សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ រាជធានី​ភ្នំពេញ និង​JICA ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ លើ​គម្រោង​ជំនួយ​របស់​ជប៉ុន សម្រាប់​អភិវឌ្ឍ​ន៏ រាជធានី​ភ្នំពេញ

អាជ្ញាធរ រាជធានី​ភ្នំពេញ និង​JICA ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ លើ​គម្រោង​ជំនួយ​របស់​ជប៉ុន សម្រាប់​អភិវឌ្ឍ​ន៏ រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន ទទួល​ជួប​តំណាង​ការិយាល័យ​អង្គការ​JICA ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ ស្ដីពី​កិច្ច​សហប្រតិបត្តិ ប្រើប្រាស់ ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងា​សហ​ប្រតិ បត្តិការ​អន្តរជាតិ​ជប៉ុន ប្រចាំ​កម្ពុជា លើ​គម្រោង​ការកសាង​ផែនការ និង​គម្រោង​ហិរញ្ញប្បទាន ឥត​សំណង​សម្រាប់​អភិវឌ្ឍន៍ ក្នុង​រាជធានី​ភ្នំពេញ​។ ជំនួប​ពិភាក្សា​នេះ បាន​ប្រព្រឹត្ដទៅ​កាលពី​រសៀល​ថ្ងៃ​ទី ១៧ សីហា ឆ្នាំ​២០១៧ នៅ​សាលា រាជធានី​ភ្នំពេញ ។

​លោក ម៉េត មាស​ភក្តី  អ្នក​នាំពាក្ស​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រោយ​ជំនួប​នោះ​ថា​៖ នៅ​ក្នុង​កិច្ចពិភាក្សា​នេះ លោក ស៊ូ​កាណូ យូឈី (Sugano Yuichi) ប្រធាន​តំណាង​JICA ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ ឯកឧត្តម ឃួ​ង ស្រេង ដែល​បាន​ឡើង​មក​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​។ ហើយក៏​បាន​លើក​នូវ​ការងារ​មួយចំនួន​មក​ពិភាក្សា​ដូចជា កិច្ចសហប្រតិបត្តិការ ក៏​ដូចជា​ជំនួយ ទាំង​ការងារ​បច្ចេកទេស និង​ការងារ​ហិរញ្ញវត្ថុ ដែល​រដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​JICA ធ្វើ​ការងារ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ម៉េត មាស​ភក្ដី  បាន​បន្តថា​៖ សម្រាប់​គម្រោង រដ្ឋាភិបាល​ជប៉ុន​នៅក្នុង​រាជធានី​ភ្នំពេញ​មានដូចជា​៖ គម្រោង​ការពារ​ទឹកជំនន់ គម្រោង​ចម្រោះ​ទឹក​សំអុយ និង​គម្រោង​ប្លង់​គោល​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២០៣៥​។ ក្នុងឱកាស​នោះ​លោក ស៊ូ​កាណូ យូឈី បាន​សំណូមពរ​មក​ខាង​សាលា​រាជធានី​ភ្នំពេញ​លើ​បញ្ហា​ដោះស្រាយ​ទឹក​ជំនន់ ដែល​JICA បាន​សិក្សា និង​អនុវត្ត​កន្លងមក ហើយ​ស្នើ​ឱ្យមាន​កិច្ចសហការ​គ្នា​បន្ត​ទៀត​ដើម្បី​បញ្ចប់​គម្រោង​នេះ ព្រោះ​គម្រោង​ខាងលើនេះ បាន​អនុវត្ត​៣​ជំហាន​រួចមកហើយ និង​សម្រាប់​ជំហាន​ទី​៤​នេះ សម្តេច តេ​ជោ បាន​ឯកភាព​និង​ចុះកិច្ចសន្យា ជាមួយ​ថ្នាក់ដឹកនាំ​ជប៉ុន ខណៈ​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដូច្នេះ​សុំ​ឱ្យ​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ជួយ​សហការ​និង​សម្រួល​នូវ​រាល់​កិច្ច​ការ​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ឱ្យ​ការងារ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​។

​ទាក់ទិន​ទៅ​នឹង​ប្រព័ន្ធ​នៃ​ការដឹកជញ្ជូន​វិញ តាម​ផែនការ​ជប៉ុន​គ្រោង​បញ្ជូន​រថយន្តក្រុង ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​មក​កម្ពុជា ក្នុង​ជំហាន​ទី​១ នៅ​គ​ឡុង​ខែ​៥​ឬ​ខែ​៦​ឆ្នាំ ២០១៨​ខាងមុខនេះ  ដែល​JICA កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​និង​នឹង​ការបញ្ជូន​រថយន្ត​ទាំងនោះ​មក​កម្ពុជា​។ ក្នុង​គម្រោង​ជាមួយគ្នានេះដែរ JICA ក៏​គ្រោង​នឹង​បណ្តុះបណ្តាល​បច្ចេក ទេស​ដល់​បុគ្គលិក​ពាក់ព័ន្ធ ពី​សេស​អប់រំ​ពី​ច្បាប់​ចរាចរ​ដល់​អ្នកបើកប​រ​រថយន្តក្រុង​ទាំងនោះ​ផងដែរ​។​

​ដោយឡែក ពាក់ព័ន្ធ​និង​បញ្ហា​ភ្លើងស្តុប JICA បាន​រៀបចំ​ប្រមាណ​៥០​ទី​ទាំង​រួចហើយ ក្នុងចំណោម​ទីតាំង​ទាំង​១០០​ដែល​ជា​ជំនួយ​របស់​មិត្ត​ជប៉ុន ហើយ​ចាប់ពី​ពេលនេះ​ទៅ JICA នឹង​ជម្រុញ​ពន្លឿន​ការងារ​រៀបចំ​ភ្លើងស្តប​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​៨០​ទីតាំង ក្នុង​រយៈពេល​១​ខែ​៕

 

Filed in: ព័ត៌មានជាតិ