សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត តា​ក ហាប់ និង​បក្ខពួ​កឃុប​ឃឹត​គ្នា​ក្បៀ​ស បង្ក​ផលប៉ះពាល់​គោល​នយោបាយ​កែទម្រង់​ក្រសួង​អប់រំ​!

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត តា​ក ហាប់ និង​បក្ខពួ​កឃុប​ឃឹត​គ្នា​ក្បៀ​ស បង្ក​ផលប៉ះពាល់​គោល​នយោបាយ​កែទម្រង់​ក្រសួង​អប់រំ​!

​កំពត​៖ ចាប់តាំងពី​ឆ្នាំ​២០១ រហូត​ដល់​សព្វថ្ងៃនេះ លោក​ហង់​ជួន​ណារ៉ុន​ត្រូវបានគេទទួលស្គាល់​ថា​ជា​រដ្ឋមន្ត្រី​កែទម្រង់​ក្នុង​វិស័ង​អប់រំ​បាន​ល្អប្រសើរ​។​តែ​សម្រាប់​ខេត្ត​កំពត់ ទោះ​ជា​រាជរដ្ឋាភិបាល បាន​ធ្វើ​ការកែទម្រង់​និង​លុប​បំបាត់​អំពើពុករលួយ​យ៉ាងណាក៏ដោយ សំរាប់​មន្ទីរអប់រំ​ខេត្ត​កំពត ដែលមាន លោក តា​ក ហាប់ ជា​ប្រធាន​មន្ទីរ គឺ រូបគាត់ និង​បក្ខពួក​នៅតែ
​មិន​ឈឺ​ក្បាល​ហាលថ្ងៃ​អនុវត្ត​ឡើយ​ដែល​ទង្វើ​នេះ​ធ្វើ អោយ​បះ​ពាល់​ដល់ គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក៏​ជា​ក្រសួង​អប់រំ ។​

​ប្រភព​ពី​មន្ត្រីរាជការ​មន្ទីរ​បាន​ទម្លាយ​ថា ចាប់តាំងពី ខែ​មករា ឆ្នាំ ២០០៩ មក​ដែល​លោក តា​ក ហាប់ បាន​ឡើងកាន់​តំណែង​ជា​ប្រធាន​ស្ដីទី​មន្ទីរ​មួយ​រយៈ​ខ្លី និង​ឡើងជា​ប្រធាន​មន្ទីរ​នោះ ជំនួស​លោក​អតីត​ប្រធាន​មន្ទីរ​ចូល​និវត្តន៌ ភូ តឹកុ​ក​គឺ​ជិត​ជិត​៨​ឆ្នាំ​ហើយ លោក តា​ក ហាប់ បាន​ពង្រឹង​អំណាច និង​បង្កើត​បក្ខពួក ជាច្រើន​នៅក្នុង​មន្ទីរ​ដើម្បី​ប្រព្រិត្តិ​អំពើពុករលួយ​។

​ប្រភព​ពី​បុគ្គ​លឹក​សឹក្សា​នៅ​មន្ទីរ​បាន​បង្ហើឲ្យ​ដឹងថា​៖​ការចំណាយ​ប្រាក់​PB នៅ​តាម​សាលា រៀន និង​មណ្ឌល​សិក្សា​សហគមន៍ PLC បាន​កើតមាន​នូវ​ភាពមិនប្រក្រតី​ជាច្រើន ដោយសារ​នាយក​សាលារៀន និង​មណ្ឌល​សិក្សា​សហគម​ន៏ PLC និ​មួយៗ កេង​បន្លំ​បំប៉ោង តួលេខ​(​ចំណាយ​ខ្យល់ )​ដើម្បី​យក​ប្រាក់​មួយផ្នែកធំ សំរាប់​ផ្ដល់ជូន​លោក ប្រធាន​មន្ទីរ និង​បក្ខពួក ដែល​ជាថ្នូ​គឹ​ការ ទប់​កៅអី​របស់​ពួកគេ ។

​ចំណែក​ការចំណាយ​ប្រាក់ នៅតាម​បណ្ដា​ការិយាល័យ​ក្នុង​មន្ទីរ និង​ការិយាល័យ​អប់រំ​ក្រុង ស្រុក ក៏​សុទ្ធតែ​បាន​ផ្ដល់​ផលប្រយោជន៍ ដល់​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​ដែរ​បើ​ទោះជា​មាន​ការលំបាក​ខ្លះ ដោយសារ​តែ​កញ្ចប់​ថវិកា និ​មួយៗ ត្រូវ​បាន​ទម្លាក់​ដល់​សាលារៀន និង​ការិយាល័យ​ផ្ទាល់ ក៏ដោយ​។​

​តាម​សេចក្ដី​រាយ​ការណ៌ បានអោយដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៥ ទោះ​បី​រាជរដ្ឋាភិបាល បាន​កែទម្រង់​ប្រព័ន្ន​ចំណាយ​ថវិកាជាតិ ហើយ​ថវិកា​ដូចជា​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស (​បេសកកម្ម​) បន្ទុក​បុគ្គ​លឹក (​ប្រាក់​បៀ​វត្តិ​ន៌​) ត្រូវបាន​បញ្ចូល​ទៅ គណនី សា​ម៉ី​ខ្លួន​មន្ត្រី​និមួយៗ រួម​និង​ថវិកា​បញ្ចូល​ទៅ​ការិយាល័យ​ជំនាញ់ និង​ប្រាក់​PB ត្រូវ​ផ្ដល់​ទៅ​មូលដ្ឋាន​ផ្ទាល់ បានធ្វើអោយ​ចំណូល​ពុករលួយ​របស់លោក តា​ក ហាប់ និង​បក្ខពួក​បាត់បង​មួយ​ភាគ​ធំ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​មិន​ខ្វះ​ប្រាក់​ចាយ​ដែរ ដោយ​នៅ​កឹបកេង​ប្រាក់​ជាច្រើន​ទៀត​។

​ប្រភព​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ នឹង​២០១៧​នេះ លោក តា​ក ហាប់ បាន​សហការ​ជាមួយ​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិនដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើការ​កិបកេង​ថវិកា​ចំណាយ​ជាច្រើន​មាន​ទឹកប្រាក់​សរុប​ខ្ទង់​៥០០​លាន​រៀល ហើយ​ក្នុងនោះ​មួយ​ផ្នែក​ធំ​បាន​ទៅលើ លោក​ប្រធាន​មន្ទីរ តា​ក ហាប់ និង​មួយ​ផ្នែក​ទៀត​បាន​ទៅលើ​បក្ខពួក​។ ជាមួយ​គ្នា​ពួកគេ​បាន​ធ្វើ​ឯកសារ​ខ្យល់​បំភ័ណ្ឌភ្នែក​ក្រុម​អធិការកិ​ច្ច និង​ក្រុម​សវនកម្ម យ៉ាង​ជំនាញ់​បំផុត​។

​ថវិកា​ដែល​លោក តា​ក ហាប់ និង​បក្ខពួក​កិបកេង​ភាគច្រើន​គឺ ប្រាក់​បុរេប្រទាន ប្រាក់​ទូទាត់​ត្រង់ ដូចជា​កា​ចំណាយ​លើ​ផ្នែក​សម្ភា​រះ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល ការថែទាំ​អាគារ ថែទាំ​សម្ភា​រះ​បចេ្ចកទេស ជុស​ជុល​មធ្យោបាយ​ដឹកជញ្ជូន ការចំណាយ​លើ​កា​ប្រជុំ និង​សិក្ខាសាលា ការចំណាយ​ផ្នែក​ជំនួយ​សង្គម​ដល់​ពលរដ្ឋ ការ​ឧបត្ថម​ដំណើរ​លំហែ​និង​សិក្សា ការ​ឧបត្ថម​ផ្នែក​កីឡា ។​ល​។

​សរុប​ទៅ​ការចំណាយ​លើ​ការទិញ​ជំ​ពួក​៦០ សេវាកម្ម​ជំ​ពួក​៦១ និង អន្តរាគ​ម​ន៏​សាធារណៈ​ជំ​ពួក​៦២ របស់​មន្ទីរ​អប់រំ សរុប​មួយឆ្នាំៗ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​រៀល ប៉ុន្តែ​ក្នុងនោះ​មាន​ភាពមិនប្រក្រតី ដែល​ផ្ដើម​ចេញពី​ការឃុបឃិត​គ្នា រវាង​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ និង​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិនដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផលប្រយោជន៏​រៀងខ្លួន​។

​ក្រោយ​ពី​រឿងអាស្រូវ​ពុករលួយ​យូ​ឆ្នាំ​ត្រូវបាន​បែកធ្លាយ លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត តា​ក ហាប់ ក្ដៅក្រហាយ និង បាន​កោះប្រជុំ​មន្ត្រី​សំខាន់ៗ កាលពី​ថ្ងៃ​ទ​០១ សីហា ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និង​ហាម​ទម្លាយ​រឿង​ផ្ទៃក្នុង​ចេញទៅ​ក្រៅ​មន្ទីរ ជាមួយគ្នា​នោះ លោក​តាក ហាប់ ក៏​បន្ទោស​បង្អាប់​ដល់​អ្នកសរសេ​រ​ព័ត៌មាន​នេះ​មិន​តិច​នោះ​លើ​យ ។​លោក​ប្រធាន​មន្ទីរ បង្គាប់ អោយ​ប្រធាន​ការិយាលល័យ​និ​មួយៗ របស់​មន្ទីរ ប្រកាស​អោយ​មន្ត្រី​ថ្នាក់ក្រោម ត្រូវ​ប្រុងប្រយ័ត្ន​រាល់​ការ ទម្លាយ​រឿង​ចេញ​ក្រៅ​ថែម​ទៀត ។

​ចំពោះ​មន្ត្រី​មួយចំនួន បានកើត​ការភ័យខ្លាច ក្រោយ​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ បាន​ធ្វើការ​កោះ​ប្រជុំ​នោះ ប៉ុន្តែ​មន្ត្រី​មួយចំនួន​មិន​សូវ​ខ្លាច​ទេ ដោយ​ពួក​គាត់​យល់ថា អ្វី​ដែល​ខុស​ត្រូវ​តែ​និយាយ​ដើម្បី​កុំអោយ​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ និង​បក្ខពួក​ជិះសេះ​លែងដៃ​ត​ទៀត​។

​សកម្មភាព​ពុករលួយ​នេះ​គឺ​បាន​កើតឡើង​តាំងពី​សម័យ លោក តា​ក ហាប់ ឡើង​ជា​ប្រធាន​មន្ទីរ​ស្ដីទី និង​ជា​ប្រធាន​ពេញសិទ្ធិ ដំបូង​មក​ម្លេះ ដោយ​កាលនោះ​មាន​លោក សូ វុត្ថា អតីត​ប្រធាន​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​បន្លំ​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម យ៉ាង​ស្ទាត់ជំនាញ​។ សូម​រំលឹក​ថា នៅ​មន្ទីរ​អប់រំ​ខេត្ត​កំពត សព្វថ្ងៃ ដឹកនាំ​ដោយ​លោក តា​ក ហាប់ កើត​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​១៩៦៥ មាន​ក្របខ័ណ្ឌ ក ១. ៦ ជា​ប្រធាន​មន្ទីរ និង​ត្រូវ​ចូល​និវត្តិន៌​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០២៥ ។

​ចំណែក​លោក កៅ រិទ្ធ អនុប្រធាន​មន្ទីរ និង​ត្រូវ​ចូនិវត្តិន៌ នៅ​ថ្ងៃ​ទី ០១ ខែ ១១ ឆ្នាំ​២០២០ ដោយ​រូបលោក​បាន​ចូល​បំរើ​ការងារ​នៅ​ឆ្នាំ​១៩៧៩ ពោល​គឺ មុន​លោក​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ ចំនួន​៧​ឆ្នាំ ដោយ​សព្វថ្ងៃ​លោក កៅ រិទ្ធ​ទទួលបាន​ក្របខ័​ណ្ឌ ក​.២.១ ។​សំរាប់ លោក ទូច សម្បត្តិ និង​លោក សូ ភា​រិទ្ធ ដែល​ទើប​ទទួល​ការតែងតាំង​ជា​អនុប្រធាន​មន្ទីរ​ក្រោយ​ពេល​លោក​អតីត​ប្រធាន​មន្ទីរ ភូ តឹកុ​ក ចូល​និវត្តន៌ និង​ប​ច្ជុ​បន្ន​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្នើ​អនុរដ្ឋលេខាធិការ​។

​សំរាប់​អនុប្រធាន​មន្ទីរ​ទាំង​បី​រូប គឺ​មាន​លោក សូ ភា​រិទ្ធ ជា​មនុស្ស​ស្និទ្ធ​និង​លោក​ប្រធាន​មន្ទីរ​ជាងគេ ក្នុងចំណោម​ការិយាយល័យ​ទាំង​១១ និង​មន្ត្រី​ចំនួន​៩២ រូប​ដែល​បំរើ​ការងារ​នៅក្នុង​មន្ទីរ​ផ្ទាល់ មនុស្ស​ដែល​ជា​បក្ខពួក​សំខាន់​លោក​ប្រធាន​មន្ទីរ គឺ​មាន​រូប​លោក ខៀវ ធន​វុឌ្ឍី ប្រធានការិយាល័យ​បុក្គលិក និង​បណ្ដុះបណ្ដាល ព្រោះថា លោក ខៀវ ធន​វុឌ្ឍី ជា​មនុស្ស​ពូកែ​រកលុយ​ពី​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្ដូរ​គ្រូ​ជូន​លោក​ប្រធាន តា​ក ហាប់ ធ្វើអោយ​លោក តា​ក ហាប់ ពេញចិត្ត​ជាងគេ​។

​ដោយឡែក លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ក៏​ជា​មនុស្ស​ជំនិត​ខ្លាំង​លោក​ប្រធាន​មន្ទី​រដែរ រហូត​ត្រូវ​លោក តា​ក ហាប់ ស្នើរ​សុំ​តែង​ជា​ប្រធានការិយាល័យ​ពេញ​សិទ្ធ​ថែមទៀត​។​មន្ត្រី​នៅ​មន្ទីរ​អប់រំ​ខេត្ត​កំពត បាន​ទទួច​សុំ​អោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ រួម​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ចាត់វិធានកា​ស្រាវជ្រាវ ដើម្បី​រកអោយឃើញ​នូវ​អំពើពុករលួយ​ក្នុង​អង្គភាព​នេះ​។

​បញ្ហា​ពុករលួយ​កន្លងទៅ មាន​មន្ត្រី​មួយចំនួន​បាន​ធ្វើ​ពាក្យ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំ​ពុករលួយ និង​ត្រូវ​អង្គភាព​ប្រឆាំង​អំ​ពុករលួយ ចុះ​ស្រាវជ្រាវ​និង​អោយ​បំភ្លឺ​ទៀតផង ហើយ​ក្រោយមក​រឿងនេះ​បាន​ស្ងាត់​មកដល់​សព្វថ្ងៃ​តែម្ដង​។​ដើម្បី​រក​កា​ពិត​លើ​ករណី​នេះ​ស្ថាបន័​ថ្នាក់លើ គួចា​ត់​ក្រុម​ពិសេស​មួយ​ចុះ​ស្រាវ​ករណីនេះ​តាម​បណ្ដា សាលារៀន អោយបាន​ច្រើន​នៅក្នុង​ខេត្ត​កំពត និង​រក​ការ​ពិត​ឃើញ​ជាមិនខាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់