សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​ដី​របស់​ខ្មោច​លោកយាយ ញឹម ហេង ឬ​លោកយាយ ញឹម ទ្រព្យ (​ហៅ​យាយ​ទ្រ​ព​) និង​ដល់​ទីបញ្ចប់​ហើយ បន្ទាប់​ពី​លោកយាយ​បាន​ទទួលមរណៈភាព !

ករណី​ដី​របស់​ខ្មោច​លោកយាយ ញឹម ហេង ឬ​លោកយាយ ញឹម ទ្រព្យ (​ហៅ​យាយ​ទ្រ​ព​) និង​ដល់​ទីបញ្ចប់​ហើយ បន្ទាប់​ពី​លោកយាយ​បាន​ទទួលមរណៈភាព !

តាម​ប្រសាសន៍​របស់​លោក​ពូ ញឹម ម៉ែន ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​យាយ ញឹម ហេង បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ឥឡូវនេះ ម្តាយ​របស់​គាត់ (​លោកពូ ញឹម ម៉ែន​) បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅហើយ លោកពូ​មិនដឹង​ជា​ត្រូវ​ពឹងពាក់​នរណា​ឲ្យ​ដោះស្រាយ បញ្ហា​ទំនាស់​ដី​របស់​ម្តាយ​គាត់ ដែល​មាន​ទំហម ១៣ X ៣៩ ម៉ែត្រ ស្ថិតនៅ​ភូមិ ១០០ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ត្រូវ​លោក តាន់ ណាវិន ចៅ​សង្កាត់​ទឹកថ្លា មានបំណង​ចង់​លេប​ត្របាក់​យក​តាំងពី​ឆ្នាំ ២០០៤ មកម្ល៉េះ ។ លោកពូ ញឹម ម៉ែន បាន​បន្តទៀតថា បន្ទាប់​ពី​ម្តាយ​របស់​គាត់​បាន​ទទួល​មរណៈភាព កាលពី​ថ្ងៃ​ទី ២៦ ខែ​មិនា ឆ្នាំ ២០១៥ ពូ​ក៏​បាន​ធ្វើ​បុណ្យ​ជូន​ម្តាយ​តាម​ប្រពៃណី ទំនាមទម្លាប់​ចប់សព្វគ្រប់ លោកពូ​បាន​ធ្វើលិខិត​មួយច្បាប់ ចុះ​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ២០១៥ សុំឲ្យ​លោក តាន់ ណាវិន ចៅ​សង្កាត់​ទឹកថ្លា ជួយ​ចុះហត្ថលេខា​បញ្ជាក់ឲ្យ​លោកពូ​បានរស់នៅ​ស្របច្បាប់​លើ​ដី​របស់​ម្តាយ​គាត់ ។ ប៉ុន្តែ​ត្រូវបាន​លោក តាន់ ណាវិន យក​លិខិត​នៅ​ទៅ​គូសវាស​ក្រ​វ៉េ​ម​ក្រវ៉ា​ម មើល​មិន​យល់​ឡើយ ។​

​លោកពូ ញឹម ម៉ែន បាន​បន្ថែមទៀតថា ទោះបី​លោក តាន់ ណាវិន មិន​ព្រម​ចុះហត្ថលេខា​បញ្ជាក់ឲ្យ​លោក​ពូ លោកពូ​ក៏​បន្ត​រស់នៅ​លើ​ផ្ទះ​ម្តាយ​របស់​គាត់​ដដែល ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី ២៨ ខែមិថុនា ស្របពេល​ដែល​លោកពូ កំពុង​តែ​រៀបចំ​ផ្ទះសម្បែង ដើម្បី​ធ្វើបុណ្យ​គម្រប់ ១០០ ថ្ងៃ​ជូន​ម្តាយ កម្លាំង​ប្រជា​ការពារ​របស់​សង្កាត់​ទឹកថ្លា បាន​យក​លិខិត​លេខ ០១០ រ​បក /១៥ ចុះ​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០១៥ របស់​សាលាសង្កាត់​ទឹកថ្លា មក​បិទ​ជាប់​និង​ទ្វាររបង​ផ្ទះ របស់​ម្តាយ​គាត់ ។ ដោយ​ក្នុង​លិខិត​នោះ មាន​ខ្លឹមសារ​ថា គោរព​ជូន​លោក​អភិបាលខណ្ឌ​សែន​សុខ កម្មវត្ថុ​របាយការណ៍ ស្តីពី​ការ​ទទួលមរណៈភាពរ​បស់​ឈ្មោះ ញឹម ហេង (​ហៅ​ទ្រព្យ​) ភេទ​ស្រី អាយុ ៨៦ ឆ្នាំ ដែល​រស់នៅ​លើ​ដី​ស្នាក់ការ​ភូមិ ១០០ ខ្នង ។

​តប​តាម​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​សូម​គោរព​ជម្រាប​ជូន​លោក​អភិបាល​មេត្តា​ជ្រាប​ថា ដី​ទីស្នាក់ការ​ភូមិ ១០០ ខ្នង មាន​ទំហំ ១៣ X ៤០ ម៉ែត្រ ស្ថិតក្នុង​ក្រុម​ទី ៣ ភូមិ ១០០ ខ្នង ដី​ទីស្នាក់ការ​បាន​ទុក​ទំនេរ​ចាប់តាំងពី​ឆ្នាំ ១៩៨៧ រហូតមកដល់​ឆ្នាំ ១៩៨៩ លុះ​ក្រោយមក​ឈ្មោះ ញឹម ហេង (​ហៅ​ទ្រព្យ​) បាន​សុំ​ស្នាក់​នៅ​លើ​ដី​នេះ​ជា​បណ្តោះអាសន្ន ដោយ​សំអាង​ថា កាត់​ជា​ស្រី​មេម៉ាយ រស់នៅ​តែម្នាក់ឯង និង​មាន​ជីវភាព​ក្រីក្រ ពុំ​មាន​កន្លែង​ស្នាក់អាស្រ័យ ទើប​ឲ្យ​គាត់​ស្នាក់អាស្រ័យ រហូតមកដល់​បច្ចុប្បន្ន ទើប​លោកយាយ ញឹម ហេង (​ហៅ​យាយ​ទ្រព្យ​) បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី ២៦ ខែ​មិនា ឆ្នាំ ២០១៥​ដោយ​រោគាពាធ សព​លោកយាយ ញឹម ហេង ត្រូវបាន​អាជ្ញាធរ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​ដង្ហែ​យកទៅ​បូជា​នៅ​វត្ត​ទឹកថ្លា ហើយ​ដី​ស្នាក់ការ​ភូមិ ១០០ នៅពេលនេះ យើង​ពុំ​អនុញ្ញាត​ឲ្យ​នរណា​ស្នាក់​នៅ​បន្ត​ទៀត​ឡើយ ។​

​លោក ញឹម ម៉ែន បាន​បញ្ជាក់បន្ថែម​ថា បន្ទាប់​ពី​ពិនិត្យ​មើល​លិខិត​នោះ និង​មាន​ធ្វើបុណ្យ ១០០ ជូន​ម្តាយ​លោកពូ​ចប់សព្វគ្រប់ លោកពូ​បាន​ដាក់ពាក្យ​ប្តឹង​មួយច្បាប់​ចុះ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ ២០១៥ គោរព​ជូន​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​គាត់​ជួយ​រក​យុត្តិធម៌​ឲ្យ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធីបុណ្យ​គម្រប់​ខួប ១០០ ថ្ងៃ របស់​លោកយាយ ញឹម ហេង បាន​និយាយ​ដូចៗ​គ្នា​ថា បើ​លោកយាយ ញឹម ហេង (​ហៅ​យាយ​ទ្រព្យ​) មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​នៅលើ​ដី​នេះ (​ដី​ទីស្នាក់ការ​ភូមិ ១០០ ខ្នង​) ទេ គាត់​មិន​អាច​ស្នាក់​នៅ​តាំងពី​ឆ្នាំ ១៩៩១ រហូតមកដល់​ឆ្នាំ ២០១៥ នោះទេ ។ ម្យ៉ាងវិញទៀត ចំពោះ​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថា បើ​ប្រជាពលរដ្ឋ​ណា​រស់នៅ ឬ​អាស្រ័យ​ផល​លើ​ត្រង់​ចំណុច​ណាមួយ ចាប់​ពី​ប្រាំ​ឆ្នាំ​ឡើង ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ឲ្យ​គាត់ ។ ចុះ​ទំរាំ​លោកយាយ ញឹម ហេង តើ​ប៉ុន្មាន​ឆ្នាំ​ហើយ ? មួយវិញទៀត នៅ​ក្នុង​កំឡុង ១៩៨៧ ដី​នៅ​មូលដ្ឋាន​សង្កាត់​ទឹកថ្លា គឺ​ជា​ទីកន្លែង​ស្ងាត់ជ្រងំ ហើយ​ទំនេរ​ចោល​តាំងពី​មុន​គេ​មុន​ឯង​ដូចជា​លោកយាយ ញឹម ហេង ។ នេះ​ដោយសារ​តែ​សង្កាត់​មក​យក​ផ្ទះ​របស់​គាត់​ធ្វើ​ជា​ទីស្នាក់ការ​សាលាសង្កាត់ ទើប​ដោះ​ដូរ​មក​ឲ្យ​គាត់​មក​រស់នៅ​លើ​ដី​ទីស្នាក់ការ​ភូមិ​យ៉ាង​ដូច្នេះ ។ បើ​ដី​ទីស្នាក់ការ​ភូមិ​មិន​ប្រគល់​សិទ្ធិ​ឲ្យ​គាត់​ត្រូវ​ប្រគល់​ភូមិគ្រឹះ ដែល​យក​ធ្វើជា​សាលាសង្កាត់​ទឹក​ថ្លា​នោះ​មក​ឲ្យ​គាត់​វិញ ហើយ​បើ​ថា​គាត់​អត់​មាន​ឯកសារ​គ្រប់គ្រាន់ យើង​ពិនិត្យមើល​តែ​អត្តសញ្ញាណប័ណ្ណ របស់​លោកយាយ ញឹម ហេង កាលពី​ជំនាន់​រដ្ឋ​កម្ពុជា​នោះ​ទៅ​ដឹង​ច្បាស់​ថា ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ ដែល​គេ​យក​ធ្វើជា​សាលាសង្កាត់​ទឹក​ថ្លា​រាល់​ថ្ងៃ​ជា​របស់​នរណា​? បើ​មិន​មែន​ជា​របស់​យាយ​ទ្រព្យ គេ​មិន​ធ្វើ​អត្តសញ្ញាណ​បណ្ណដា​ក់ថា ឈ្មោះ ញឹម ហេង ស្នាក់​នៅ​លើ​ភូមិគ្រឹះ ឬ​អាស័យដ្ឋាន​ហ្នឹង​នោះទេ ។ ម្យ៉ាងវិញទៀត បើ​ក្មួយ​មែន​ចង់​ដឹង​ច្បាស់​ទៅ​បើក​មើល​គល់បញ្ជី​នៅ​ការិយាល័យ​ភូមិបាល​ខណ្ឌ សែន​សុខ សុំ​គេ​ពិនិត្យ​គល់បញ្ជី​បង្កាន់ដៃ​ទទួល​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដី បើ​មិន​អញ្ចឹងទេ ទាល់តែ​សើរើ​សំណុំរឿង​ព្រហ្មទណ្ឌ​សា​ឡើង​វិញ ព្រោះ​ឥឡូវនេះ គេ​ឧស្សាហ៍​ឃើញ​អា​ប៉ែត (​អតីត​ប្រធាន​ភូមិ ១០០ ខ្នង​) ជិះ​ម៉ូតូ​ចេញ​ចូល​សាលា​សង្កាត់​វិញ​ហើយ ។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ដំណឹង​ភ្នំពេញ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក តាន់ ណាវិន បានឡើយ ព្រោះ​ទៅ​សាលា​សង្កាត់​អត់​ជួប គេ​ប្រាប់ថា គាត់​ទៅ​ប្រជុំ​ក្រុង និង​អត់​ស្គាល់​លេខ​ទូរស័ព្ទ ៕

 

2015_07_17dp1 (1) 2015_07_17dp1 (2)

Filed in: ព័ត៌មានជាតិ