សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វិញ្ញាសា​ប្រឡង​បាក់​ឌុប​ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​កាន់​រាជធានី​-​ខេត្តហើយ​

វិញ្ញាសា​ប្រឡង​បាក់​ឌុប​ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​កាន់​រាជធានី​-​ខេត្តហើយ​

​រាជធានី​ភ្នំពេញ ៖ យោងតាម Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានឲ្យដឹងថា គណៈមេប្រយោគ​ទូទាំងប្រទេស ប្រចាំរាជធានី​-​ខេត្ត​បាន​មក​ទទួល​ផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហិប​ប្រធាន​វិញ្ញាសា​ទៅកាន់​បណ្ដា​រាជធានី​ខេត្ត​រៀងៗ​ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​សីហា​នេះ​ដើម្បី​រៀបចំ​ឲ្យទាន់​ការប្រឡង​សញ្ញាបត្រម​ធ្យ​ម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១​និង​២២​ខែ​សីហា​ឆ្នាំ​២០១៧ ។​

​វិញ្ញាសា​នឹងត្រូវ​ចែកចាយ​ទៅកាន់​មណ្ឌល​ប្រឡង​១៧៨​ទូទាំង​ប្រទេស ត្រូវជា​៤.១៥៥​បន្ទប់ ដែល​មាន​បេក្ខជន​សរុប​១០៣.១១២​នាក់ (​ស្រី​៤៧.៨៦១​នាក់​) ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។​
​សូម​រំលឹក​ថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​រយៈ​ពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ប្រកាស​លទ្ធផល នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​រាជ​រា​ធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល និង​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួន​ណារ៉ុន នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ តាមរយៈ​វីដេអូ​ឃ្លីប ដែល​បង្ហោះ​លើក Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ បាន​អំពាវនាវ​ឲ្យ​ប្អូនៗ​ជា​សិស្សានុសិស្ស​ទាំងអស់ ដែល​ជា​បេក្ខជន​-​បេ​ក្ខ​នារី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) កុំឲ្យ​មាន​ការភ័យខ្លាច ហើយ​ត្រូវតែ​មាន​ជំនឿ ជាក់​លើ​ខ្លួនឯង​និង​គោរព​ទៅតាម​បទ​បញ្ញាត្តិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ៕

 

Filed in: ព័ត៌មានជាតិ