សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ចាក់​បេតុង​ការពារ កុំឲ្យ​មាន​ការបា​ក់ដី​នៅ​ការដ្ឋាន សំណង់​ខុន​ដូ ជាប់​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​នេះ​ជាបន្ទាន់

លោក ឃួ​ង ស្រេង  បញ្ជា​ឲ្យ​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ចាក់​បេតុង​ការពារ កុំឲ្យ​មាន​ការបា​ក់ដី​នៅ​ការដ្ឋាន សំណង់​ខុន​ដូ ជាប់​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ទឹកថ្លា  ខណ្ឌ​សែន​សុខ​នេះ​ជាបន្ទាន់

ភ្នំពេញ​៖   អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង បាន​បញ្ជា ឲ្យ ក្រុមហ៊ុន​ប៊ូ​យ៉ុង ដែល​ម៉ៅការ ធ្វើ​ការដ្ឋាន​សំណង់​ខុន​ដូ ផ្ទះល្វែង ស្ថិតនៅ​សង្កាត់​ទឹកថ្លា  ដើម្បី​ទប់ស្កាត់​ធ្វើយ៉ាងណា​កុំឲ្យ មាន​ការបា​ក់ដី​បង្ក​ហា​នី​ភ័យ នៅ​ការដ្ឋាន​សំណង់​កំពុង​ជីក​គ្រឹះ គ្មាន​ប​ច្ចេស​បែប នេះ​បន្ត​ទៀត បើ​មិន​ដូច្នេះ​ទេ​វា​នឹង​ឈាន​ដល់​បាក់​ផ្តាច់​ផ្លូវ​សហព័ន្ធ​រុស្សី​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រាជធានី​ភ្នំពេញ ព្រោះ​ជា​ផ្លូវ​អន្តរជាតិ​យ៉ាង​សំខាន់​ត​ភ្លាប់​ពី អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ មក​ភ្នំពេញ​។​

​ការ​ដាក់​បញ្ជា​ជា​បន្ទាន់​របស់​លោក​ឃួង ស្រេង នេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ ខណៈ លោក​ឃួង ស្រេង ទទួលបាន​ព័ត៌មាន ថា​មាន​ការដ្ឋាន​នេះ ត្រូវបាន​បាក់​ដី ជិត​ដល់​ផ្លូវ​កៅស៊ូ សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ទឹកថ្លា ដោយ​លោក បាន​ដឹកនាំ​មន្ត្រី​ជំនាញ់​ពាក់ព័ន្ធ​ចុះ​បញ្ជារ​ផ្ទាល់ ចុះ​ត្រួតពិនិត្យ​ទីតាំង​បាក់​ដី​នៅ​ផ្លូវ​សហព័ន្ធ​រុស្សី របស់​ការដ្ឋាន​ក្រុមហ៊ុន ប៊ូ​យ៉ុង ។​

​ក្រោយពី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប៊ូ​យ៉ុង ដែលជា​អ្នកម៉ការ​សាងសង់​នេះ ត្រូវតែ​ចាត់វិធានការ​បច្ចេកទេស​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការបា​ក់ដី​ឲ្យ​ទាល់តែ​បាន និង​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ពោល​គឺ​សម្រាប់​នៅ​ល្ងាច​នេះ​ត្រូវតែ​ទប់​ដី​បាក់​នេះ​អោយបាន​និង​បន្ត​ការបុក​សុីផា​យ​អោយបាន​រឹងមាំ​នៅ​ផ្នែក​ខាង​ផ្លូវ​សហព័ន្ធ​រុស្សី​នេះ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍​បន្ថែម​ថា ៖ ក្រុមហ៊ុន​ប៊ូ​យ៉ុង ដែល​កំពុង​សាងសង់​ការដ្ឋាន​នេះ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​កុំឲ្យ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ជួប​ការរងគ្រោះ​ដោយការ​មហន្តរាយ ប្រេះ​បាក់ស្រុត​បន្ថែម​ពីលើ​នេះ​ទៀត ។​

​លោក​ស្នើអោយ​ក្រុមហ៊ុន ត្រូវតែ​បន្ថែម​គ្រឿងចក្រ ហើយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន និង​យក​ម៉ាស៊ីន​បុក​ស៊ី​ផាយ មក​ជួយ​ដល់​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ភ្លាមៗ ។ ក្រុមហ៊ុន​ប៊ូ​យ៉ុង​ជីកដី​នេះ គឺ​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​មិន​នឹកស្មានថា​ដី​នេះ​បាក់​ស្រុត​នោះ​ទេ ប៉ុន្តែ​នៅពេលដែល​ក្រុមហ៊ុន​ធ្វើ​ទៅ បាន​បណ្តាលឲ្យ​បាក់ស្រុត​ដី​មួយចំណែកធំ ហើយ​អាច​បង្ក​គ្រោះមហន្តរាយ​ដល់​រាជធានី​ភ្នំពេញ ដូច្នេះ​ហើយ​ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវតែ​ជួយ​អន្តរាគមន៍​ដល់​ក្រុមហ៊ុន ដោយ​ដាក់​គ្រឿងចក្រ​គ្រប់​ប្រភេទ​របស់​មន្ទីរ​សាធារណការ​និង​ក្រុមហ៊ុន ធ្វើយ៉ាងណា​ទប់​ជើងទេរ និង​បុក​ស៊ី​ផាយ​ឲ្យបាន​រឹងមាំ​។​

​លោក​បាន​បន្ថែមថា​៖ អាជ្ញាធរ​រាជធានី នឹង​ត្រួតពិនិត្យ​ច្បាប់​សាងសង់​របស់​ក្រុមហ៊ុន​ប៊ូ​យ៉ុង​នេះ​ឡើងវិញ ថា​តើ​ក្រុមហ៊ុន​សាងសង់​របៀប​ម៉េច ធ្វើ​របៀប​ម៉េច ក្នុង​បទដ្ឋាន​ដែល​ក្រសួង​បាន​អនុញ្ញាត​ច្បាប់ ត្រូវ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​របស់​ក្រសួងសាមី​ដែរ​ឬ​អត់​? ហើយ​ករណី​ត្រូវតែ​សិក្សា​តាម​ក្រោយ ប៉ុន្តែ​នៅ​ចំពោះមុខ យើង​ត្រូវធ្វើ​យ៉ាង​ទប់ស្កាត់​កុំ​មាន​គ្រោះមហន្តរាយ​កុំ​មាន​ការបាក់​ស្រុត​ផ្លូវ​សហព័ន្ធរុស្ស៊ី និង​ជា​ពិសេស​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ ភ្ញៀវ​ជាតិ អន្តរជាតិ​”​។​

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថា​៖  ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​ពិតជា​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ក្នុងការ​លើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគទុន​បរទេស ប៉ុន្តែ​ដូចជា​ករណី​ខាងលើ​នេះ​ក្រុមហ៊ុន​ត្រូវតែ​យកចិត្តទុកដាក់​គិតគូរ​ពី​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ផង មិន​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​ផ្តើម​ពី​ការ​ទ្វេ​ស​ប្រហែស​នោះទេ​។  ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណាក្តី ជុំវិញ​ការ​ការ​ជម្រុញ​និង​បញ្ជា​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ខាង​ក្រុមហ៊ុន​បាន​ទទួលយក​និង​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា ដោយ​មិន​អោយ​ហេតុការណ៍​នេះ​បន្ត​កើត​មាន​បន្តទៀត​។​

​សូមបញ្ជាក់​ថា​៖  ក្រុមហ៊ុន​ប៊ូ​យ៉ុង​ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​សំណង់​របស់​ប្រទេស​កូរ៉េ មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​ជីកដី​ធ្វើ​ចំណត​ជាច្រើន​ឆ្នាំ​ហើយ ហើយ​កាលពី​ល្ថាច​ថ្ងៃ​អាទិត្យ​ទី​១៣ សីហា ឆ្នាំ​២០១៧ កន្លងមកនេះ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ស្រាប់តែ​ការដ្ឋាន​មួយ​នេះ​បាក់​ដី​និង​របង​ការដ្ឋាន​ជាច្រើន​ម៉ែត្រ​ចូលទៅ​ក្នុង​ការដ្ឋាន​តែម្តង ដែល​នឹង​មាន​ការបាក់​រហូតដល់​ផ្លូវ​សហព័ន្ធ​រុស្សី​បន្ថែមទៀត បើ​មិន​មាន​វិធានការ​ទាន់ពេលវេលា​៕

 

Filed in: ព័ត៌មានជាតិ