សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាំកុងត្រូល​មណ្ឌល​គី​រី​ចុះ​ផ្សារ​សែន​មនោ​រម្យ​!

កាំកុងត្រូល​មណ្ឌល​គី​រី​ចុះ​ផ្សារ​សែន​មនោ​រម្យ​!

​មណ្ឌលគិរី​៖  មន្ត្រី​កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មណ្ឌល​គី​រី​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧​បាន ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំនីអាហារ ដែល​អាជីវករ​ដាក់តាំង​លក់ នៅក្នុង​ផ្សារ​សែន​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។​លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានឲ្យដឹងថា ការចុះ​ត្រ​យ​ត​ពិនិត្យ គោលបំណង​សំខាន់​គឺ ដើម្បី​ការពារ​ផលប្រយោជន៍ និង សុខភាព​អ្នកប្រើប្រាស់ ព្រោះ​កន្លងមក​ក្រោយ​ពី​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ណែនាំ​ឃើញថា អាជីវករ និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ និង​ការ​ដាក់​តាំង​លក់ទំនិញ តែ​ក៏​នៅ​មាន​អាជីវករ​មួយចំនួន​តូច​នៅ​មិនទាន់​យល់​ដឹង​ផង​ដែរ​។ ការត្រួតពិនិត្យ​នេះ​ផ្តោត​សំខាន់​ទៅលើ​ទំនិញ វេច​ខ្ចប់​ស្រាប់ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទំនិញ​គ្មាន​អនាម័យ គ្មាន​សុវត្ថិភាព និង​ទំនិញ​ដែល​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់ ។

ក្នុង​ការត្រួតពិនិត្យ​នោះ មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ធ្វើតេស្ត​រកសា​ធាតុគីមី​បូរ៉ាក់​ទៅលើ ប្រហិត​សាច់​គោ សាច់ក្រក ត្រីងៀត យី​ហ៊ឺ សរសៃ​មី​លឿង សរសៃ​គុយទាវ លត​ឆា នំ​បញ្ចុក ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះទេ ។​ធ្វើ​តេស រកសា​ធាតុគីមី Sodium Hydrosulfite លើ​មុខ​ទំនិញ ស្ករត្នោត សណ្តែក​បណ្តុះ ខ្ចី​ហាន់ តៅ​ហ៊ួ ជា​លទ្ធផល​គ្មាន​សារធាតុ​គិមី​ទាំងនោះ​ទេ និង បាន​ធ្វើ​តេស​រក​សារធាតុ​អ៊ីយ៉ូត​ទៅលើ អំបិល​ម៉ាក់ លី​លីដា ម៉ាក់​អង្គរវត្ត កៅ​សម្បត្តិ ជា​លទ្ធផល​មាន​ជាតិ​អ៊ីយ៉ូត​ត្រឹមត្រូវ រីឯ​អំបិល ម៉ាក ហ្គូ​វ ឆាយ​តិច គ្មាន​សារធាតុ​អ៊ីយ៉ូត​នោះទេ មន្ត្រី​កាំ​ង​កុងត្រូល បាន​ធ្វើ​កំណត់ហេតុ​ហាម​មិនអោយ​ដាក់តាំង​លក់ រួច​អោយ​ម្ចាស់​អំបិល ម៉ាក ហ្គូ​វ ឆាយ​តិច ដែល​មាន​ចំនួន​០១​តោន ដើម្បី​បញ្ចូល​ជាតិ​អ៊ីយ៉ូត​ឡើងវិញ​។​

​ទន្ទឹម​នឹង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះដែរ  មន្ត្រី​កាំកុងត្រូល បាន​ធ្វើការ​ណែនាំ​បន្ថែម ដល់​អាជីវករ​ពាណិជ្ជករ​ឲ្យមាន​យល់ដឹង និង មានការ​ប្រុងប្រយ័ត្ន ចំពោះ​ទំនិញ​ទាំងឡាយណា​ដែល​មិនមាន​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូចជា កំប៉ុង​កំពិត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ និង ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យមាន​សណ្តាប់​ធ្នាប់​ល្អ និង​បាន បិទ​រូបភាព ដែល​រៀប ចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នក​លក់ និង អ្នកប្រើប្រាស់ អោយបាន​យល់ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​។​

​បន្ទាប់ពី​ធ្វើ​តេស្ត​រួចមក មន្ត្រី​កាំកុងត្រូល​បាន​បន្ត​ស្វែងរក ទំនិញ​ដែល​មិនមាន​គុណភាព ក៏ដូចជា​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់  ដែល​អាជីវករ​ដាក់តាំង​លក់​រួមមាន​៖ ប៊រ​ចំនួន​០៣​កំប៉ុង និង​ទឹកក្រូច​ម៉ាក KingCaca  NaNa  sting និង ម៉ាក sweet  សរុប​ចំនួន​១០០​គីឡូក្រាម ហួស​កាលបរិច្ឆេទ ត្រូវបាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ធ្វើការ​ដកហូត និង ធ្វើការ​ដុត​កំទេច​ចោល​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​តែ​ម្តង ៕

 

Filed in: ព័ត៌មានជាតិ