈ​ក្នុង​បន្ទប់​ប្រឡង និង​ធ្វើឲ្យ​ខូច​សណ្តាប់ធ្នាប់ របៀបរៀបរយ ឬ​ធ្វើ​ជា​ក្លិប​រៀបចំ​ចម្លើយ និង​បង្ក​របួសស្នាម ទៅលើ​មន្ត្រី​អនុរក្ស រាល់ ចំណុច​ទាំងអស់​ខា​លើ​ត្រូវ​ធ្លាក់ ដោយ​ស្វ័យប្រវត្តិ​ហើយ​ត្រូវ​ប្រឈមមុខ​និង​ច្បាប់​។ លោក យឹម លុច្ស អភិបាលរង​ខេត្ត បាន​អំពាវនាវ​ឲ្យ​បេក្ខជន​ប្រឡង​និង​លោកគ្រូ អ្នកគ្រូ ជា​អនុរក្ស ទាំងអស់ ចូលរួម​គោរព​នូវ លក្ខខណ្ឌ ដែល​បាន​ដាក់ចេញ​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​នាំមក​នូវ​លទ្ធផល​នៃ​ការប្រឡង មួយ ដ៏​ល្អ​ប្រសើរ​។

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅ​ព្រឹក ថ្ងៃទី​២១ ខែ​សីហា​នេះ ទ្វារ​មណ្ឌល​ប្រឡង​ចំនួន​១៧៩​មណ្ឌល ស្មើនឹង​៤,០៩៣​បន្ទប់ នៅ​ទូទាំង​ប្រទេស បាន​បើកទទួល​ស្វាគមន៍ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ចំនួន​១០១,៤១០​នាក់ (​ស្រី ៥០,០៤៩​នាក់​) ហើយ​។​ នៅ​រាជធានី​ភ្នំពេញ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ចូលរួម​សម្ពោធ​បើក​ហិប​វិញ្ញាសា នៅ​វិទ្យាល័យ​ព្រះស៉ីសុវត្ថិ​។

 

 

Filed in: ព័ត៌មានជាតិ