សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ជា​ច្រើន​នាក់​កំពុង​ចាញ់បោក​ក្រុមហ៊ុន​អភិវឌ្ឍន៍ ខូ​អិល​ធី​ឌី ឯ​មន្ទីរ ការងារ​ខេត្ត​ស្ងាត់ឈឹង​!

ពលករ​ជា​ច្រើន​នាក់​កំពុង​ចាញ់បោក​ក្រុមហ៊ុន​អភិវឌ្ឍន៍ ខូ​អិល​ធី​ឌី ឯ​មន្ទីរ ការងារ​ខេត្ត​ស្ងាត់ឈឹង​!

បន្ទាយ​មាន​ជ័យ ៖ ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​ខូ​អិល​ធី​ឌី​ដែល​មាន​ទីតាំ​ស្ថិតនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភណ្ឌ័​ខេត្ត​បន្ទាយមានជយ័​កំពុង​រង​ការចោទប្រកាន់​ថា​បោកប្រាស​ពលករ​ដោយ​មាន​ការឃុបឃឹត​ពី​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ​។​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខូ​អិល​ធី​ឌី​មួយ​នេះ​កំពុងតែ​ល្បីល្បាញ​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុងការ​ជ្រើស​ពលករ ពល​ការិនី ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ប្រមូល​លុយ​ពី​ពលករ​នៅ​តាម​បណ្តា​ស្រុក​ខេត្ត​ផ្សេងៗ ។​បច្ចុប្បន្ន​មាន​ពលករ​ជាច្រើន​នាក់​មក​ហើយ​ដែល​ចាញ់បោក ការឃោសនា ព្រោះ​ក្រុមហ៊ុន​នេះ​នៅ​ពេល​ទទួល​លុយ​បាន​ហើយ មិន​ព្រម​គោរព​តាម​ការសន្យា យក​ពាក្យភូតភរ​កុហក់​បោកប្រាស់ សន្យា​ខែ​នេះ​ខែ​នោះ​មិន​ចេះ​ឈប់​។

​ប្រភព​ពី​ពលក​រ​បាលឲ្យដឹងថា​៖​ក្រុមហ៊ុន​នីមួយៗ  អាច​បើក​ធ្វើ​អាជីវកម្ម​បាន​ដោយសារតែ​មាន​ច្បាប់​អនុញ្ញាត មាន​ទីតាំង​ត្រឹមត្រូវ និង​គោរព​តាម​លក្ខន្តិកៈ​គ្រប់បែបយ៉ា​
​ង​។​តែ​ក្រុមហ៊ុន​មួយ​នេះ ពុំ​មាន​លក្ខណះគ្រប់​គ្រាន់ឡើយ សូម្បី​តែ​កន្លែង​ធ្វើកា​រក៍​តូចចង្អៀត​ពុំ​មាន​កន្លែង​បង្រៀន​ឬ​កន្លែង​ឲ្យ​ពលករ​ស្នាក់​នៅ​ដែរ​។

​មាន​ពលករ​ចំនួន​ពីរ​ក្រុម​មាន​គ្នា​ជាង​២០​នាក់​មកពី​ខេត្តឧ​ត្ត​រ​មានជយ័​និង​ខេត្ត​បាត់ដំបង​បាន​អោយ​ដឹង​ថា​ពួកគាត់​បាន​ទៅ​ដាក់​ពាក្យសុំ​ទៅ​ធ្វើការ​នៅ​ស្រុកថៃ​ដោយ​ស្របច្បាប់​តាមរយះ​ក្រុមហ៊ុន អភិវឌ្ឍន៍​ខូ​អិល​ធី​ឌី​នៅក្នុង​ក្រុង​សេរី​សោភ័ណ ដោយ​ក្រុមហ៊ុន​អោយ​បង់ប្រាក់​ក្នុង​មួយ​នាក់​២៨០​ដុល្លារ​អាមេរិក​ដោយ​ក្រុមហ៊ុន​សន្យាថា​នឹង​បាន​ចេញដំណើរ​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៧​។  ​តែ​ពេល​ជិត​ដាច់​ខែ​ដល់​ថ្ងៃ​ចេញ​តំណើរ​តំណាង​ក្រុមហ៊ុន​បាន​ទូ​សព្ទ័​អោយ​ពួក​គាត់​ថា​បើ​ចង់​ចេញ​ទៅ​ធ្វើ​ការត្រូតែ​ថែម​ប្រាក់​ក្នុង​មួយ​នាក់​១៥០​ដុល្លារ​150​ទៀត​។​

ពលរដ្ឋ​បាន​បញ្ជាក់​បន្ថែមថា​បើ​ខាង​ក្រុមហ៊ុន​និយាយប្រាប់​ពួកគាត់​មុន​អោយ​ថែម​ប្រាក់​ពួកគាត់​មិន​បាន​ដាក់ពាក្យ​ទេ ព្រោះ​ប្រាក់​ដែល​ពួកគាត់​បង់​២៨០​ដុល្លារ​សុទ្ធតែ​ចងការ​ប្រាក់​គេ​មក​។​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ធាន​ចាន់ធូ ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ល្វា​ជ្រុំ​ឃុំ ស្រុក​ប​វិល​ខេត្ត​បាត់ដំបង បានអោយដឹងថា​គាត់​បាន​ដាក់ពាក្យ​តាមរយះ​ក្រុមហ៊ុន​ខាងលើ​ចំនួន​៥​នាក់​មាន​ប្ដី​និង​កូន​បី​នាក់​ទៀត​ដែល​មាន​កូនស្រី​ឈ្មោះ​ឆាវ​សុ​ចាន់​អាយុ​១៤​ឆ្នាំ​ក៍​ក្រុមហ៊ុន​អោយ​ដាក់ពាក្យ​យកទៅ​ធ្វើកា​រដែរ ។
​ព្រោះ​បើ​តាម​តាម​ច្បាប់​ពលករ​មិន​ទាន់​គ្រប់​អាយុ​ក្រសួង​មិន​អនុញាត​ឲ្យ​ដាក់ពាក្យ​ទៅ​ធ្វើការ​ដាច់ខាត​។ អ្នកស្រី​ចាន៉ធូ​និយាយថា​មកទល់និង​ពេលនេះ​ទើប​គាត់​បាន​ដឹងខ្លួន​ថា​ក្រុមហ៊ុន​បោកប្រាស់​ព្រោះ​ទារ​ថែម​ប្រាក់​រហូត​។

​តំណាង​ក្រុមហ៊ុន​ម្នាក់​បាន​ជំរុញ​អោយ​ពលរដ្ឋ​និង​អ្នកកាសែត​ទៅ​ប្ដឹង​នៅ​មន្ទីរ​ការងារ​ខេត្ត​បន្ទាយ​មាន​ជយ័​ទៅ​បើ​ថា​ក្រុមហ៊ុន​បោក​?​។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​គេ​កំពុង​សង្សយ័​ថា​លោករ​ស់ សា​រុំ ប្រធាន​មន្ទី​ការងារ​ខេត្ត​បន្ទាយ​មាន​ជយ័​អាច មាន​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ ឬ​មាន ភាគហ៊ុន​និង​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុមហ៊ុន​ហើយ​អោយ​ប្រព្រឹត្ត​រឿង​អាស្រូវ​ធ្វើបាប​ពលករ​ព្រោះ​ទោះ​មាន​ការតវ៉ា​ក៏​គេ​មិនឃើញ​មាន​ខាង​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ​មក​ដោះស្រាយ​ឡើយ​។
​លោករ​ស់ សា​រុំ​ប្រធាន​មន្ទីរ​ការងារ​បាន​អោយ​ដឹង​ថា​ក្រុមហ៊ុន​ខាងលើ​មានច្បាប់​ត្រឹមត្រូវ​មាន​ការទទួលស្គាល់​ពី​ក្រសួង​ការងារ​ហេតុ​នេះ​បើ​គ្មាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ក៍លោក​មិន​ហ៊ាន​ធ្វើ​អ្វី​បាន​ដែរ​។​លោករ​ស់ សា​រុំ​ព្រមាន​ថា​បើ​អ្នកកាសែត​ហ៊ាន​ចុះ​ផ្តេសផ្តាស​ធ្វើឲ្យ​ខួចឬ​ប៉ះពាល់​កិត្តិយស​ក្រុមហ៊ុន​ប្រយ័ត្ន​គេ​ប្តឹង​!!​។

​ចំណែក​នាយិការ​ក្រុមហ៊ុន​នេះ​ដែល​មិន​ស្គាល់​ឈ្មោះ​បាន​និយាយ​ទាំង​គម្រោះ​គម្រើយ ច្រឡោងខាម​គ្មាន​សុជីវធម៌​ជាមួយ​អ្នក​កសែ​ត​ថា រឿង​គាត់​គ្មាន​អ្នកកាសែត​ណា​មាន​សិទ្ធ​មក​សួរ​​នាំ​នោះទេ​។

តើ​ករណី​ក្រុមហ៊ុន​ឆរ​បោក​ខាងលើនះ​តើ លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង ការងារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ជ្រាប​ដែរ​ទេ​ហើយ​តើ​គួ​វិធានការ​យ៉ាងណា​?​ឬ​ទុក​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​បន្ត​បោក​លុយ​ពលករ​តទៅទៀត​៕

 

 

Filed in: ព័ត៌មានជាតិ