សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលក្រុង​ភ្នំពេញ បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ តាម​ចាប់ ឡាន ដឹក​ម៉ូតូ​ជន្លៀស​ពី​ហាង​បញ្ចាំ ទៅ​រក​ទីតាំង​ថ្មី នៅ​ជាយក្រុង​វិញ ឲ្យបាន​ទាំង​ម្ចាស់ និង​អ្នក​នៅ​ទី​ក្រោយខ្នង មក​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​

អភិបាលក្រុង​ភ្នំពេញ បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ តាម​ចាប់ ឡាន ដឹក​ម៉ូតូ​ជន្លៀស​ពី​ហាង​បញ្ចាំ ទៅ​រក​ទីតាំង​ថ្មី នៅ​ជាយក្រុង​វិញ ឲ្យបាន​ទាំង​ម្ចាស់ និង​អ្នក​នៅ​ទី​ក្រោយខ្នង មក​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​

ភ្នំពេញ​៖   លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ បញ្ជា​ឲ្យ​អាជ្ញាធរ​មាន សមត្ថិកិច្ច ខណ្ឌ​ទាំង ១២ ត្រូវ​តាម​ចាប់​ឲ្យបាន ចំពោះ​រថយន្ដ ដែល​កំពុង​ជន្លៀស ដឹកជញ្ជូន​ម៉ូតូ ចេញពី​ហាង​បញ្ចាំ នៅ​ខណ្ឌ​ទួលគោក និង​សែន​សុខ ទៅ​លាក់​ទុក្ខ នៅ​ទីតាំង​ថ្មី ក្នុង​ទឹកដី​ខណ្ឌដង្កោ​( ជាយក្រុង​វិញ ) ទាំង​ម្ចាស់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង មក​ផ្ដន្ទាទោស​តាមច្បាប់ ។

​លោក ឃួ​ង ស្រេង បាន​បញ្ជា​បែបនេះ ខណៈ លោក កោះប្រជុំ ជាមួយ ចៅហ្វាយ ខណ្ឌ ទាំង​១២  ក្រោម​ឱវាទ រឿង បញ្ចប់ មិនឲ្យ​មាន ការ​ដាក់​តាំង លក់​រថយន្ដ គុក​ជេ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ទឹ​ដី​ខ​ណ្ទ ដូនពេញ  និង​រឿង ហាង​បញ្ចាំ អត់​ច្បាប់ ដែល​កំពុង​អាជីវកម្ម នៅ​ទឹកដី​ខណ្ឌ​ទាំង​១២ កាលពី ព្រឹក​ថ្ង​ទី ១៦ សីហា ឆ្នាំ ២០១៧ នៅ​សាលាក្រុង ។

​តាម​ការបញ្ជាក់​ឲ្យដឹងពី ចៅហ្វាយ​ខណ្ឌ ទួល គោ​កថា​៖ ក្រោយ​ពី​បើក​យុទ្ធនាការ​បង្ក្រាប់ ទីតាំង ហាង​បញ្ចាំ អត់​ច្បាប់ នៅ​ទឹកដី​របស់​ខ្លួន រួចមក មាន​
​មាន​ហាង​ខ្លះ ដឹងខ្លួន​ក៏​បាន​លួច​ជន្លៀស ដឹក​ម៉ូតូ​ដែល​ខ្លួន​ទទួល​ពី​ចោរកម្ម យក​ទៅ​រក​ទីតាំង​លាក់​ទុក​ថ្មី នៅ ជាយក្រុង វិញ ។

​ក្រោយ​ពី​ដឹង​រឿង​នេះ​ភ្លាម លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ខណ្ឌ រួមសហការ​ជាមួយ​សមត្ថិកិច្ច ត្រូវ​ចុះ​ទៅ​ចាប់​ភ្លាម​ផងដែរ មិនបាច់ សួរ​យោបល់​ក្រុង​ទៀត​ទេ ត្រូវ​ចាប់ ទាំង​ម្ចាស់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង យក​មក​ផ្ដន្ទាទោស​ទៅ​រាម​ផ្លូវច្បាប់ ។​

​លោក​ចៅហ្វាយ​ខណ្ឌ​ដូនពេញ​ថា​៖  រឿង​រថយន្ដ ដែល​កំពុង​ដាក់​លក់​នៅ​ទីលាន ប្រជាធិបតេយ្យ គុក​ជេ នេះ អាជ្ញាធរ​ខណ្ឌ និង​ធ្វើ​សេចក្ដីជូនដំណឹង ទៅ​ពួកគេ​ឲ្យ​រក​ទីតាំង​ថ្មី ក្នុង​រយៈពេល កន្លះ ខែ រួច​ហើយ​អាជ្ញាធរ​យើង និង​ចុះ​ចាប់ ប្រមូល​បោស​សម្អាត់​ទីតាំង​នោះ​ឲ្យអស់ ក្រោយពី​យើង បាន​ជូនដំណឹង​ទៅ​ពួកគាត់​ជាមុន ៕

 

Filed in: ព័ត៌មានជាតិ