សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន​២ ពន្លឿន​ការដំឡើង​បច្ចេកទេស​ត​ភ្ជាប់​កា​ម៉េរា​សុវត្ថិភា​ពតាម​ភ្លើងស្តុប ក្នុង​ទីក្រុង​ទាំង​៦០០​គ្រឿង គោលបំណង​កាត់បន្ថយ ការកកស្ទះ​ចរាច​រណ៍ និង​តាមដាន​បទល្មើស​

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន​២ ពន្លឿន​ការដំឡើង​បច្ចេកទេស​ត​ភ្ជាប់​កា​ម៉េរា​សុវត្ថិភា​ពតាម​ភ្លើងស្តុប ក្នុង​ទីក្រុង​ទាំង​៦០០​គ្រឿង គោលបំណង​កាត់បន្ថយ ការកកស្ទះ​ចរាច​រណ៍ និង​តាមដាន​បទល្មើស​

ភ្នំពេញ  ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន CFOCN និង​ក្រុមហ៊ុន HUAWEI បង្កើន​ការដំឡើង​បច្ចេកទេស​ត​ភ្ជាប់ កា​ម៉េរា​សុវត្ថិភាព​ក្នុង​ទីក្រុង ក្នុង​តាម​ភ្លើងស្តុប​ទាំង​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ ពីព្រោះ​វា​ជា​រឿង​ចាំបាច់ ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ តាមរយៈ​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៅក្នុង​សាលា​រាជធានី​ភ្នំពេញ និង​តាមដាន​ពី​បទល្មើស ដែល​កើតមាន​ឡើង​លើ​ដងផ្លូវ​នានា​ក្នុង​ក្រុង​។​

​កិច្ចប្រជុំ​ស្តីពី​ការធ្វើឲ្យ​មាន​វឌ្ឍនភា​ព នៃ​ការដំឡើង​កា​ម៉េរា​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៧ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ការដំឡើង​កា​ម៉េរា​សុវត្ថិភាព តាម​ភ្លើងស្តុប​ទាំង​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ ជា​រឿង​ចាំបាច់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ តាមរយៈ​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៅក្នុង​សាលា​រាជធានី​ភ្នំពេញ និង​តាមដាន​ពី​បទល្មើស ដែល​កើតមាន​ឡើង​លើ​ដងផ្លូវ​នានា​ក្នុង​ក្រុង​។​

​ដោយសារ​តែ​នេះ​ជា​រឿង​សំខាន់​ចាំបាច់ លោក​អភិបាល​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន CFOCN និង​ក្រុមហ៊ុន​HUAWEI ដែល​ជា​ទទួល​ដំឡើង​កា​ម៉េរា​សុវត្ថិភាព​នេះ ត្រូវ​រាយ​ការ​ជាលា​យល​ក្ខ័​អក្សរ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រឹម​ថ្ងៃ​ចន្ទ័​សប្តាហ៍​ក្រោយ ពី​ចំណុច​ខ្វះខាត​ដែល​ក្រុមហ៊ុន​អនុវត្ត​មិន​បាន​លឿន ទៅតាម​កិច្ចសន្យា​។​

​លោក​បន្តថា​៖ វា​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​ដែរ នៅ​ពេល​ក្រុមហ៊ុន​ជំរុញ​ធ្វើ​ការងារ​នេះ​។ យើង​ត្រូវ​ប្រឹងប្រែង​អនុវត្ត​ឲ្យបាន​លឿន លើ​ការបំពាក់​កា​ម៉េរា​សុវត្ថិភាព​តាម​ដងផ្លូ​វ​នេះ ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​លើក​កំពស់​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង បន្ត​ណែនាំ​ដល់​ក្រុមហ៊ុន​និង​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ការគិតគូ​លើ​ការច្របាច់បញ្ចូលគ្នា តាម​ប្រព័ន្ធ Network ភ្ជាប់​រវាង​កា​ម៉េរា​សុវត្ថិភាព​របស់ រាជធានី​ភ្នំពេញ​ទាំង​៦០០​គ្រឿង ជាមួយ​ប្រពន្ធ័​កា​ម៉េរា​សុវត្ថិភាព​រប​ស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​មាន​ជាង​៤០០​គ្រឿង ក៏ដូចជា​ការបណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​បច្ចេកទេស​ក្នុង​ការប្រើប្រាស់​កា​ម៉េរា​សុវត្ថិភាព​ថ្មី​នេះ​។

​សូមបញ្ជាក់​ថា​៖ មកដល់​ពេល នេះ កា​ម៉េរា​សុវត្ថិភាព​ចំនួន​៤៦២​ទីតាំង ក្នុងចំណោម​៦០០​គ្រឿង បាន​ដំណើរការ​ហើយ នៅសល់​ជាង​១០០​ទីតាំង​ទៀត មិនទាន់បាន​ដំណើរការ​ដែល​អាជ្ញាធរ​នឹង​ជំរុញឲ្យបាន​លឿន​នៅ​ចុងខែ​នេះ​៕

 

Filed in: ព័ត៌មានជាតិ