សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ឈានដល់​ការចាប់ខ្លួន​ឈ្មួញ​ដី​ឈ្មោះ​អៀរ គុយ​ម៉ង់ ជា​ឆាកល្ខោន​របស់​ម្ចាស់​ដី​ឈ្មោះ ជៀម ហៃ​

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ឈានដល់​ការចាប់ខ្លួន​ឈ្មួញ​ដី​ឈ្មោះ​អៀរ គុយ​ម៉ង់ ជា​ឆាកល្ខោន​របស់​ម្ចាស់​ដី​ឈ្មោះ ជៀម ហៃ​

កំពង់ឆ្នាំង ៖ ករណី​ខាងលើ​នេះ​បើ​យោង​តាម​ប្រជាពលរដ្ឋ​ដែល​បានដឹង​រឿង​នៃ​កា​ទិញ​លក់​ដី​ចំណុច​ចុង​កោះ​ក្នុង​ភូមិ​ទី​7 សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​រវាង​ក្រុម​ឈ្មួញ​ទិញ​ដី​ដែលមាន លោក​សាយ សូ លោក​លី ផេង ជាមួយ​ម្ចាស់​ដី​គឺ​លោក​ជៀម ហៃ​បានអោយដឹងថា​៖​កាលពី​ថ្ងៃ 04-05-2015 តា​ជៀម​ហៃ​បាន​លក់​ដី​អោយ​លោក​សាយ​សូ​កក់​ប្រាក់ 2000$ ។ បន្ទាប់​មក​ថ្ងៃ​ទី​27 កញ្ញា 2015 បាន​អោយ​តំណាង​ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ជុំ​ណារិន យកប្រាក់​មក​កក់​បន្ថែ​ម​3000$​ទៀត​សរុប​5000$ ។​ក្រោយមក​តា​ជៀម​ហៃ​បាន​លក់​ដី​ដដែល​ទៅអោយ​លី​ផេង​នៅ​ថ្ងៃ​30 វិច្ឆិកា 2015 កក់​ប្រាក់​ចំនួន​10000$ ដែល​ជាក់ស្តែង​លុយ​នេះ​ជា​លុយ​របស់​សាយ​សូ​យក​ពី​ឥ​ទាន​របស់​គាត់​នៅ​បឹង​ធំ​មក​ប្រគល់អោយ​ជៀម​ហៃ​តាមរយះ​លោក​កែ​រុន​។​ចឹង សរុប​មក​លោក​ជៀម ហៃ​មាន​ដី​មួយ​កន្លែង​លក់​អោយ​មនុស្ស​ពីរ​នាក់​។
​នៅ​ថ្ងៃ​ទី​13​មករា​2016 សាយ​សូ​បាន​ខ្ចី​លុយ​ពី​អៀ​គុយ​ម៉ុង​30000$ មក​ប្រគល់អោយ​តា​ជៀម​ហៃ តាមរយះ​អៀ​គុយ​ម៉ុង តែ​ដាក់​អៀ​គុយ​ម៉ុង​ជា​តំណាង​លី​ផេង​។ បន្ទាប់​មក​អៀ​គុយ​ម៉ុង​មិន​អស់ចិត្ត​ព្រោះ​មិន​ដែល​ស្គាល់​រឺ​ជួប​មុខ​គ្នា​ពី​មុន​ទេ ក៏​ចេញមកក្រៅ​តេ​សួរសាយ​សូដែល​រវល់​នៅ​ប៉ោយប៉ែត សាយ​សូ​ក៏​បាន​ប្រាប់​អៀ​គុយ​ម៉ុង​ថា បង​ឯង​អោយ​គាត់​(​ជៀម​ហៃ​) ទៅ ព្រោះ​អា​លី​ផេង​នឹង​ពួកម៉ាក​ខ្ញុំ​ទេ​(​លី​ផេង​និង​សាយ​សូ​ជា​ឈ្មួញ​រកស៊ី​នៅ​ប៉ោយប៉ែ​ត​ជាមួយគ្នា ហើយ​ជា​ពួកម៉ាក​គ្នា​ទៀត​)​។​

​ក្រោយមក​សាយ​សូ​ក្ស័យធន​ក៏​បាន​លក់​បន្ត​អោយ​អៀ​គុយ​ម៉ុង​ដោយ​មាន​ទាំង​ស្នាម​មេដៃ​ទទួលស្គាល់​ពី​ម្ចាស់​ដី​ជៀម​ហៃ និង​អាជ្ញាធរ​ភូមិ ឃុំ វាយ​ត្រា​ដឹងលឺ​ត្រឹមរ​ត្រូវ​។ តែ​ក្រោយមក​តា​ជៀម​ហៃ​បាន​បដិសេដ​មិន​ទទួលស្គាល់​ដោយ​ចោទ​អៀ​គុយ​ម៉ុង​បង្ខំ​គាត់ ហើយ​គាត់​មិន​ចេះអក្ស​ទៀត​។​បើ​ចឹង​មែន​កាល​នោះ​ភ្លាមៗ​ហេតុ​អ្វី​ជៀម​ហៃ​មិន​ប្តឹង​អៀ​គុយ​ម៉ុង​ទៅ​?​។ នៅក្នុង​បទ​សំភាស​ជាមួយ​ក្រុមការងារ TVFB តា​ជៀម​ហៃ​ថា​បាន​ទំនាក់ទំនង​ទៅ​លី​ផេង ប្រាប់​ថា​ដី​នឹង​អៀ​គុយ​ម៉ុង​កំពុងពុះ​ឡូត៍​លក់​។
​ឈ្មោះ លី​ផេង​សួរ​ថា​ហេតុ​បាន​តា​ជៀម​ហៃ​អោយ​អៀ​គុយ​ម៉ុង​លក់ បើ​ខ្ញុំ លី​ផេង​មិន​ដែល​ស្គាល់​អៀ​គុយ​ម៉ុង​ផង​នឹង​?? ហើយ​ក៏​គ្មាន​ឯកសារ​បញ្ជាក់​ថា​អៀ​គុយ​ម៉ុង​ជា​តំណាង​លី​ផេង​ជា​ភ័ស្តុតាង ដូច​ជុំ​ណារិន​តំណាង​អោយ​សាយ​សូ​ផង​នឹង​????

​ផ្អែក​តាម​ចម្លើយ​របស់​តា​ជៀម​ហៃ​និង​ជៀម​នឹង​ជៀម គីម​ហាន​និង​សាក្សី​ផ្សេងទៀត​នៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង សុទ្ធ​តែ​ទទួលស្គាល់​ថា​បាន​លក់​ដី​អោយ​សាយ​សូ​ពិតប្រាកដ​មែន​។ សរុប​មក​ទាំង​អៀ​គុយ​ម៉ុង សាយ​សូ និង​លី​ផេង​សុទ្ធតែជា​ជនរងគ្រោះ​ដោយ​តា​ជៀម​ហៃ មាន​ដី​តែ​មួយ​តែ​លក់​អោយ​មនុស្ស​ពីរ​នាក់ ចុះ​ហេតុ​អី​បាន​ជាតា​ជៀម ហៃ​និង​លី​ផេង​មកប្តឹង​អៀ​គុយ​ម៉ុង​និង​សាយ​សូ​វិញ​???

​ឥលូវ​សាយ​សូ​ក៏​ជាប់​ឃុំឃាំង​រឿង​ទិញ​លក់​ឡាន​អត់​ពន្ធ​តំលៃ​4500$ អៀ​គុយ​ម៉ុង​ក៏មាន​ដីកា​នាំខ្លួន​។ ពេល​សាយ​សូ​ត្រូវ​PM​ខេត្ត​កំពង់ឆ្នាំង​ចាប់ខ្លួន សាយ​សូ​បាន​តេ​មក​អៀ​គុយ​ម៉ុង​ថា បង​អើយ​សុខចិត្ត​ចាញ់​គេ​ទៅ គេ​មាន​លុយ​ច្រើនណាស់​យើង​មិន​ឈ្នះ​គេ​ទេ​។ ពេលនោះ​គេ​បាន​ដាក់​លក្ខ័ណ​3​ចំណុច​អោយ អៀ​គុយ​ម៉ុង​ដោះស្រាយ​÷
​ទី​1 ដោះស្រាយ​រឿង លន់​ឡេង​ដែល​តែងតែ​តាំងខ្លួន​ជា​អង្គរក្ស​ផ្ទាល់ សម្តេច​តេជោ ហ៊ុន សែន និង​ជា​គូរ​កន​លី​ផេង អោយ​ចេញ​ពី​គុក ដោយ​ត្រូវ​តុលារ​ខេត្ត​ចេញ​ដី​ការចាប់ខ្លួន​រឿង​បទល្មើស​ព្រៃឈើ​។​
​ទី​2 ប្រគល់​ដី​ទាំងអស់​ដែរ​សាយសូ​និង​អៀគុយ​ម៉ុង​មាន​អោយ​ទៅ​ពួកគេ​
​ទី​3 ធ្វើការ​សុំទោស​ពួកគេ​ជា​សា​ធា​រណះ​។

​សួរថា​តើ​អៀ​គុយ​ម៉ុង​អាច​ដោះស្រាយ​លក្ខ័ណ​ទាំង​បី​អោយ​ពួក​គេ​យ៉ាងម៉េច​កើត តើ​ត្រូវ​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ជាង​40​គ្រួសារ​យ៉ាងម៉េច​??? ។​ក្រុម​តា​ជៀម​ហៃ​អះអាងថា​មាន​15​គ្រួសារ​ទទួល​រង​នូវ​ភាព​អ​យុត្តិធម៍​តាម​ពិត​15​គ្រួសារ​នឹង​សុទ្ធ​ជា​ប្រពន្ធ​កូនក្មួយ​របស់​គាត់​ទាំងអស់ ហើយ​15​គ្រួសារ​នឹង​ធ្លាប់​ទិញ​ដី​ឡូ​ពី​អៀ​គុយ​ម៉ុង​ទៀតផង​។

​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​បាន​និយាយថា​៖​ខ្ញុំ​មិន​ហ៊ាន​ចោទថា​តុលារ​ការ​ណា​មិន​យុត្តិធម៌​ទេ តែ​សូម​ធ្វើការ​សំរេច​អោយបាន​យុត្តិធម៌​។ បើសិន​ជា​រឿង​នេះ​បាន​ជ្រាប​ដល់​សម្តេច​តេជោ​ហ៊ុន​សែន​ហើយ​សូម​សម្ដច​មេត្តា​មាន​ចំណាត់ការ​ណាមួយ​អោយមាន​យុត្តិធម៏ ព្រោះ​មាន​តែ​សម្តេច​ទេ​ដែល​អាច​ជួយ​រក​យុត្តិធម៏​ជូ​ប្រជាពលរដ្ឋ​បាន​។

​បើ​តាម​ការអះអាង​ពី​ខាង​សាច់ឈាម​លោក​អៀរ គុយ​ម៉ង់​ម្នាក់​បាន​អះអាង​ថា មិនចាំបាច់​តា​ជៀម​ហៃ​អោយ​5000$​ទេ អោយដល់​50000$​ក៏​ខ្ញុំ​មិន​យក​ដែរ តែបើ​ពួក​តា​ជៀម​ហៃ​និង​គូកន​ដែល​នៅ​ពី​ក្រោយ​គាត់​ចង់​ចាប់ ទៅ​ចាប់​គាត់​ទៅ គាត់​នៅ​ផ្ទះ​អ៊ុំ​ខ្ញុំ​នៅ​ភ្នំពេញ ពួក​លោក​ស្គាល់​គាត់​ច្បាស់​ណាស់ ទៅ​ទៅ ហើយ​យក​គាត់​មក​កាត់ទោស​ទៅ បើ​រកឃើញ​ថា​គាត់​ពិតជា​អ្នក​ខុស​មែន ធ្វើ​តាម​ច្បាប់​ទៅ​។
​នេះ​ជា​ការបកស្រាយ​របស់​តំណាង​គ្រួសារ​លោក​អៀ​គុយ​ម៉ុង ហើយ​សូម​បងប្អូន​នៅ​ខេត្ត​កំពង់ឆ្នាំង​និង​ផ្សេងៗ​ទៀត ជួយ​ស៊ែ​ថា​អយុត្តិធម៌​ណាស់​សំរាប់​គ្រួសារ​របស់គាត់ ដើម្បី​អោយបាន​ជ្រាប​ដល់​សម្តេច​តេជោ ហ៊ុន សែន​។

 

Filed in: ព័ត៌មានជាតិ