សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន ៖ ភាពយន្ត​រឿង​ហ្លួង​ព្រះស្តេច​កន គឺ​បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ដ៏​អស្ចារ្យ ដល់​កូនចៅ​ជំនាន់​ក្រោយ​

លោកស្រី ម៉ែន សំអន ៖ ភាពយន្ត​រឿង​ហ្លួង​ព្រះស្តេច​កន គឺ​បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ដ៏​អស្ចារ្យ  ដល់​កូនចៅ​ជំនាន់​ក្រោយ​

​ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ៖ ភាពយន្ត​រឿង​ហ្លួង​ព្រះស្តេច​កន ដែល​ត្រៀម​ដាក់​បញ្ចាំង នៅតាម​បណ្ដា​រោងភាពយន្ដ​នានា​នៅ​កម្ពុជា ឲ្យ​ទស្ស​និករ​ជន​ទស្សនា នៅពេលនេះ គឺ​បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ដ៏​អស្ចារ្យ   ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ គួ​យក តម្រាប់​តាម និង​ប្រតិ​ប​ត្ដិ នៅក្នុង​សង្គម​បច្ចុប្បន្ន ប្រកបដោយ សុខសន្ដិភាព ដែល​មាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន បញ្ជាក់​បែប​នេះ  ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី  សម្ភោ​ធ ចាក់ បញ្ចាំង​ខ្សែភាពយន្ត​រឿង «​ហ្លួង​ព្រះស្តេច​កន​» របស់​ផលិតកម្ម​ត្រីសូល៍​ភាពយន្ដ​ខ្មែរ នៅ​សាល​មហោស្រប​ចតុមុខ កាលពី​រាត្រី​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៧ ។

​លោកស្រី ម៉ែន សំអន បានបញ្ជាក់​ថា ៖ វណ្ណ​កម្ម​ភាពយន្ត​រឿង ហ្លួង​ព្រះស្តេច​កន ដែល​ស្នាដៃ​និពន្ធ កូន​ខ្មែ ដោយ​សំរិតសំរាំង ដាក់​បញ្ចាំង នៅពេលនេះ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ផង និង​ដើម្បី​ទុកជា​ឯកសារ ភាពយន្ដ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​។​

​លោកស្រី​បន្ដ​ថា​៖  ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​មរតក​សម្បត្តិ​សិល្បៈ​វប្បធម៌​ដ៏​សម្បូរបែប ទាំង​វប្បធម៌​រូបិ និង​អ​រូបិ ហើយ​ការផ្សព្វផ្សាយ​សម្បត្តិ​សិល្បៈ​វប្បធម៌ ទាំងនេះ​តាមរយៈ​ភាពយន្ត គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ផ្ទេរមរតក​ដ៏​ថ្លៃថ្លា​នេះ​ទៅឱ្យ​កូនចៅ​ជំនាន់​ក្រោយ​សម្រាប់​ការសិក្សា​ស្វែងយល់ និង​ស្គាល់​នូវ​អ្វី​ដែល​ជា​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​។

​លោកស្រី​បន្ដ​ថា​៖ យើង​នៅ​ចាំបាន​ថា ក្នុងអំឡុង​ទសវត្ស​ទី​៦០ និង​ដើម​ទសវត្ស​ទី​៧០ ភាពយន្ត​ខ្មែរ​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​បាន​បង្ក​ឱកាស​លក្អ​សម្រាប់​កម្ពុជា​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោ​ធ​ន៍​ល្អៗ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​។ ប៉ុន្តែ​សង្គ្រាម​ដែល​អូសបន្លាយ​ជាង​បី​ទសវត្ស​បាន បញ្ឈប់​ដំណើរការ​រីកចម្រើនរ​បស់​កម្ពុជា ក្នុងនោះ​ក៏​មាន វិស័យ​ភាពយន្ត​ផងដែរ ហើយ​បាន​បង្ក​ការលំបាក​ដល់ កម្ពុជា​ក្នុង​ការកសាង និង​អភិវឌ្ឍ​វិស័យ​នេះ​ឡើង​វិញ​។​

​លោកស្រី​បន្ដ​ថា​៖  បច្ចុប្បន្ន ក្រោយ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី វិស័យ​ភាពយន្ត​របស់​យើង​កំពុង​មាន​ការវិវត្ត​រីកចម្រើន​ជា​លំដាប់ ដែល​អាច​ឆ្លើយតបបាន​ទៅនឹង​សេចក្តី ត្រូវការ​នៃ​ទីផ្សារ​ក្នុងស្រុក​។

​ជាក់ស្តែង នា​ពេល​ថ្មីៗ​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ព័ត៌មាន បាន​ឯកភាព​ឱ្យ​ចាក់​បញ្ចាំង​តែ​ភាពយន្ត​ខ្មែរ​ក្នុង​ម៉ោង​មាស ចន្លោះ​ម៉ោង​៦ ដល់​ម៉ោង​៨ ដែល​នេះ​គឺជា​ការជួយ​លើកស្ទួយ និង​ផ្តល់​ឱកាស​ឱ្យ​ផលិតករ​ភាពយន្ត​ខ្មែរ​យើង​បាន​បង្ហាញ​នូវ​ស្នាដៃ​របស់​កូន​ខ្មែរ  និង​រួមចំណែក ទប់ស្កាត់​ការហូរចូល នៃ​វប្បធម៌​ពាលា​អាវ៉ាសែ​តាមរយៈ​ភាពយន្ត​បរទេស​ផង​ដែរ​។ ទន្ទឹមនឹងនេះ ផលិតករ​ភាពយន្ត​ខ្មែរ​ទាំងអស់​ក៏​ត្រូវ​ខិតខំ​ពង្រឹងសមត្ថភាព គុណភាព​ក្នុង​ការផលិត ភាពយន្ត​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត មិនមែន​គ្រាន់តែ​សម្រាប់​បំពេញតម្រូវការ ទីផ្សារ​ក្នុងស្រុក​ទេ តែ​ឈានទៅ​បំពេញ​បាន​ទីផ្សារ​ក្នុង​តំបន់ ដើម្បី​ថែរក្សា​ការពារ ផង​និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិ​របស់​យើង​ផង​។​

​នា​ឆ្នាំ​កន្លងមក​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ឱ្យ​អនុវត្ត​នូវ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត ដែល​មាន​គោលដៅ​ធានា​នូវ​ការងារ គ្រប់គ្រង និង​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋ កិច្ច​សង្គម ទាំង​ថែរក្សា​ការពារ​អភិវឌ្ឍ​វប្បធម៌ ស្របតាម​គោលនយោបាយ​ជា​តិស្តី ពី​វិស័យ​វប្បធម៌​។ ជាមួយគ្នានេះ អនុក្រឹត្យ​ស្តីពី​មូល​ទ្រទ្រង់ និង​អភិវឌ្ឍ​សិល្បៈ ជាតិ​ក៏​បាន​និង​កំពុង​រៀបចំ​ដាក់ឱ្យ​ដំណើរការ​។​

​លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង​ជា​អ្នកនិពន្ធ រឿង បានបញ្ជាក់​ថា​៖ រឿង​ហ្លួង​ព្រះ​សម្ដេច​កន នេះ គឺ​ប្រើ​ពេល​ថត អស់​រយៈ​ជាង ២​ឆ្នាំ ដោយ​ចំណាយ​ថវិកា អស់​ចំនួន ជាង​១​លាន ដុល្លារ អាមេរិក ដែល​មាន​ការឧបត្ថម្ភ ពី​សប្បុរសជន លោក លី យ៉ុង​ផាត់ អគ្គនាយក​ទូ​រទស្ស​ន៏ PNN  ។  លោក​បន្ដថា​៖ ភាពយន្ត​រឿង ហ្លួង​ព្រះស្តេច​កន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផលិត​វប្បធម៌ ដែល​បាន​បង្កប់​លក្ខណៈ​សម្គាល់​០៣​យ៉ាង គឺ​អត្តសញ្ញាណ​វប្បធម៌ គុណ​តម្លៃ និង​អត្ថន័យ ដែល​មិន​ត្រឹមតែ​ជា​ទំនិញ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ ភាពយន្ត​ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម និង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ ផងដែរ​។ ក្នុងន័យនេះ ផលិតករ​ភាពយន្ត​គប្បី​បង្កើត​ស្នាដៃ​ភាពយន្ត​ថ្មីៗ ដែល មាន​គុណភាព ពណ៌​សម្បុរ​ជាតិ និង​ត្រូវ​បង្កប់​នូវ​ខ្លឹមសារ​អប់រំ ដើម្បី​ផ្តល់​ជា​សារ ដល់​អ្នកទស្សនា​បាន​សិក្សា ស្រាវជ្រាវ​ផងដែរ  ៕

 

 

Filed in: ព័ត៌មានជាតិ