សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជូន​ដំណើរទា​ហ៊ាន​ខេត្ត​មណ្ឌល​គី​រី​ទៅ​ប្រចាំការ​នៅ​អូរ​អាឡៃ​ព្រុំដែន​ឡាវ​

​ជូន​ដំណើរទា​ហ៊ាន​ខេត្ត​មណ្ឌល​គី​រី​ទៅ​ប្រចាំការ​នៅ​អូរ​អាឡៃ​ព្រុំដែន​ឡាវ​

​មណ្ឌល​គី​រី​៖​កម្លាំងយោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌលគិរី​ចំនួន​៥០​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង បាន​ធ្វើដំណើរ​ទៅ​បំពេញ​បេសកកម្ម​ការពា​រ​ព្រំដែន​នៅ​ចំនុច​អូរ​អាឡៃ វ ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ដែល​រង​ការបំពាន​ពី​សំណាក់​កងទ័ព​ឡា​។​

​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៧ ថា ទោះបី​ពេលនេះ​សភាពការណ៍​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ដ៏​ដោយ ការបញ្ជូន​កម្លាំង​យោធា​ទៅ​ចំនុច​ខាងលើ គឺជា​កាតព្វកិច្ច​ដ៏​ចាំបាច់​ក្នុង​ការការពារ​បូរណភាព​ទឹកដី នឹង​ដើម្បី​បញ្ជាក់​ពី​ចំនុច​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា​ជៀសវាង​សកម្មភាព​បំពាន​ពី​ភាគី​របស់​ឡាវ​បន្តទៀត​។​

​ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​យោធា​នោះដែរ អភិបាលខេត្ត​មណ្ឌលគិរី បាន​ផ្តាំផ្ញើរ​ដល់​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន​បញ្ហា​សុវត្ថិភាព ការថែរក្សា​សុខភាព ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​អាច​ប្រឈម​នឹង​ជំងឺ​តម្កាត់​នានា ជាពិសេស​ជំងឺគ្រុនចាញ់​។​កងកម្លាំង​ទាំងអស់​ត្រូវ​ស្តាប់​នឹង​គោរព​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​ជៀសវាង​នូវ​ករណី​ប្រឈម​ដែល​កើត​ជា​យថាហេតុ​។

​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ទោះបី​ពេលនេះ​កម្លាំង​ដែល​បញ្ជូន​ពី​សឹក​រង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន​ត្រឹម​៥០​នាក់​ពិតមែន ប៉ុន្តែ​កម្លាំង​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ការពារ​ជាតិ ការពារ​ទឹកដី នឹង​ប្រជាជន​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ជនបរ​ទេស​ណា​ម្នាក់​កេងប្រវ័ណ្ឌ​ទឹកដី​ខ្មែរ​សូម្បី​មួយ​មី​លី​ម៉ែត្រ​។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​យោធា​ដូច​ជា​អាយកូម​ចំនួន​១០​គ្រឿង ទឹក​សុទ្ឋ ថវិការ​១​លាន​រៀល ប្រេង​សាំង​ចំនួន​៣០០​លីត្រ ដល់​កងកម្លាំង​ដែល​បាន​ទៅ​បំពេញ​បេសកកម្ម​ការពា​រ​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង​។​ដោយឡែក​លោក​ឧត្តមសេនីយ៏ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥០០​ដុល្លា​បន្ថែម​ដល់​កម្លាំង​យោធា​សឹក​រង​៕

 

Filed in: ព័ត៌មានជាតិ