សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បេក្ខជន​បេ​ក្ខ​នារី​សរុប​ចំនួន​ជាង ១​ពាន់​នាក់ ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ​ឆ្នាំនេះ

​បេក្ខជន​បេ​ក្ខ​នារី​សរុប​ចំនួន​ជាង ១​ពាន់​នាក់ ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ​ឆ្នាំនេះ

ក្រចេះ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំនេះ បាន​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៧​នេះ ដោយ​មាន​បេក្ខជន​បេ​ក្ខ​នារី​ចូលរួម​ជាង​មួយ​ពាន់​នាក់ ចូលរួម​ប្រឡង​ប្រគួតប្រជែង​ដើម្បី​សម្រេច​គោលដៅ​នៃ​ការសិក្សា​ក្នុង​រយៈពេល​១២​ឆ្នាំ​កន្លង​ទៅ​។​

សម្រាប់​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ខេត្ត​ក្រចេះ មាន​ចំនួន ៣​មណ្ឌល ស្មើនឹង ៧០​បន្ទប់ មាន​បេក្ខជន​សរុប​ចំនួន ១៧៤៥ ក្នុងនោះ​ស្រី​ចំនួន​៨៦១​នាក់ សិស្ស​ស្វ័យ​រឹន​ចំនួន ២៦២​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​មាន​ការកើនឡើង​។

​ជាមួយគ្នានេះ ឯកឧត្តម ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត​ក្រចេះ ព្រមទាំង​គណៈ​និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ អញ្ចើញ​ជា​គណៈអធិបតី បើក​ហិប និង​កាត់​កញ្ចប់​វិញ្ញាសារ​ប្រលង់ ដើម្បី​ចាប់ផ្ដើម ដំណើរការ​ប្រលង់ ព្រមទាំង​មាន​សមត្ថកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​យ៉ាង​តឹងរឹង ។​

​ទិដ្ឋភាព​ជា​រួម​នៅ​តាម​មណ្ឌល​ប្រឡង​នី​មួយៗ​នា​ព្រឹក​នេះ គេ​សង្កេតឃើញថា មាន​លក្ខណៈ​សភាព​ជាធម្មតា​គឺ​គ្មាន​អ្វី​ខុសប្លែក​គ្នា​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ការប្រឡង់ នៅ​ឆ្នាំ​មុន​នោះ គឺ​ប្រព្រឹត្តទៅ​ដោយ​រលូន ដោយ​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត អង្គភាព​ប្រឆាំង​អំពើពុករលួយ កម្លាំង​ប្រដាប់ អាវុធ​ទាំង​បី​ប្រភេទ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុងនោះដែរ អ្នក​អង្កេត​ការណ៍​មកពីរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ចំនួន ២៣៨​នាក់ ដើម្បី​ចូល​ល​រួម​ការការពា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពេល​ប្រឡង​ឲ្យមាន​ភាពត្រឹមត្រូវ តម្លាភាព សុក្រិ​ដ្ឋ យុត្តិធម៌ និង​ទប់ស្កាត់​អ្នករត់​បោះ​ប្រឺ​យុង​ប្រសេចប្រសាច ជាពិសេស​ការទប់ស្កាត់​បាន​នូវ​ការ​បែកធ្លាយ​វិញ្ញាសារ ដែល​ជា​ហេតុ ធ្វើឲ្យ​មាន​ភាពមិនប្រក្រ​តី ៕

 

Filed in: ព័ត៌មានជាតិ