សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​បាត់ដំបង​

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​បាត់ដំបង​

​ខេត្ត​បាត់ដំពង ៖ ទៅ​កាល ពី​ថ្ងៃ​ទី ២០ ខែកក្កដា នៅ​សាលាខេត្ត​បាត់ដំបង មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាត់ដំបង ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង ថាមពល ។​

​ក្នុង​សេចក្តីប្រកាស​ស្តីពី​ការតែងតាំង មន្ត្រីរាជការ របស់​ក្រួងមហាផ្ទៃ ត្រូវ​បាន​សម្រេច តែងតាំង លោក អ៊ាន មាឃ ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បាត់ដំបង​ជំនួស លោក ជី ឈាង ដែល​ត្រូវ​ចូឡ​ល​និវត្ត​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​កាត់​សរសើរ​ដល់ ការខិតខំ របស់​លោក​ជី ឈ​ង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ដែល​បាន​ខិតខំ​អនុវត្ត រយៈពេល ៣៤​ឆ្នាំ នៃ​ជីវិត​ការងារ របស់លោក ក្នុងនោះ ១៦​ឆ្នាំ ក្រោម​ការ គ្រប់គ្រង​ដឹកនាំ​របស់​លោក​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​។ ឆ្លងកាត់​បទពិសោធន៍​នេះ សូម​លោក ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ពេលនេះ ត្រូវ​ខិតខំ​បន្ត​យកចិត្តទុកដាក់ អនុវត្ត​ការងារ​នេះ ឲ្យ បាន​ល្អប្រសើរ ដោយ​ឈរ​លើ​កិច្ចសហការ សាមគ្គីភាព យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​បណ្តា​អ្នក ពាក់ព័ន្ធ និង​ឈរ​លើ​គោ​ការ​ច្បាប់​ជា​មូលដ្ខាន​។ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ល្អ​ជាច្រើន ក្នុង គោលដៅ​ជម្រុញ​រាល់​សកម្មភាព នៃ​ការងារ​ឲ្យ​កាន់តែ​មាន​សន្ទុះ​មួយ​កម្រិត​ថែមទៀត​ក្នុងនោះ មានដូចជា ត្រូវ​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង ក៏ដូចជា​ពង្រឹង​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម ត្រូវ​គោរព​ច្បាប់ គោល​ការ​ចរាចរ​ឲ្យបាន ម៉ឺងម៉ាត់ និង​ពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ក៏​ដូច​ជាមួយ​បណ្តា​ពាក់ព័ន្ធ​ជា​ដើម​។​

​ឯកឧត្តម ស៊ុយ សែម បាន​ឲ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី ទទួលយក​អនុ​វសា​សន៍​ដ៏​ល្អ​របស់ ឯកឧត្តម អភិបាលខេត្ត​យកទៅ​អនុវត្ត​ឲ្យបាន ព្រោះនេះ​ជា​ត្រីវិស័យ​សំរាប់​យើង​។​ចំពោះ​ការ ងារ ចំពោះមុខ លើ​វិស័យ​រ៉ែ និង​ថាមពល ពិសេស ការគ្រប់គ្រង​ប្រេង​ឥ​ន្ធៈ ពិសេស​ការលក់ ចែកចាយ ការបង្កើត​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ និង​ឧស្ម័ន ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រព្រឹត្តទៅដាយ​ស្រប ច្បាប់ ដោយ​ធានា​សុវត្ថិភាព​អ្នករស់នៅ​ជិតខាង ការពារ​បញ្ហា​ដែល​កើតមានឡើង​ជា​យ​ថា ហេតុ ។​ឯកឧត្តម​បាន​បញ្ជាក់​ផងដែរ លើ​ការគ្រប់គ្រង​ថាមពល​អគ្គិសនី ជា​គោល​ការ​របស់ ក្រសួង​នៅ​ឆ្នាំ​២០២០ ទៅ​តាម​បណ្តា​ភូមិ ទូទាំង​ប្រទេស​ត្រូវ​មាន​ភ្លើងអគ្គិសនី​ប្រើ​ទាំង​អស់ បច្ចុប្បន្ន​អនុវត្តបាន​ប្រមាណ​ជា 80 % ហើយ៕

 

2015_07_21d1 (1) 2015_07_21d1 (2) 2015_07_21d1 (3) 2015_07_21d1 (4)

Filed in: ព័ត៌មានជាតិ