សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដង្ហែរ​ព្រះ​បរម​សារីរិកធាតុ ព្រះ​ត្រៃបិតក ពោធិព្រ័ក្សវ​ត្ត​ពោធិវ​ង្ស​

ដង្ហែរ​ព្រះ​បរម​សារីរិកធាតុ ព្រះ​ត្រៃបិតក ពោធិព្រ័ក្សវ​ត្ត​ពោធិវ​ង្ស​

​ឯកឧត្តម ចន្ទ័ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា គណអធិបតី​ក្នុង​ពិធីបុណ្យ​ទទួល​ព្រះ​បរម​សារី​រឹក​ធាតុ ប្រតិ​ស្ថាន​ដើម​ពោធិព្រ័ក្ស និង​គម្ពីរ ព្រះ​ត្រៃបិតក នៅ​វត្ត​ពោធិ​វង្ស សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​

​ក្នុង​សង្ឃដីការ​ព្រះមហា​សិរីវុឌ្ឍា ជា សេរីវុឌ្ឍន៍ ប្រធាន​កម្មវិធី ធម្ម​ទាយ​ទាន ព្រះពុទ្ធ សាសនា ដើម្បី​ការអប់រំ​ផ្សព្វផ្សាយ​តាម​បណ្តា​ប៉ុស្តិ​វិទ្យុ​នានា ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត សៀមរាប បានឲ្យដឹងថា ព្រះ​បរម​សារីរិក​ធាតុ គឺ​បាន​ដង្ហែរ​យក​មក​ពី​ប្រទេស​សិរី​លង្ការ តាម រយៈ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​យក​មក​តម្កល់​ទុក​នូវ សតិបដ្ឋាន ក្រុង​ប៉ោយប៉ែត ព្រមទាំង គម្ពីរ​ព្រះ​ត្រៃ​បី​ត​កមួយ​ចប់​មាន​ចំនួន ១០១​ក្បាល និង​ដើម​ពោធិព្រឹក្ស​មាន​ចំនួន ៥ ដើម ដែល បាន​យក​គ្រាប់​ពី​វត្ត​ពុទ្ធ​គ​យា ប្រទេស​ឥណ្ឌា​មក​បណ្តុះ តាម​ការស្នើសុំ​ពី​ព្រះ​ភិក្ខុ សុវណ្ណ​មុនី ផល ចំរើន​គង់នៅ​វត្ត​ពោធិ​វង្ស តាមរយៈ​ព្រះមហា​សិរីវុឌ្ឍា ដង្ហែ​យក​មក​ដាំ​និង​តម្កល់​ទុក ក្នុង ពុទ្ធ​សីមា វត្ត​ពោធិ​វង្ស សម្រាប់​ជាទី​គោរព​សក្ការៈ បូជា របស់ ព្រះសង្ឃ និង​គ្រប់​មជ្ឈដ្ឋាន នៃ​ពុទ្ធបរិស័ទ​។​

​ឯកឧត្តម ច័ន្ទ សុផល បាន​សំដែង​ការអបអរសាទរ​យ៉ាង​ក្រៃ​លេង និង​ចូលរួម​អនុមោ​នា យក​បុណ្យ​កុសល ដែល​កើតឡើង​ពី​សទ្ធា​ជ្រះថ្លា​សាមគ្គី​នៃ​ការ​ដង្ហែរ ព្រះ​បរម​សារី​រិធាតុ គម្ពី​រ ព្រះ​ត្រៃបិតក និង​ការដាំ ពោធិព្រឹក្ស​នាពេលនេះ ដោយ​បញ្ជាក់​ថា នេះ​ជា​សកម្មភាព​មួយ បញ្ជាក់​ឲ្យឃើញ​ថា​ការយកចិត្ត​ទុកដាក់ គោរពបូជា និង​ចូលរួម​លើកស្ទួយ​វិស័យ ព្រះពុទ្ធ សាសនា ដែល​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា យើង​ចាត់ទុក​ជា សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មា​ភាព​ថ្កុំថ្កើង​រុងរឿង មួយចំណែក​ថែមទៀត ពិសេស​ឲ្យបាន​គ្រប់​5000 ព្រះវស្សា តាម​ការកំណត់ របស់​ព្រះសម្មាសម្ពុទ្ធ បរមគ្រូ​នៃ​យើង ៕

 

2015_07_17dpn2 (1) 2015_07_17dpn2 (2) 2015_07_17dpn2 (3) 2015_07_17dpn2 (4)

Filed in: ព័ត៌មានជាតិ