សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បំផ្ទុះ​ទូ ATM របស់​ធនាគារ ABA នៅ​ក្រុងកែប​

​បំផ្ទុះ​ទូ ATM របស់​ធនាគារ ABA នៅ​ក្រុងកែប​

​ខេត្ត​កែប ៖ ឆេះ​ទូ អេ​ធី​អឹម របស់​អនាគារ ABA អស់​លុយ​រាប់​ម៉ឺន​ដុល្លារ ខណៈ​ក្រុមចោរ​យក ធុង​ហ្គាស​មក​ផ្លុំ​ទម្លុះ​សោ និង​ជញ្ជាំង​ទូ អេ​ធី​អឹម មិនបាន​សំរេច​។

​ចោរ​មួយក្រុម បាន​ប្រើប្រាស់​វិធី​ម្យ៉ាង​ដោយ​យក​ធុង​ហ្គាស ទៅ​ផ្លុំ​ទម្លុះ​ជញ្ជាំង​ទូ អេ​ធី​អឹម មួយ​កន្លែង​របស់​ធនា​គារ ABA ប៉ុនប៉ង​យកលុយ​ក្នុង​ទូ​អេ​ប៊ី​អឹម នោះ តែ​មិនបាន​សំរេច ដោយសារ ភ្លើង​បាន​ឆាបឆេះ​ឡើង ក្នុងពេល​ពួកគេ​បាន​បញ្ឆេះ​ភ្លើង​ហ្គាស​ដើម្បី​ទម្លុះ​ទូ អេ​ធី​អឹម នោះ​។​

​ហេតុការណ៍ ឆេះ​ទូ អេ​ប៊ី​អឹម នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​១៥ ខែ សីហា ឆ្នាំ ២០១៧​នៅ​ភូមិ​ថ្មី​ផ្លូវ​ចូល​ផ្សារ​ក្ដាម សង្គាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ លោក​វរៈ​សេនី​ទោ សូង ស៊ិន អធិការ​នគរបាល​ក្រុង បាន​ប្រាប់​អោយដឹងថា ក្រុម​ជន​មិន​ស្គាល់​អត្ត​សញ្ណាណ​នោះ បាន ធ្វើ​សកម្មភាព​យក​ធុង​ហ្គាស​មក​ផ្លុំ​បញ្ឆេះ​ទម្លុះ​ទូ​យក​លុយ​ក្នុង​ធុង​អេ​ប៊ី​អឹម​នៅ​ចន្លោះ​ម៉ោង​៣ ទៀប​ភ្លឺ ថ្ងៃទី​១៥​ខែ​សីហា​។ តែ​មិនដឹងថា មាន​មូលហេតុ​យ៉ាងម៉េច​ទេ បានជា​ធ្វើ​ឱ្យ ឆ្លង​ឆេះ​ទូ អេ​ធី​អឹម ហើយ​លុយ​រាប់ម៉ឺន​ដុល្លារ ដែល​មាន​នៅក្នុង​នោះ ក៍​ត្រូវបាន​ឆេះ​ខ្លោច​អស់​ដែរ​។

​លោក​វ​រះ​សេនី​ទោ សូង ស៊ិន អធិការ​ក្រុងកែប បាន​ប្រាប់​បន្តថា កាមេរ៉ា​សុវត្ថិភាព ត្រូវបាន ក្រុមចោរ​យក​ស្ព្រាយ​កំប៉ុង​ព័ណ​ខ្មៅ ទៅ​បាញ់​បិទ​កញ្ចក់ ដើម្បី​កុំឱ្យ​ថត​ជាប់​រូបភាព​ទៀតផង​។ ពេល នេះ នគរបាល​កំពុងតែធ្វើកា​រ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ខ​ណះ​ដែល​ឆេះ​ទូ អេ​ធី​អឹម ហើយ​ចោរ រត់​បាត់​បន្សល់​ទុក​តែ​ដែកកេះ និង​បំពង់​ហ្គាស​មួយ​ប៉ុណ្ណោះ​៕

 

Filed in: សន្តិសុខសង្គម