សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​អ្នកកាសែត​២​នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​២​បទល្មើស​

ឃាត់ខ្លួន​អ្នកកាសែត​២​នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​២​បទល្មើស​

ខេត្ត​ពោធិ៍សាត់ ៖ អ្នកកាសែត​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ឃាត់ខ្លួន​បញ្ជូន​បន្ត​ទៅ​មន្ត្រី​ជំនាញ​អនុវត្តន៍​តាម​នីតិវិធី​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដោយ​អ្នកកាសែត​ទាំង​២​រូប​ខាងលើ​ជាប់ ពាក់ព័ន្ធ ២​បទល្មើស ខណៈ​ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ស្រែ​ព​ពាយ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ក្រោម​ការបញ្ជា​ពី​លោក សូ សា​ហុង អភិបាល​នៃ​អភិបាល​ស្រុក​ភ្នំក្រវាញ​។​

​ជនសង្ស័យ​ជា​អ្នកកាសែត​ទាំង ២​នាក់​ត្រូវបាន​សមត្តកិច្ច​នគរបាត​លឃាត់ខ្លូន​ទី​១ ឈ្មោះ អ៊ុយ គឹម​ង៉ុយ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទី​លំ​ភូមិ​ដំណាក់​អំពិល សង្កាត់​លលកស ក្រុង​-​ខេត្ត​ពោធិ៍សាត់ ជា​អ្នក​សា​ព័ត៌មាន គំនិត​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ធម្ម នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង (​មិន​បញ្ជាក់​ជា​អ្នក​សា​ព័ត៌មាន​អ្វី​នោះទេ​) ។​

​តាម​សមត្ថកិច្ច​បាន​បញ្ជាក់ថា ការឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកសារព័ត៌មាន​ទាំង​២​នាក់​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ រាយការណ៍ ឃើញ​ពួត​គាត់​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 21.L1 002.96 សង្ស័យ​ក្លែងក្លាយ និង​ពាក់​ម៉ាក​សុវត្ថិភាព មាន​ឡូហ្គោ (​គណបក្ស​ប្រជាជន​កម្ពុជា​) ដើរ​ធ្វើ​សកម្មភាព​យក​លុយ​ពី​ប្រជាជន​ដឹកឈើ​។​

​ដោយឡែក នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិស្រាល​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក​វរសេនីយ៍ទោ ម៉ូ លីដា បានឲ្យដឹងតា​មទូរស័​ព្ទនា​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧ នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុតាង រង់ចាំ​ឯកសារ​បន្ថែម ពី​កន្លែងកើតហេតុ​ខាងលើ ហើយ​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧​ស្អែក​នេះ​៕

 

Filed in: ព័ត៌មានជាតិ