សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​ជម្រឹត​ទារ​លុយ​ឡាន​ដឹកស្រូវ​បង្ក​ការក្តៅក្រហាយ​!

កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​ជម្រឹត​ទារ​លុយ​ឡាន​ដឹកស្រូវ​បង្ក​ការក្តៅក្រហាយ​!

​ព្រៃវែង​​ ៖​ ពលរដ្ឋ​អ្នករកស៊ី​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ស្រុក​យួន​ជាច្រើន​នាក់​បាន​សម្តែង​ការក្តៅក្រហាយ​ជា​មួយ​សមត្តកិច្ច​កាំកុងត្រូល​នៅ​ច្រក​ទ្វារ​អន្តរជាតិប​ន្ទាយ​ចក្រី​រហូត​ផ្ទុះ​ការតវ៉ា​បិទផ្លូវ​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែ​សីហា​ឆ្នាំ​២០១៧ ។​មូលហេតុ​គឹ​ដោយសារ​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​មួយ​នេះ​កៀបសង្កត់​ជំរឹត​ទារប្រាក់​គាត់​ក្នុង​មួយ​រថយន្ត ២៥០០០​រៀល​! ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​អនុគ្រោះ​មិន​យកពន្ធ​សម្រាប់​ការនាំចេញ​ចូល​ស្រូវ​ផង​នោះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹង​ការ​កំណត់​យក​លុយ​ពី​អាជីវករ​ដឹកស្រូវ​ពី​ពួក​កាំកុងត្រូល​នេះ​នេះ​វា​ពុំមែន​ទើបតែ​មាន​ទេ​គឺ​យក​តាំងពី​មុន​រហូត​មក​ដោយ​ក្នុង​មួយ​រថយន្ត​បង់អស់​ចាប់ពី​៤៥០០០​រៀល​ទៅ​៦០០០០​រៀល​ដោយ​ដើរ​បង់​ឲ្យ​មន្ត្រី​ច្រកទ្វា​ទាំង​៤​ស្ថាប័ន​។

អាជីវករ​ផ្សេងទៀត​បាន​បញ្ជាក់ថា​ពួកគាត់​មិន​ហ៊ាន​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ទេ​ព្រោះ​ខ្លួន​ដឹកស្រូវ​យកទៅលក់​នៅ​វៀតណាម​នោះ​ជួប​បញ្ហា​ច្រើន​ដូចជា​ស្រូវ​ជន់​ឈ្មួញ​វៀតណាម​គេ​បង្អាប់ថ្លៃ​និង​រត់ការ​ផ្លូវ​អស់​លុយ​ច្រើន​!​ទើប​ពួកគាត់​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ជាង​៧០០​រៀល​ដោយ​ដឹក​មក​លក់​ដល់​ច្រកព្រំដែន​បន្ទាយ​ចក្រី​នេះ​បាន​ជាង​៨០០​រៀល​ក្នុង​មួយ​គឺ​ឡូ​ក្រាម​។

លោក ទួន សុគន្ថា ប្រធាន​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី​បានឲ្យដឹងថា​៖ បញ្ហា​ពលរដ្ឋ​បិទផ្លូវ​នេះ​គឺ​ដោយសារ​មន្ត្រី​សាខា​កាំកុងត្រូល​អនុវត្តន៍​ការ​យក​លុយ​ពី​រថយន្ត​ដឹក​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាំង​ពី​ម្សិលមិញ ហើយ​លោក​ក៍​បាន​សម្របសម្រួល​មិន​ឲ្យ​យក​លុយ​ពី​អាជីវករ​ទេ​ជាង​១​ឆ្នាំនេះ ពីព្រោះ​ជា​កសិផល​របស់​ពលរដ្ឋ​យើង​។
​លោក​បន្ត​ថា​ស្រូវ​គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​អនុគ្រោះ​ពន្ធ​ក្នុង​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ​។​កន្លង​មក​ភាគី​វៀតណាម​ទាមទា​បង់ពន្ធ​នាំចូល​ស្រូវ​ទៅ​ប្រទេស​គេ​គឺ​គិត​តម្លៃ​ស្មើ​៤០​ភាគរយ​ប៉ុន្តែ​ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត​ចរចារ​ជាមួយ​ប្រធាន​ខេត្ត​ដុង​ថាប់​វៀតណាម​ដើម្បី​សុំ​រួច​ពន្ធ​ស្ថិត​ក្រោម​រូបភាព​ពាណិជ្ជ​កម្ម​ឆ្លងដែន​ហើយ​វៀតណាម​ក៍បាន​យល់ព្រម​ដោយ អនុញ្ញាតិ​ឲ្យ​ខ្មែរ​យើង​ដឹក​ស្រូវ​ទៅ​លក់​នៅ​បេន​របស់គេ​ជាប់​ព្រំដែន​ដោយ​ពុំ​មាន​ការយកពន្ធ​ឡើយ​។

ទាក់ទង​មន្ត្រី​កាំកុងត្រូល​លោក​ម៉ក់​ពេជ្ជ​រឹទ្ធ​ជម្រឹត​ទារលុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកស្រូវ​នេះ​លោក នង សំ​ហឿង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រៃវែង​បាន​បដិសេធថា​៖​រឿង​គេ​ដឹកស្រូវ​ហើយ​មាន​ការ​យក​លុយ​អី​នុង​វា​មិនមែនជា​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ទេ​គឺ​ខាង​នាយកដ្ឋាន​កាំ​ក​កុងត្រូល់​មិនអាច​ទាក់ទង​លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​ដើម្បី​សុំ ការពន្យល់​បាន​ទេ ។

គួ​រម្លឹកថា​៖​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​ដើម្បី​ជួយ​លើកស្ទួយ​តម្លៃ​ស្រូវ​កសិករ​យើង​ឲ្យមាន​តម្លៃ​សមរម្យ​ទៅតាម​ទីផ្សារ​និង​កាត់បន្ថយ​ភាពក្រីក្រ​នេះ​រដ្ឋាភិបាល​សម្រេច​ទម្លាក់​លុយ​មក​ទិញ​ស្រូវ​ពី​កសិករ ។​ តែ​ផ្ទុយទៅវិញ​បែរ​ជា​មន្ត្រី​កាំកុងត្រូល​លោក​ម៉ក​ពេជ្ជ​រឹទ្ធម​ក​កំណត់​យក​លុយ​ពី​អាជីវករ​ធ្វើឲ្យ​ឲ្យ​ស្រូវ​ធ្លាក់ថ្លៃ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ទៅវិញ​៕

 

 

Filed in: ព័ត៌មានសំខាន់