សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កញ្ញា វ៉ានី​ឡា​ឈ្នះក្តី​រឿង​អតីស​ង្សា​បង្ហោះ​រូបស្រាត​!

កញ្ញា វ៉ានី​ឡា​ឈ្នះក្តី​រឿង​អតីស​ង្សា​បង្ហោះ​រូបស្រាត​!

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ២០១៧ នេះ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សម្រេច​សាលក្រម​រឿងក្ដី វ៉ាន់ នី​ឡា និង​អតីត​សង្សា​ឈ្មោះ គុយ សិទ្ធិ​សក្តិ ពី​បទល្មើស ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​កាលពី​អំឡុង ខែ មេសា ឆ្នាំ ២០១៦​ដែល​ជា​លទ្ធផល​គឺ​កញ្ញា​បាន​ឈ្នះក្តី​។​យោង​ទៅតាម​បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែង និង​ផ្ដន្ទាទោស តាម​មាត្រា​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ មាត្រា ៣៨ ៣៩ នៃ​ស្ដីអំពី​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​ចៅក្រម​លោក កោ វណ្ឌី​បាន​បង្គាប់​ឲ្យ គុយ សិទ្ធិ​សក្ដិ សងជំងឺចិត្ត ២០០ លាន​រៀល ទៅឲ្យ​ដើម​បណ្ដឹងរដ្ឋប្បវេណី​កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា សំណើ​លើសពីនេះ​ត្រូវ​បាន​ច្រានចោល​។

​គួរបញ្ជាក់​ថា ការសម្រេច​សាលក្រម​ជា​ស្ថាពរ​នៅ​រសៀល​នេះ​ទាំង​ដើម​បណ្ដឹងរដ្ឋប្បវេណី​កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា និង ជនជាប់ចោទ​លោក គុយ សិទ្ធិ​សក្តិ មិន​បាន​បង្ហាញ​វត្តមាន​នោះទេ​។

​កញ្ញា​វ៉ាន់​នី​ឡា​តារាចម្រៀង​ក្នុង​ផលិយកម្ម​ផ្លេង​រីខត បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក មុន​នេះ​បន្តិច ថា​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ អរគុណ​សមាគម​មិត្ត​សិល្បះ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក្រុមគ្រួសារ​តារា​កម្ពុជា លោក​មេធាវី បូរ៉ា និង​លោក​ធា​វី​សុខ​ចាន់ ក៏​ដូច​ជា​បងប្អូន​សិល្បករ​ដែល​បាន​ផ្តិតមេដៃ​លើ​ញត្តិ​ចំនួន​600​នាក់​ជាង តាមរយះ​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដើម្បី​ជំ​នៗ​រុញ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​។

​សូម​បញ្ចាក់​ដែរ​ថា​៖​នៅក្នុង​សវនាការ​ដែល​បាន​ធ្វើ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​អវត្តមាន​ជនជាប់ចោទ​និង​ដើម​បណ្ដឹងរដ្ឋប្បវេណី ។​

​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២១៧​នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

​ទោះបី​អវត្តមាន​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ក៏​ក្រឡាបញ្ជី​សវនាការ​បាន​អាន​ចម្លើយ​របស់​គុយ សិទ្ធិ​សក្តិ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ដោយ​បញ្ជាក់​ថា គុយ សិទ្ធិ​សក្តិ បាន​ស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា តាម​ហ្វេ​សប៊ុក​កាលពី​ឆ្នាំ​២០១៤​ហើយ​ដល់​ឆ្នាំ​២០១៥​បាន​ស្រលាញ់គ្នា​ហើយក៏​បាន​នាំ​ទៅ​លេង​ផ្ទះ​និង​ជួប​ប៉ា​ម៉ាក់​។​ចំណែក​រឿង​ដែល​ចោទថា គុយ សិទ្ធិ​សក្តិ បង្ហោះ​រូប​អាសអាភាស គឺ​ជនជាប់ចោទ​មិន​បានដឹង​ទេ និង​សុំ​ឲ្យ​តុលាកា​រជួយ​រក​យុត្តិធម៌ ។

​ដោយឡែក​លោក នួន បូរ៉ា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្តឹង​បាន​និយាយ​នៅពេល​សវនាការ​ថា កាលពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ លោក គុយ សិទ្ធិ​សក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លី​ឡា បាន​ឈ្លោះ​គ្នា​ហើយ គុយ សិទ្ធិ​សក្តិ បាន​វាយ វ៉ាន់ នី​ឡា ។ ពេលនោះ​ជនរងគ្រោះ បាន​បើក​ឡាន​ចេញ​ឲ្យគេ​ជួយ ហើយ​ពេលនោះ គុយ សិទ្ធិ​សក្តិ បាន​បើកឡាន​របស់​ជនរងគ្រោះ​ចេញទៅ ហើយ​នៅក្នុង​ឡាន​នោះ​ក៏​មាន​កាបូប​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ផងដែរ​ដោយ​រយៈពេល​ជិត​១០​ថ្ងៃ ទើប​គុយ សិទ្ធិ​សក្តិ បាន​យក​មក​ប្រគល់​ឲ្យ​វ៉ាន់ នី​ឡា វិញ​។​

​លោក​មេធាវី បន្តថា ចំណែក​រូប​ដែល​បាន​បង្ហោះ​នោះ​គឺ​ដោយសារតែ​ការស្រលាញ់គ្នា​និង​គិត​ថា​បាន​គ្នា​ជា​ប្តី​ប្រពន្ធទើប​មាន​ការថ​ត​ផ្ញើ​ឲ្យ​គ្នាមើល​ដោយសារតែ គុយ សិទ្ធិ​សក្តិ​នៅ​រៀន​ឯ​បរទេស​។​ក្នុង​រឿងក្ដី​នេះ ដើម​បណ្ដឹងរដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ។​

 

Filed in: ព័ត៌មានជាតិ