សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុទ្ធនាការ​ផ្សព្វផ្សាយ ស្តី​ពី​ការរួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​

យុទ្ធនាការ​ផ្សព្វផ្សាយ ស្តី​ពី​ការរួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​

សម្រាប់​ប្រជាជន​កម្ពុជា ស្រទាប់​យុវជន​ក្មេងៗ​កាន់តែ​មាន​ការយល់ដឹង​គោលដៅ បន្ថែម​ទៀត​ពី អង្គហេតុ​នានា ដែល​នាំ​មក​ឲ្យមាន​គ្រោះថ្នាក់​ចរាចរ​ដែល​កើតមានឡើង គួ​ឲ្យ រន្ធត់​ជា​រៀងរាល់ថ្ងៃ នៅ​ទូទាំង​ប្រទេស ។ នេះ​ជា​ប្រសាសន៍​លោក​អភិបាលរង​ខេត្ត​បាត់ដំបង ប៊ុត គិមស៊ាន ក្នុង​យុទ្ធនាការ ផ្សព្វផ្សាយ​ស្តីពី​ការប្រគុំ​តន្ត្រី​សប្បុរសធម៌ តារា​បៃតង​កម្ពុជា ក្រោម​ប្រធានបទ រួម​គ្នា​គោរព និង​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​នៅ​កម្ពុជា សហការ​រវាង​សាលាខេត្ត​បាត់ដំបង ជាមួយ ហូ​ម​មេឌា កាល​ពី​ព​លេ​កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​ការចូលរួម​ពី​ឯកឧត្តម ជា ច័ន្ទ​បរិបូរ រដ្ឋ​សេនាធិការ ក្រសួង​ពត៌មាន​។​

​លោក​បាន​បន្តទៀតថា ក៏​ដូចជា​ខេត្ត​បាត់ដំបង​ផងដែរ ទោះបីជា​កំលាំង​សមត្ថកិច្ច ខិតខំ អនុវត្ត​ច្បាប់​តឹងរឹង​យ៉ាងណាក្តី បើ​គ្មាន​ឆន្ទះ​ចូលរួម​ពី​ប្រជាពលរដ្ឋ សិស្ស និស្សិត​ក្នុង​ការគោរព ច្បាប់​ទេ​នោះ គ្រោះថ្នាក់​ចរាចរ ពិតជា​ពុំ​អាច​កាត់ផ្តាច់​ទាំងស្រុង​បានឡើយ​។ ដូចនេះ​កម្មវិធី យុទ្ធនាការ​ផ្សព្វផ្សាយ រួម​គ្នា​គោរព​ច្បាប់​ចរាចរ នៅ​កម្ពុជា​គឺជា​ផ្នែក សម្របសម្រួល​យ៉ាងសំខាន់ សំដៅ​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធ សាស្ត្រ របស់​រាជរដ្ឋាភិបាល ពិសេស​សំដៅ​ពង្រឹង​កិច្ច​សហការ អនុវត្ត​ច្បាប់​ចរាចរ និង​កាត់  បន្ថយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​សង្គម​ឲ្យមាន​ការថយចុះ និង​មាន​ការយល់ដឹង ពី​ច្បាប់​កាន់តែ ប្រសើរឡើង​ថែមទៀត​។​

​ឯកឧត្តម ជា ច័ន្ទ​បរិបូរ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​យើង​ធ្លាប់បាន​ទទួល​រងគ្រោះ ជា​បន្តបន្ទាប់ ដូចជា​សង្គ្រាម​បច្ចុប្ននេះ ស្រប​តាម​ការ​វិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​ក្នុងនោះ សេដ្ឋកិច្ច​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​មាន​កំណើន​កើន​ទាំង​រថយន្ត ទោចក្រយានយន្ត ហើយ​បញ្ហា​ប្រឈម​នោះ​គឺ គ្រោះថ្នាក់​ចរាចរ​គួរឲ្យ​ព្រួយបារម្ភ​។​គ្រោះថ្នាក់​ទាំងនោះ​ភាគច្រើន បង្កឡើង​ដោយ​កត្តា​មនុស្ស​ជា​អ្នកបង្កើត ហើយ​មនុស្ស​ក៏​អាច​លុបបំបាត់​វិញ​បានដែរ ដោយ​រួម គ្នា រៀង​សូត្រ​និង​គោរព​ច្បាប់​ចរាចរ​ឲ្យបាន​គ្រប់ៗ​គ្នា ៕

2015_07_17dp1 (4) 2015_07_17dp1 (3)

Filed in: ព័ត៌មានជាតិ