សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​យកឈ្មោះ​បុរស​ក្បែរ​នាយករដ្ឋមន្ត្រី​កាង​បន​ល្បែង​ជល់​មាន់​ក្រុង​ប៉ោយ​ប៉ែត​?

​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​យកឈ្មោះ​បុរស​ក្បែរ​នាយករដ្ឋមន្ត្រី​កាង​បន​ល្បែង​ជល់​មាន់​ក្រុង​ប៉ោយ​ប៉ែត​?

​បន្ទាយមានជ័យ​ ៖ ​នៅក្នុង​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មា​ន័យ កាលពី​រសៀល​ថ្ងៃ​ទី​១៧​សីហា​២០១៧​កើត​មាន​ជម្លោះ​ទាស់​សម្តី រវាង​អ្នកលេង​ល្បែង​ជល់​មាន់​ដូចគ្នា​។ ភាគី​ម្ខាង​មកពី​ខេត្ត​កំពង់ចាម និង​ម្ខាង​ទៀត​ជា​ក្រុម​ញៀន​ល្បែង​នៅ​ក្រុង​ប៉ោយប៉ែត​មាន​មន្ត្រី​ប៉េអឹម​ជា​អ្នកកាង​ធើ្វ​ជា​ខ្នងបង្អែក​ឲ្យ ។

​ប្រភព​ពី​វង់ល្បែង​មាន​ជល់​បានឲ្យ​ដឹង​មក​ថា ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ ត្រូវបាន​មេបញ្ជាការរង​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​ម្នាក់ ឈ្មោះ វណ្ណ លី​ហ៊ោ និង​មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែ​ត​ម្នាក់ទៀត ឈ្មោះ អ៊ុយ អ៊ូ ដែល​គេ​ស្គាល់​ថា អ៊ូ ខ​ង​កៅ ហៅ​អ៊ូ នាគ​ទិព្វ​ជា​ម្ចាស់​ម៉ៅការ​សង្វៀន​បាន​បើក​លេង​បំពាន​គោលនយោបាយ​ភូមិ​មាន​សុវត្ថិភាព​ដែល​ជា​គោល​ការណ៏ អាទិភាព​របស់ គណបក្ស​ប្រជាជន​កម្ពុជា​។

​ដោយសា​ជាប់​ភារកិច្ច​ការពារ​សង្វៀន​មេបញ្ជាការរង​ប៉េអឹម​ម្នាក់​នេះ​មិន​ដែល​បាន​ទៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ទីបញ្ជាកា​រកង​រាជ អាវុធហត្ថ​ឡើយ ពោល​គឺ​មួយ​ថ្ងៃៗ គេ​ឃើញ​តែ​នៅ​ប្រចាំការ​តែ​និង​សង្វៀន​មាន់ និង​ដើរ​លេង​ល្បែង​បៀរ​អាប៉ោង ។  ចំណែក​មន្ត្រី​នគរបាល​ម្នាក់​ទៀត​នោះ ក៏​មិន​ដែល​ទៅ​គោរព​ទង់ជាតិ គឺ​គេ​ឃើញ​តែ​នៅ​បាញ់អាប៉ោង​ក្នុង​សង្វៀន​មាន់​។  សំនួរ​សួរថា ហេតុអ្វី​បានជា អគ្គស្នងការ​នគរបាល​ចាតិ និង​ក្រសួង​ការពារជាតិ ចូលចិត្ត​ជ្រើសរើស​យក​មន្ត្រី ដែល​ពូកែ​ខាង​ល្បែងស៊ីសង​បែបនេះ​ទៅ​វិញ ?

​រឿង​ដែល​មន្ត្រី​តូចតាច​ឆ្ងល់​នៅត្រង់ថា​៖​ក្រុម​អ្នក​ចេះ​លេង​ល្បែងស៊ីសង​ទាំងនោះ​លោកធំ​បំពាក់​សក្ត័​ជ្រែកៗ​ស្មា ចំណែក​អ្នកធើ្វការ​បំរើ​ជាតិ​វិញសក្តិ​ក្រិន​ឡើង​មិន​រួច​ទេ​?! ។​

ពាក់​ពន្ធ័​និង​ជម្លោះ​ក្នុង​សង្វៀនមានចជ​ល់​ខុសច្បាប់​នៅក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ម្សិលមិញ ប្រភព​មួយ​បាន​លើកឡើង​ថា មុន​កើត​ជម្លោះ​គឺ​ភាគី​ម្ខាង ទំនង​មកពី​ចម្ងាយ​បាន​មក​លេង​ល្បែង​ភ្នាល់មាន់​ជន់​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​មួយ​ក្រុម​ទៀត​គឺជា​អ្នកលេង​ភ្នាល់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។

​ពួកគេ​បាន​ព្រមព្រៀង​គ្នា​លេង​តាម​លក្ខណៈ​របស់​ម្ចាស់​សង្វៀន ដោយ​ម្នាក់ៗ​ចាក់​លុយ​ខ្លះ​៥០០​ដុល្លារ​អាមេរិក និង​ខ្លះទៀត​ច្រើនជាង​៥០០​ដុល្លារ​ក៏​មាន​។ បន្ទាប់ពី​បាន​ចាក់​លុយ​រួច មាន់​ភាគី​ម្ខាង​ឈ្នះ ហើយ​បើ​តាម​លក្ខន្តិកៈ សាច់ប្រាក់​ត្រូវ​បាន​ធ្លាក់​លើ​ដៃ​អ្នកឈ្នះ​។ ប៉ុន្តែ​នៅ​សង្វៀនមាន់​ខាងលើនេះ បែ​ជា​អ្នកលេង​ឈ្នះ​គេ មិន​ត្រឹមតែ​មិនឲ្យ លុយ​ទេ ថែមទាំង ត្រូវបាន​គេ​គំរាម កំហែង​យក​សមត្ថកិច្ច​ប្រុង​ចាប់ខ្លួន​ទៀតផង ។

​ប្រភព​បាន​បន្ថែមថា ភ្លាមៗ នោះគេ បានឃើញ មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ឈ្មោះ វណ្ណ លី ហ៊ោ ជា​អ្នក​ចេញ​មុខ​កាង ដោយ​បង្គាប់​ឲ្យ​អ្នកឈ្នះ​ដក​ប្រាក់​សង​ទៅ​ឲ្យ​អ្នក​ដែល​ចាញ់​វិញ​ទៀត​ផង ។  នៅ​ព្រឹក​ថ្ងៃទី​១៨​សីហា​២០១៧ អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​សុំឲ្យ​លោក វណ្ណ លី​ហ៊ោ អធិប្បាយ​បាន​នៅឡើយ​ទេ ជុំវិញ​មូលហេតុ ដែល​លោក​បើក​សង្វៀន​ជល់​មាន់​រំលោភ​និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព បាន​យ៉ាងណា​នោះទេ ? ។

​ចំណែក​លោក អ៊ុយ អ៊ួ ដែល​គេ​ដឹងថា មាន​ភាគហ៊ុន​ដែរនោះ បាន​និយាយ​យក​តែ​រួចខ្លួន ដោយ​បដិសេធ​គ្រប់​រឿង ដូចជា​មិនដឹងខ្យល់​អ្វី​ទាំងអស់ ហើយ​ថែមទាំង​និយាយថា លោក កុក មីន ប្អូនប្រុស​បង្កើត​ឧកញ៉ា កុក អាន ជា​ថៅ​កៅ​ធំ​កាង​បន​ល្បែង​នោះ​ទៅ​វិញ​? ។

​ពាក់​ពន្ធ័​បន​ល្បែង​ជល់មាន់ ជ្រក​ក្រោម​ស្លាក​កាស៊ីណូ របស់​ឧកញ៉ា កុក អាន នេះ សព្វថ្ងៃ​បាន​បំពារបំពាន​និង​ច្បាប់​ស្តីពី​ការបើក​បន​ល្បែង​កស​ស៊ីណូ មិនតែប៉ុណ្ណោះ ពួកគេ​បាន​នាំគ្នា​ជាន់ឈ្លី​អនុ​សាស​ន៏ ដ៏​ថ្លៃថ្លា​របស់​លោក នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​សម្តេច អគ្គមហាសេនា​ប​តិ តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ហាម​គ្រប់​កាស៊ីណូ ទាំងអស់ មិន​អនុញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ជាដាច់ខាត ។

​ប៉ុន្តែ​នៅ​ទីតាំង​សង្វៀនមាន់​ខាងលើ នេះ​សុទ្ធសឹងតែ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​មក​លេង​ល្បែង​ភ្នាល់មាន់​ចាក់​លុយ​រាប់​ម៉ឺន​ដុល្លារ ក្នុង​មួយគូៗ ចំណែក​លោក ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បែ​ជា​ឈរ​ឱបដៃ​ធើ្វ​ដូចជា​មិនដឹងខ្យល់​អ្វី​ទាំងអស់ ទុក​ឲ្យ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដាក់ចេញ​ដោយ​សម្តេច​ក្រឡាហោម​សខេង​អស់​តម្លៃ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ធ្វើឲ្យ​គេ​សង្ស័យ​ថា​លោក​ឧត្តមសេនីយ៍​ស្នងការ​៣​ជំនាន់​សើម​មាត់​សើ​មក​ហើយ​មើលទៅ ៕

 

Filed in: ព័ត៌មានសំខាន់