នៅកម្ពុជាក្នុងរជ្ជកាលនៃព្រះរាជាណាចក្រ កម្ពុជាទី២ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នេះគឺជា លើកដំបូងបំផុតដែលខ្ញុំបានឃើញស្បែកជើងមាស ត្រូវបានលោកជំទាវប្រគេនដល់សម្តេចបញ្ញា ដូង ផង់ ពិតជាវិសេសវិសាលខ្លាំងណាស់ ។ ចឹងបើព្រះអង្គ និមន្តទៅទេសនាតាមពិធីបុណ្យផ្សេងៗទាល់តែ ប្រយ័ត្នខ្លាំងណាស់អំពីសុវត្ថិភាព មិនអាចធ្វេស ប្រហែលទេ ព្រោះស្បែកជើងមាសមានតម្លៃ ដែល កម្រឬអាចថាគ្មានអ្នកមានឬឧកញ៉ាមហាមន្ត្រី ថ្នាក់ខ្ពស់ណាម្នាក់បានពាក់ឡើយ ។
ការធ្វើកាដូ បរិច្ចាគទានវត្តុដ៏មានតម្លៃពីលោកជំទាវប្រគេនដល់ ព្រះអង្គនេះ អាចជាការតបស្នងសងគុណរបស់លោក ជំទាវចំពោះព្រះអង្គចៅអធិការវត្ត នូវការបន់ស្រន់ឬ ការសូត្រមន្តអាគមប្រោះព្រហ្មរបស់ព្រះអង្គដល់លោក ជំទាវឲ្យបានសម្រេចនូវបំណងប្រាថ្នាអ្វីមួយ ហើយ មើលទៅ? ៕