សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ទៅកាន់​តុលាការ​

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ទៅកាន់​តុលាការ​

ក្រចេះ ៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ប​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​និង​រក្សា​ទុក​ខុស​ច្បាប់​ដោយ​សារធាតុ​ញៀន​និង​វត្ថ​តាង​មួយ ចំនួន​ធំ​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា​ឆ្នាំ​២០១៧​នេះ ។​

​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឱ្យដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន ​ដោយ​មាន​បទបញ្ជា​នឹង​ដឹកនាំ​ផ្ទាល់​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ហើយ សហការ​ជាមួយ​កំលាំង​អធិកា​រដ្នា​នគរបាល​ស្រុក​សំបូរ និង​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​សំបូរ ដោយ​មាន​ការដឹកនាំ​ដោយ​លោក​អធិការរង ប្រឆាំង​គ្រឿងញៀន​ស្រុក​សំបូរ បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​កែង​ប្រាសាទ​ឃុំ​សំបូរ​ស្រុក​សំបូរ​ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៧ ហើយ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ជេ​ន ចាន់​ធី ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កែង​ប្រាសាទ​ឃុំ​សំបូរ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ និង​ដកហូត​បាន​វត្ថុតាង​រួមមាន ៖
​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ២៧​កញ្ចប់​តូច​-​ធំ​និង​២​កញ្ចប់​ធំ​ ​ឧបករណ៌​សំ​រាប់ជក់​គ្រឿងញៀន​មួយចំនួន ហើយ​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ចែកចាយ​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង​ទាំងអស់ កំពុង​ឃាត់ខ្លួន និង​រក្សាទុក​ជា​បណ្តោះ​អា​សន្ម នៅ​ការិ​-​ប្រឆាំង​គ្រឿងញៀន​និង​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​បន្ត ៕

 

Filed in: គ្រឿងញៀន