សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ប្រពន្ធ័​កា​ម៉េរា​សុវត្ថិភា​ពតាម​ដងផ្លូវ​សា​ធា​ណះ

មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ប្រពន្ធ័​កា​ម៉េរា​សុវត្ថិភា​ពតាម​ដងផ្លូវ​សា​ធា​ណះ

ភ្នំពេញ​៖  រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការគ្រប់គ្រង​ប្រពន្ធ័​កាម៉េរ៉ា​សុវត្ថិភាព​ជូន​ដល់​មន្ត្រី​សាលា រាជធានី​ភ្នំពេញ  មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ឲ្យ​មន្ត្រី​ពាក់​ពន្ធ័​ទាំង​អស់​មាន​ការយល់ដឹង និង​ប្រើប្រាស់​ប្រពន្ធ័​កាម៉េរ៉ា​សុវត្ថិភាព​ដែល បាន​បំពាក់​តាម​ភ្លើងស្តុប​ប្រមាណ​៦០០​គ្រឿង​តាម​គោលដៅ​សំខាន់ៗ​ចំនួន​៥៧៧​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​នេះ បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧ ។

​ក្នុងឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ  បាន​លើកឡើង​ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ស្ថានីយ៏មេ​បញ្ជា​រួម ស្ថិតនៅ​ជាន់​ទី​៩​នៃ​អគារ​រដ្ឋបាល​ថ្មី​ក្នុង​បរិវេណ​សាលា​រាជ ធានី​ភ្នំពេញ​ដែល​ជា​ទូរបញ្ជា និង​ត្រួតពិនិត្យ តាម​ដាម​តាមរយះ​ប្រពន្ធ័​កាម៉េរ៉ា​សុវត្ថិភាព​ទាំង​អស់​ដែល​ដាក់​ពង្រាយ​តាម  ភ្លើងស្តុប​ក្នុង​ទីក្រុង​ដោយ​រៀបចំ​ឲ្យមាន​ក្រុមប្រចាំ​បញ្ជាចំនួន​៥​ក្រុម​ប្តូរ​វេន​គ្នា​២៤​ម៉ោង​លើ​២៤​ម៉ោង រួម​ទាំង​ការបង្កើត​ប្រពន្ធ័​ទំនាក់ទំន​ងទាន់​ហេតុការណ៏​(Hotline)​ដើម្បី​ធានា​និរន្តរភាព​សកម្មភាព​ស្រប​តាម​ស្មារតី​នៃ​ប្រកាស​លេខ ៣៦៣៥ ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១៧​របស់​ក្រសួង​មហាផ្ទៃ​។​

​លោក មាន ចាន់​យ៉ាដា បាន​បន្តថា​៖ ការងារ​នេះ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការពង្រឹង​សមត្ថភាព​មន្ត្រី​នៃ​ក្រុម​ប្រចាំ​បញ្ជា​ទាំង​៥​ក្រុម ឲ្យមាន​សមត្ថភាព​ជំនាញ​បច្ចេ​កទេស​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់ និង​គ្រប់គ្រង​ប្រពន្ធ័​កាម៉េរ៉ា​សុវត្ថិភាព​នេះ  ហើយក៏​ជា​យន្តការ​សំរាប់​គាំទ្រ​ដល់​វិសយ័​សន្តិសុខ​សង្គម និង​បញ្ហា​ចរាចរ​ក្នុង​ទីក្រុង​សព្វថ្ងៃ​ដែល​កំពុង​កកស្ទះ​យ៉ាងខ្លាំង​តាម​ដងផ្លូវ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​កាន់តែ​ប្រសើរ និ​ផ្តល​ភាពកក់ក្តៅ​ដល់​ការប្រកប​របរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង​៕

 

 

Filed in: ព័ត៌មានជាតិ