សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ ចូលរួម​ថែរក្សា​ប្រឡាយ លូ និង​អាង​ស្ដុបទឹក​របស់​រដ្ឋ កុំឲ្យ​មាន​ការរំលោភ​តទៅទៀត

អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ ចូលរួម​ថែរក្សា​ប្រឡាយ  លូ និង​អាង​ស្ដុបទឹក​របស់​រដ្ឋ កុំឲ្យ​មាន​ការរំលោភ​តទៅទៀត

ភ្នំពេញ​៖ លោក​ឃួង ស្រេង  អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការកំណត់​ព្រំប្រទល់​ប្រឡាយ លូ បឹង និង​អាង​ស្ដុក​ទឹក របស់​រដ្ឋ ដើម្បី​ធ្វើការ គ្រប់គ្រង ឲ្យបាន​ល្អ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ
​។ កិច្ចប្រជុំ​នេះ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់​ពន្ធ័ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ កាលពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ  ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ មាន​ប្រឡាយ​សរុប​៣៥​ខ្សែ ដែលមាន ប្រឡាយ​ខ្លះ​បាន​ធ្វើ​ជា​ជញ្ជាំង​បេតុង​ការពារ​រួចហើយ​។​ប្រឡាយ​ខ្លះទៀត​កំពុងតែ​ដំណើរការ​ស្តារ និង​កំណត់ ព្រំប្រទល់​ប្រឡាយ​ដោយ​ចាក់​ជា ជញ្ជាំង​បេតុង​ដើម្បី​ងាយស្រួល​ក្នុង​ការ​កំណត់​ព្រំ​ប្រឡាយ  និង​ប្រវែង​ប្រឡាយ​ទាំង​អស់​ឡើងវិញ​ជៀសវាង​ការរំលោភបំពាន​នានា​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា​៖​ការថែរក្សា​ប្រឡាយទឹក ឬ​អាង​ស្តុក​ទឹក​គឺជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ម្នាក់ៗ​គឺ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ប្រឡាយ និង​អាង​ស្តុក​ទឹក​ទាំងអស់គ្នា​។​ទាំង​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ចូលចិត្ត​រំលោភបំពាន​ចាក់​ដី​លប់​ប្រឡាយ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ឬ​ចាក់សំរាម​ចូល​ប្រឡាយ ចូល​ប្រពន្ធ័​លូ​ល្មម​ដល់​ពេលចេះ​ភ្ញាក់រលឹក​ចូលរួម​ថែរក្សា​ប្រឡាយ​,​លូ ក្នុង​ទីក្រុង​ហើយ​ដើម្បី​លើក​កំពស់​សោ​ភណ្ឌ​ភាព បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​ល្អ​ប្រសើរ​។​

​រដ្ឋបាល​រាជធានី​ភ្នំ ពេញ បាន​យកចិត្ត​យ៉ាងខ្លាំង​ទៅលើ​ការរក្សា​ការពារ​,​ការស្តារ​ប្រឡាយ ប្រពន្ធ័​លូ រួម​ទាំង​ការស្ថាបនា​ស្ថានីយ៏​បូមទឹកថ្មីៗ​បន្ថែម​ដើម្បី​ធានា​ដល់​ការបូមទឹក​ចេញ​ក្រៅ​ក្រុង  អោយបាន​ទាន់​ពេលវេលា  ៕

 

Filed in: ព័ត៌មានជាតិ