សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​

ក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ទ្រី ម៉េង​លាង នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ព័ទ្ធ​ចាប់​រថយន្ត​កាម​រី​ហាយ​ប្រី​ដ ១​គ្រឿង ពណ៌​ស្ករ គ្មាន​ស្លាក​លេខ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៧​នេះ នៅតាម​បណ្ដោយ​ផ្លូវ​មាត់​ទន្លេ​មេគង្គ ពី​ស្រុក​សំបូរ ចូល​មក​ក្រុង​ក្រចេះ ស្ថិត​នៅ​ចំនុច​ខាងក្រោយ​កំពង់ដ​-​ចម្លង​ឬ​ស្សីចារ ក្នុង​ភូមិ​ឬ​ស្សីចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក ទ្រី ម៉េង​លាង នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន មន្ត្រី​នាយ​សង្កាត់​ថ្ម​គ្រែ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ សហ​ក​ការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​យោធា​សឹក​រង​ក្រចេះ ។

​លោក បន្តថា ការចុះ​បង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត​មួយគ្រឿង​ខាងលើនេះ បន្ទាប់ពី​រូបលោក ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​រថយន្ដ​កាមរី​ហាយ​ប្រី​ដ ១​គ្រឿង ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង​ពេញ​ចេញពី​ស្រុក​សំបូរ ឆ្ពោះ​ចូល​មក​កាន់​ក្រុង​ក្រចេះ នឹង​បន្ត​ទៅ​ប្រទេស​វៀតណាម ដូច្នេះ​ហើយ​កម្លាំង​របស់​លោក ក៏​ចេញទៅ​ឃ្លាំមើល រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី ក៏​ប្រទះ​ឃើញ​រថយន្ដ​នោះ​មក​ដល់ ហើយ​ក៏​ធ្វើការ​តាម​ចាប់​តែម្ដង នៅពេល​សមត្ថកិច្ច​ព័ទ្ធចាប់​នោះ​តៃកុង​រថយន្ដ​បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ដ​និង​ឈើប្រណិត​ពេញ​តែប៉ុណ្ណោះ ។​

​ហើយ​លោក ក៏​បាន​នាំ​យក​រថយន្ដ ព្រមទាំង​ឈើប្រណិត​មក​ទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ​តែម្ដង ដើម្បី​រើ​រាប់​ចំនួន​ឈើរ​ដែល​នៅក្នុង​រថយន្ដ​នោះ ក្រោយ​ពី​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ រើ នឹង​ធ្វើការ​វាស់វែង​ទៅ​ឃើញថា ឈើ​ដែល​នៅក្នុង​រថយន្ដ​មាន​ចំនួន​ប្រមាណ​ជាង ១​ម៉ែត្រគូប ៕

 

Filed in: ព័ត៌មានជាតិ