សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខឹង​រថយន្តក្រុង​បើក​ប៉ះ អត់​ព្រម​ឈប់​ដោះស្រាយ ដក​កាំភ្លើង​បាញ់​ពីក្រោយ​

ខឹង​រថយន្តក្រុង​បើក​ប៉ះ អត់​ព្រម​ឈប់​ដោះស្រាយ ដក​កាំភ្លើង​បាញ់​ពីក្រោយ​

​រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ​ជិត​៩​យប់ ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះអាវុធ​ប្រមាណ​ជិត​១០​គ្រាប់ នៅតាម​បណ្ដា​យ​ផ្លូវ​៥៩៨ មុខ​ដី​ឧកញ៉ា លី ហួរ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដក្រុង និង​រថយន្ដ​ព្រូស​។

​សមត្ថកិច្ច​បានឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ អេង កុសល អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​ដេ​២៤ ផ្លូវ​លេខ​២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​អង្គរក្ស​នៅ​បន្ទាយ​វីរៈ​៤៩៩(​ទាហាន​)​។​

​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​មុនពេល​កើតហេតុ មាន​រថយន្ដ​ក្រុង​មួយ បាន​បើក​ទៅ​គៀរ ថយ​ន្ដ​ព្រូស ក្រោយ​មក​រថយន្ដ​មិន​បាន​ឈប់​ដោះស្រាយ​នោះទេ គឺ​បន្ដដំណើរ​ទៅមុខទៀត ទើប​ធ្វើឲ្យ​ម្ចាស់​រថយន្ដ​ព្រូស ទាញ​កាំភ្លើង​បាញ់ប្រហារ​ពីក្រោយ​តែម្ដង ប៉ុន្ដែ​ក្នុង​ករណី​នេះ មិនមាន​អ្នកណាម្នាក់​រងរបួស​នោះទេ​។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច បាន​ដកហូត​អាវុធខ្លី​ទំនើប របស់​ជន​ដែល​បាញ់​ផងដែរ ទុក​បណ្ដោះអាសន្ន​សិន​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ