សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើ​កម្លាំង​សន្ដិសុខ​ការពារ​មណ្ឌល​ប្រឡង​ទុយតិយភូមិ​នៅ​ថ្ងៃ​២១,២៣ សីហា ឆ្នាំ​២០១៧ ជាង​១​ពាន់​នាក់

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើ​កម្លាំង​សន្ដិសុខ​ការពារ​មណ្ឌល​ប្រឡង​ទុយតិយភូមិ​នៅ​ថ្ងៃ​២១,២៣ សីហា ឆ្នាំ​២០១៧ ជាង​១​ពាន់​នាក់

ភ្នំពេញ ៖   លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង អប់រំ​យុវជន និង​កីឡា និង​លោក នួន ផា​រ័ត្ន  អភិបាល រង​រាជ​នី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការពារ​សុវត្ថិ ភាព មណ្ឌល​ប្រឡង​ទុយ​តិភូមិ នៅ​ថ្ងៃ​ទី ២១-២៣ ជូន​បេក្ខជន​ប្រឡង នៅ​គ្រប់​មណ្ឌល​ទាំង​៩៤ នៅ​រាជ ធា​នី ដោយ​ប្រើប្រាស់​កម្លាំង​ការពារ​សុវត្ថិភាព ជាង ១​ពាន់​នាក់ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ទាំង ១២​ខណ្ឌ និង​មន្ត្រី​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ ២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក​ជា ជាតិ  ក៏​បាន​ស្នើ ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ ត្រូវ​បន្ដ​កិច្ចសហការ គាំទ្រ ដើម្បី ធ្វើការ​សម្របសម្រួល បេក្ខជន​ក្នុង​អំឡុងពេល​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី ២១-២៣ ១ គឺ​ការ​ស្នាក់នៅ សណ្ឋាគារ និង​ផ្ទះសំណាក់​សុំ​កុំអោយ​ដំឡើងថ្លៃ  អាច​សម្រួល​រៀបចំ អោយ​សិស្ស​ស្នាក់ នៅក្នុង​វត្ត និង​សាលារៀន​ដែល​នៅ​ជិត​មណ្ឌល​ប្រឡង ២ សុំ​ឲ្យ​មន្ដ្រី ផ្នែក​ចរាច​រណ៏ ជួយ​សម្រួល ចរាចរណ៍​ដើម្បី អោយ​បេក្ខជន​បាន​ចូល​ប្រឡង​ទាន់​ពេល​កំណត់ ៣​ការ​ផ្ញើរ​កង់​ម៉ូតូ ៤​ស្ថិរភាព​ចរន្តអគ្គិសនី​នៅតាម​មណ្ឌល​ប្រឡង និង​អភិបាល​ខណ្ឌ​ត្រូវ​យកចិត្តទុកដាក់​ពី​ការប្រឡង​ទុតិយភូមិ​អោយបាន​ល្អ​។ ត្រូវ​រៀបចំ​មុន​ថ្ងៃ ទី​៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ត្រូវ​សំរួល និង​បិទ​កន្លែង​កូ​ពី មុន​ថ្ងៃ​ប្រឡង ។

​ពាក់ព័ន្ធ និង​ការ​បែក​វិញ្ញាសារ ប្រឡង​នេះដែរ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា ៖ ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ឆ្នាំ​ប្រលង​កន្លងមក គឺ​បាន​ខិតខំ​ណាស់​នូវ​ការធានា​សុវត្ថិភាព និង​រក្សា​ភាព​សម្ងាត់​នៃ​វិញ្ញាសា រ​ប្រលង​លើ​មុខវិជ្ជា​នានា​។ សម្រាប់​ការ​បំផុស បំផុល​ក្នុង​ឆ្នាំ​ប្រលង​កន្លងមក​ថា មានការ បែកធ្លាយ​វិញ្ញាសា រ រហូត​មាន​គេ​បង្ហោះ​ផ្សាយ​នៅ​តាម​បណ្តា​ព័ត៌មាន​សង្គម  ឬ​គេហ​ទំ ព័រ​នានា វា​ជា​រឿង​មិន​ពិត​ទេ ហើយ​វា​ក៏​មិន​ដែល មានការ​បែក ធ្លាយ​វិញ្ញា​អ្វីដែរ ។​

​លោក ឱម យិនទៀង  បានបញ្ជាក់​ថា ៖ គ្រប់​បេក្ខជន​ប្រលង​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​នានា បើ​បានធ្វើ​សកម្មភាព អោយ​បែកធ្លាយ​វិញ្ញាសារ​ជា​សាធារណៈ​នោះ គឺ​ជាប់​ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន នោះ អង្គភាព​នឹង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​អោយ​ខាន​តែ​បាន​។​

​លោក​បន្តថា​៖  ភាព​សំងាត់ នៃ​វិញ្ញាសារ​ប្រលង​នោះ​ជារឿយៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​អោយ​បេក្ខជន​ប្រលង អ្នកសង្កេតការណ៍ មេ​ប្រយោគ គ្រួ​អនុរក្ស និង​អ្នកពាក់ព័ន្ធ​នានា ហាម​ដាច់​ការថត​វិញ្ញាសារ និង​ការរក្សា​ភាព​សំងាត់​នៃ​វិញ្ញាសា រ ដែល​សូម្បី​តែ​ការថត​រក្សាទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត អោយ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់​បាន ក៏​ត្រូវ​មាន​ទោស​ដូច​គ្នា​ដែរ​។​

​តាម​ការបញ្ជាក់​ពី​លោក  ហង់ ជួន​ណារ៉ុន  រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា  បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា ៖ នៅ​ទូទាំង​ប្រទេស គឺមាន​មនុស្ស​មិន​លើស​ពី​១០​នាក់​ទេ ដែល​ដឹង​ពី​វិញ្ញាសារ​ប្រលង​នោះ ហើយ​មន្ត្រី​ក្រសួង​អប់រំ​ជិត​១០​រូបនោះ គឺជា​អ្នក​រៀបចំ​ចេញ​វិញ្ញាសារ​ប្រលង និង​អ្នក វិច​ខ្ចប់​វិញ្ញាសារ​តែម្ដង​។ ឯការ​វិច​ខ្ចប់​នោះ​ទៀតសោត ក្រសួង​ក៏​បាន​ថតរូប​ទុក​ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​វិញ្ញាសារ និង​ភាព​សំងាត់​នៃ​វិញ្ញាសារ​ប្រលង​ផងដែរ​។

​សូមបញ្ជាក់​ថា​៖  ក្នុង​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ កងកម្លាំង​សន្ដិសុខ​ចូលរួម ការ ពារ​សុ​វត្ដិ​ភាព ចំនួន ៩៧៥​នាក់  ចល័ត​ខាងក្នុង ចំនួន ៧១៥ និង​ចល័ត​ខាង​ក្នុង​មណ្ឌល ២៦០​នាក់  រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្តល់​ថវិកា សម្រាប់​ចាត់ចែង ក្នុងសម័យ​ប្រឡង​នេះ សរុប ចំនួន ៣៦០​លាន រៀល ទៅដល់​គ្រប់​មណ្ឌល ទាំង ៣៤ មណ្ឌល​នោះ  ៕

 

 

Filed in: ព័ត៌មានជាតិ