សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាច់​មាន់​ខូច​គុណភាព​ជាង​៨៨០​គីឡូ​ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ទ្វា​ប៉ោយប៉ែ​ត​ចាប់​ដុត​កម្ទេ​ច​ចោល​…..!

​សាច់​មាន់​ខូច​គុណភាព​ជាង​៨៨០​គីឡូ​ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ទ្វា​ប៉ោយប៉ែ​ត​ចាប់​ដុត​កម្ទេ​ច​ចោល​…..!

បន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​ប៉ែត ចាប់​បាន​សាច់មាន់​ដែល​ខូច​គុណភាព​ជាង​៨៨០​គឺ​ឡូ​ក្រាម នៅវេលា​ម៉ោង​១ រសៀល ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​2017 ហើយ​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​យកទៅ​កំទេច​ចោរ​នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​5 ក្នុង​ភូមិ​ក្បាលស្ពាន​1​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ដឹកនាំ​ដោយ​លោក ហុង លៀង អនុប្រធាន​កាំកុងត្រូល​សារ​ខា​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យដឹងថា ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម​បណ្ឌឹត ម៉ក់​.​ពេជ្ជ​រិទ្ធ  ប្រតិភូ​រាជរដ្ផាភិបាលកម្ពុ​ជា​.​ទទួលបន្ទុក​អគ្គនាយកដ្ផាន​កាំកុងត្រូល​.​នៃ​ក្រសួង​ពាណិជ្ជកម្ម  បាន​បញ្ជា​ឲ្យ​ទុបស្កាត់​ឲ្យ​បាន​នូវ សាច់​មាន់​ដែល​ចាប់​បាន​យក​ទៅ​កំទេចចោល  ដូច្នេះ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ គឺ​ឈ្មួញ​បាន​ដឹក​តាម​រទេះ​ចេញពី​ប្រទេស​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​.​និង​ក្រុង​ប៉ោយ​ប៉ែត  ហើយ​បាន​ដុត​កម្ទេចចោល​អស់​ទាំងស្រុង​ដើម្បី​កុំអោយ​ឈ្មួញ​នាំ​ចូល​ធ្វើឲ្យ​ខូច​ដល់​សុខភាព​បងប្អូន​ក្នុង​ស្រុក​ខ្មែរ​។​

​លោក ហុង លៀង បាន​បន្តទៀតថា ៖  នៅ​ក្នុងប្រត្តិ​ប័ត្រការណ៍​ចុះ​ចាប់​និង​បង្ក្រាប​ហើយ​កំទេច​នេះ​ដោយ​បាន​សហកា​រណ៍​ពី​សមត្តកិច្ច​និង​អាជ្ញាធរ ហើយក៍ជា​ការទុបស្កាត់​រាល់​បទ​ល្មើស​នាំចូល​នូវ​សាច់ ជ្រូក​.​គោ មាន់​ទា​ទាំងឡាយណា​ដែល​ខូច​គុណភាព​មក​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ថា កន្លង​មក​ឈ្មួញ​តែងតែ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​នាំចូល​នូវ​អាហារ​ដែល​ខូច​គុណភាព​ខុស​ច្បាប់​ដែល​រាជរដ្ផាភិបា​លបាន​ហាមប្រាម​ជា​ទង្វើ​ខុស​និង​ខូចសុខភាព​ប្រជា​ពលរដ្ផ  ដូច្នេះ​គ្រប់​សត្ថាប័​ណ្ណ​ដែល​ពាក់ព័ន្ធ​អុ​វត្ត​ន៍​អោយបាន​នូវ​បទបញ្ជា បង្ករ បង្ការ បង្ក្រាប និង​សង្គ្រោះ ជូន​បងប្អូន​ប្រជា​ពលរដ្ផ​ឲ្យបាន​៕
​ដោយ ឆាយ ដា​

Filed in: ព័ត៌មានជាតិ