ភ្នំពេញ៖ ស្ងាត់ៗតារាចម្រៀងស្រស់សង្ហារនៃផលិតកម្មសាន់ដេលោកខេរៈសេរីមន្តនិងពូរបស់ខ្លួនគឺលោកខេរៈភារុណបានរត់ចោលផលិតកម្មសាន់ដេដែលចិញ្ចឹមខ្លួនជាច្រើឆ្នាំមកហើយទៅជ្រកនៅផលិកម្មហង្សមាស។ ការផ្លាស់ជម្រកដែលមានន័យថាឈប់អោបកញ្ញសុខពិសីតារាចម្រៀងស្រីមានប្រជាប្រីយ៍របស់ផលិតកម្មសាន់ដេទៅអោបកញ្ញឱកសុគន្ធកញ្ញាតារាល្បី របស់ផលិតកម្មរស្មីហង្សមាសបានធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកគាំទ្រនិងបានលើកជាសំណួរថាម៉េចចឹង?ថៅកែសាន់ដេដេញចោលឬលោកខេមរៈរត់ចោល?។
ផលិតកម្មហង្សមាស បានប្រកាសជាផ្លូវការហើយថា កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត បានចូលរួមជាមួយខ្លួន ដោយមានចម្រៀងថ្មីមួយបទគឺ ស្ទឹងត្រែងបងអើយ។
ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងបន្ទាប់ពីល្បីថា ខេមរៈ សេរីមន្ត ចេញពីសាន់ដេ ទៅបើកផលិតកម្មខ្លួនឯង។មិនទាន់មានការបកស្រាយពីសាម៉ីខ្លួនទាំងពូរបស់ខ្លួនអំពីមុលហេតុទៅជ្រកក្រោមដំបូលផលិតកម្មហង្សមាសនោះឡើយ។