សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សួង​សុភណ្ឌ័​មេគណ​បក្សអំណាច​ខ្មែរ​ស្តីទី​អំពាវនាវ​ឲ្យ​ចាត់ការ​មនុស្ស​៤​នាក់​ទាក់ទង​រឿង​ប្រមាថ​!

សួង​សុភណ្ឌ័​មេគណ​បក្សអំណាច​ខ្មែរ​ស្តីទី​អំពាវនាវ​ឲ្យ​ចាត់ការ​មនុស្ស​៤​នាក់​ទាក់ទង​រឿង​ប្រមាថ​!

​ភ្នំពេញ​៖​លោក សួង សុភ័ណ្ឌ ដែល​ទើប​ទទួល​តំណែង​ជា​ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ​បន្ទាប់ពី​លោក​សួន សេរី​រដ្ឋា​បាន​ប្រកាស​លាលែង​ពី​តួនាទី​ជា​ប្រធាន​បាន​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​តុលាការ​មក​លើ​លោក សួន សេរី​រដ្ឋា​។​ពេល​ផ្តល់​សម្ភាសន៍​ដល់​កាសែត​៖​លោក​សួង សុភ័ណ្ឌ​ដែល​ត្រូវបាន​សមត្តកិច្ច​ច្រា​ន​ទ្រូង​មិនឲ្យ​ចូលទី ស្នាក់​គណបក្ស​បាន​ចាត់ទុក ករណី​របស់​លោក សួន សេរី​រដ្ឋា នេះ​គឺ​គ្រាន់តែ​ជា​ទស្សនៈ​របស់​បុគ្គល​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហើយ​វា​ហាក់​មិន​មាន​អ្វី​នាំឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​បង្ក​ឲ្យមាន​ចលាចល​ក្នុង​សង្គម​នោះ​ទេ​។

លោក សួង សុភ័ណ្ឌ ក៏​បាន​រំ​ឮ​ក​ឈ្មោះ​មនុស្ស​៤​នាក់ ដែល​លាក​ថា​បាន​ប្រព្រឹត្ត​កំហុស​ដូច​លោក សួន សេរី​រដ្ឋា​ដែលជា​មេ​របស់​គាត់ ដោយ​តម្រូវឲ្យ​តុលាការ​ចាត់វិធានការ​លើ​ពួក​គេផង​ដែរ​។  «​ដូច​ករណី​លោក សួន សេរី​រដ្ឋា ដែល​ត្រូវបាន​ចោទប្រកាន់​នេះ វា​មិនមែន​ជា​បទល្មើស​ចោទប្រកាន់​ពិតប្រាកដ​ទេ ព្រោះ​ដូច​ខ្ញុំ​ជម្រាប​ថា បទល្មើស​ចោទប្រកាន់​នេះ វា​មិន​ខុស​អំពី​លោក ទៀ បាញ់ ដែល​ប្រមាថ​វាយ​បាក់ធ្មេញ​ពលរដ្ឋ​ខ្មែរ​។ វា​មិន​ខុស​ពី​លោក វង្ស សូ​ត ប្រមាថ​វាយ​ពលរដ្ឋ​នឹង​គល់​ឫស្សី វា​មិន​ខុស​ពី​លោក ហ៊ុន សែន ដែល​ប្រមាថ​ពលរដ្ឋ​ថា ចាញ់ឆ្នោត​នឹង​មាន​សង្គ្រាម​កើតឡើង​នោះ​ទេ​។

​ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំង​៤​នាក់ គ្រាន់​តែ​ចេញ​លិខិត​សុំ​ទោស​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ វា​មិន​អាក្រក់​ទេ​។ តែបើ​កាត់ទោស​សុំ​ឲ្យ​កាត់ទោ​សទាំង​៤​នាក់​…​។ ចំណែក​អ្នក​ប្រមាថ​ព្រះមហាក្សត្រ លោក ខឹម វាសនា ម្ដេច​តុលាការ​មិន​ព្រម​បញ្ជា​ទៅ​ចាប់​លោក ខឹម វាសនា ផង​ទៅ​…»​។

​ជុំវិញ​ការលើកឡើង​របស់​លោក សួង សុភ័ណ្ឌ នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន បកស្រាយ​ការពា​រថា គ្រាន់តែ​ជា​ពាក្យសម្តី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុណ្ណោះ ដែល​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។​

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ សីហា ពាក់ព័ន្ធ​នឹង​ការរិះគន់​លើ​កងកម្លាំង​ប្រដាប់អាវុធ លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​ទី​១២​សីហា ។ តុលាការ​សម្រេច​ចោទប្រកាន់​លោក សួន សេរី​រដ្ឋា ពី​បទ​ញុះញង់​កុំឲ្យ​យោធិន​ស្ដាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ ,​បទល្មើស ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។

​លោក សួន សេរី​រដ្ឋា បាន​សម្រេច​លាលែង​ពី​គណបក្ស​អំណាច​ខ្មែរ ដោយ​ប្រគល់​តួនាទី​ប្រធានស្តីទី​ដល់​លោក សួង សុភ័ណ្ឌ ដែល​ទើប​មក​ចូលរួម​ជា​អ្នកដឹកនាំ​គណបក្ស​.​។​នៅ​ព្រឹក​ថ្ងៃទី​១៥​សីហា​កម្លាំ​សមត្តកិច្ច​ប្រហែល​៥០​នាក់​បាន​ទៅ​ពទ្ធ័​ឆែកឆេ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ​ដោយ​សមត្តកិច្ច​និយាយថា​មាន​ការសង្ស័​យ​ថា​៖​គណបក្ស​អំណាច​ខ្មែរ​មាន​ជាប់​ពាក​ពន្ធ័ជាមួយ​ចលនា​សេរី​របស់លោក​សម​សេរី​។

 

 

Filed in: ព័ត៌មានជាតិ