សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ចំរុះ​ខេត្តមណ្ឌលគីរី​បង្ក្រាប​គេ​តែ​អត់​ហ៊ាន​ប៉ះ​ក្បួន​ឡាន​ឈើ​ឧកញ៉ា​សឹង​សំអុល​?

​សមត្តកិច្ច​ចំរុះ​ខេត្តមណ្ឌលគីរី​បង្ក្រាប​គេ​តែ​អត់​ហ៊ាន​ប៉ះ​ក្បួន​ឡាន​ឈើ​ឧកញ៉ា​សឹង​សំអុល​?

​មណ្ឌល​គី​រី​៖ កាល​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា សមត្តកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី ដែល​នាំ​ដោយ​លោក ចឹង សុ​ចន្ថា​អភិបាលរង​ខេត្ត បាន​ចាប់​រឹបអូស​ឧបករណ៍​កាប់បំផ្លាញ​ព្រៃឈើ​ដែល​រួម​មាន​រថយន្ត​បង្កុង​កែ​ច្នៃ​មួយ​គ្រឿង ត្រាក់ទ័រ​មួយ​គ្រឿង រថយន្ត​ធុន​ធំ​មួយ​គ្រឿង និង​ឈើ​ប្រភេទ​កកោះ និង​សុ​ក្រំ ដែល​គេ​អារ​រួច​ចំនួន​៧១​កំណាត់ នៅក្នុង​តំបន់​ព្រៃ​ដាច់ស្រយាល មួយ ក្នុងស្រុក​ពេជ្រា​ដា​។​ទោះជា​យ៉ាងណា​មាន​សេចក្តីរាយការណ៍​មក​ថា​មាន រថយន្ដ​ធុន​ធំ​ផ្ទុក​ឈើ​ពេញ​ចំនួន​ប្រាំបួន​គ្រឿង កំពុងតែ​ជាប់ផុង​នៅតាម​ដងផ្លូវ គេ​ដឹងថា ជា​ផ្លូវ​ដែល​ឈ្មួញ​ឈើ គឺ​លោក​ឧកញ៉ា​ឧត្តមសេនីយ៍ សិ​ង្ហ សំអុល បាន​ឈួស​ឆាយ នា​ពេល​កម្ល​ង​មក​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច  ពេល​ព្យាយាម​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​ក្នុង​ស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ឈើ​ក្នុង​ប្រទេស​វៀតណាម​បន្ទាប់មក​នៅ​ថ្ងែ​ទី​១៤ ខែ​សីហា​នេះ​តែ មិន​គេ​មិនឃើញ​មាន​សមត្តកិច្ច​ចំរុះ​ទៅ​អើត​មើល​ឡើយ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​និយាយថា ពួក​គេ​សង្កេតឃើញ​វិនាស​សកម្ម​ព្រៃឈើ​ក្នុង​ខេត្ត​នេះ កំពុង​កើតមាន​ជា​បន្តបន្ទាប់ ទោះបី​មាន​ការកែប្រែ ផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​នេះ​មក​ខាង​ក្រសួង​បរិស្ថាន​ក៏ដោយ ព្រោះ​មន្ត្រី ដែល​ទទួលខុសត្រូវ​ថែរក្សា​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នេះ នៅតែ​ឃុបឃិត​គ្នា​ជា​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​។

​សូមបញ្ជាក់​ថា​កាល​ពី​យប់មិញ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​សម្រុក​បញ្ជូនទាហ៊ាន​ទៅ​ការពា​រ​ព្រុំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាមួយ​ឡាវ​ប្រជាពលរដ្ឋ​រាយការណ៍​ថា ឧកញ៉ា​ពីររូប គឺ​ឧកញ៉ា សិ​ង្ហ សំអុល និងឧ​ញ៉ា វ៉ន ប៊ុន​ថៃ បាន​សម្រុក​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម យ៉ាងហោចណាស់​ជិត​២០​ឡាន​ធុន​ធំ ទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ស្រុក​ស្នួល របស់​ខេត្ត​ក្រចេះ​។

​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ក្រុមហ៊ុន ម៉ា​ស្ទ័រ ខេ​សាន់ របស់ឧ​ញ៉ា សិ​ង្ហ សំអុល ដែល​មាន​ទីតាំង​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ក្នុង​ខេត្ត​មណ្ឌលគិរី ។

​គួរបញ្ជាក់​ថា ឧ​ញ៉ា សិ​ង្ហ សំអុល គឺជា​មុខសញ្ញា​នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ត្រូវ​បាន​ចង្អុលបង្ហាញ​កន្ល​ង​មក​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦​។

​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​សង្កេតឃើញថា មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​កាលពីដើមឆ្នាំ​២០១៦​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​ក្រុម​បង្ក្រាប ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​តែ​អា​ឡូ​វ​បាននិងកំពុង​ចាប់ផ្តើម​កក្រើក​ឡើងវិញ ហើយ​មិនដឹងថា​នាយករដ្ឋមន្ត្រី​ដឹង​អត់​នោះ​ទេ​? ។

​ប្រជា​សហគមន៍​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​រាយការណ៍​ថា ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ នៅក្នុង​ស្រុក​កែវ​សីមា និង​នៅ​ស្រុក​កោះ​ញែក ត្រូវបាន​ក្រុម​ឈ្មួញ​ទុច្ចរិត​សម្រុកចូល​កាប់បំផ្លាញ​យ៉ាង​គឃ្លើន​បំផុត ជាពិសេស​ក្នុង​តំបន់ភ្នំ​ព្រេច រួច​ដឹក​ចេញ​តាម​ច្រករបៀង​មួយចំនួន ក្នុង​ទឹកដី​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​យកទៅ​លក់​ឲ្យ​ឈ្មួញ​ឈើ​អន្តរជាតិ​របស់​វៀតណាម​។

 

Filed in: ព័ត៌មានសំខាន់