សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ខ្មែរ​៣២​នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅក្នុង​ខេត្ត​ស្រះកែវ

ពលករ​ខ្មែរ​៣២​នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅក្នុង​ខេត្ត​ស្រះកែវ

​ខេត្ត​បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​៣២​នាក់​ត្រូវបាន​ក្រុម​តម្រួត​ថៃ សហការ​ជាមួយ​កម្លាំង​អន្តោប្រវេសន៍​ថៃ​ធ្វើការ​ឃាត់ខ្លួន​នៅក្នុង​ទឹកដី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ការចាប់ខ្លួន​នោះ បន្ទាប់ពី​ពួកគេ​ទាំងអស់គ្នា​បាន​ចាញ់បោក មេខ្យល់​ដោយ សន្យាថា​នឹង​នាំ​ពួកគេ​ទៅដល់​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ការងារ ដោយ​មិន​ចាំបាច់​មាន​លិខិតស្នាម​អ្វី​នោះឡើយ ។​

ការឃាត់ខ្លួន​ពួកគេ​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ខាង​មុខ​វត្ត​ស្រះ​ហ្លួង ក្នុង​ឃុំ​ណង​សាំង ស្រុក​អារញ្ញ​ប្រាក់​ថេត ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។ សមត្ថកិច្ច​ថា ដោយ​មាន​ការសង្ស័យ​ទៅលើ​រថយន្ត​តួ​រី​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​បាងកក ៣២.០៨៤១ ដែល​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដោយ​មាន​ទិសដៅ​ចេញពី​ស្រុក​គោក​ខ្យូង  ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក ពោល​គឺ​រថយន្ត​នោះ​មាន​ចេតនា​ចង់​បុក​ទម្លុះ​បា​រ៉ាស់​តម្រួត​ទៀតផង ។​

​ដូច្នេះ​ទើប​សមត្ថកិច្ច សង្ស័យថា មាន​បទល្មើស​ទើប​ឈាន​ដល់​ធើ្វ​ការបង្ក្រាប ហើយ​បាន​ឃាត់ខ្លួន​អ្នកបើកបរ​មានឈ្មោះ អ៊ុ​ស្មាន ស៊ូ​ឡុង ភេទ​ប្រុស មាន​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​៧ ឃុំ​តាលុ​ពោធិ ស្រុក​មឿង​ខេត្ត​ប៉ា​តា​នី ចំណែក​នៅ​ក្នុង​រថយន្ត​នោះ​មាន​ពលករ​ខ្មែរ​សរុប​ចំនួន​៣២​នាក់​ដែល​ក្នុងនោះ​ប្រុស​១៩​នាក់​និង​ស្រី​១៣​នាក់ ។  នៅ​ចំពោះមុខ​សមត្ថកិច្ច  អ្នកបើកបរ​រថយន្ត​បាន​សារភាព​ថា​ខ្លួន​គ្រាន់តែ​ជា​អ្នក​សុីឈ្នួល បើករថយន្ត​អោយគេ​តែប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ជើងៗ​ទទួលបាន​ប្រាក់​ពី​១៥០០ បាត​ទៅ ២០០០ បាត គឺ​ដឹក​ពី​ស្រុក​គោក​ខ្យូង  ទៅ​កាន់​ទីក្រុង​បាងកក ។

​ចំណែក​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​ពាក់ព័ន្ធ​ទាំងនោះ បាន​សារភាព​ថា  ពួកគេ​ទាំងអស់គ្នា​គឺ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ និង​មានបំណង​ទៅ​ធ្វើការ​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ តាម​ការអះអាង​និង​ធានា​ពី មេខ្យល់​ខ្មែរ  ដោយ​ពួកគេ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​អោយទៅ​មេខ្យល់​នោះ ៣០០០​បាត ជា​ថ្នូរ​និង​ការ​ឆ្លងដែន​ខុសច្បាប់ ។​

​បច្ចុប្បន​រថយន្ត​ដឹក​ធ្វើ​ពលករ រួម​និង​តៃកុង ព្រមទាំង​ពលករ​ខ្មែរ​ទាំងអស់ ត្រូវបាន​ក្រុម​តម្រួត​ជំនាញ​នាំយក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​អារញ្ញ​ប្រាក់​ថេត ដើម្បី​ធ្វើការ​សាកសួរ​បន្ត នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ស្តីអ​ន្តោ​ប្រវេសន៏​ខុសច្បាប់ ៕

 

 

Filed in: ព័ត៌មានសំខាន់