សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ប្រកាស​ផ្ទេរ​ចូលកាន់​មុខតំណែង​ប្រធាន​ពន្ធ​ធានា​គារ​ខេត្តរតនគិរី​

ពិធី​ប្រកាស​ផ្ទេរ​ចូលកាន់​មុខតំណែង​ប្រធាន​ពន្ធ​ធានា​គារ​ខេត្តរតនគិរី​

ខេត្ត​រតនគិរី ៖ រសៀល​ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​រតនគីរី​មាន​រៀបចំ ពិធី​ប្រកាស​ផ្ទេរ​ចូលកាន់​មុខតំណែង​ប្រធាន​ពន្ធ​ខេត្ត នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ ក្រសួងមហាផ្ទៃ​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម អគារនុរក្ស​ថ្នាក់​១ សត្តិ​បណ្ឌិត ចាន់ គឹម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​។​

យោងតាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​កាត​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ សម្រេច​ត្រូវបាន​ផ្ទេរ​ភាកិ​ច្ច​លោកឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​៣ អ៊ុក គឹម​ជន ពី​ប្រធាន មណ្ឌល​អប់រំ​កែប្រែ​ទី​៤ អោយទៅ​កាន់​មុខតំណែង​ជា​ប្រធាន​ពន្ធ​ធានា​គារ​ខេត្តរតនគិរី​។

​ផ្ទេរ​ភារកិច្ច លោក​ឧត្តម អគ្គរនុរក្ស​ថ្នាក់លេខ​៣ ទីន សុវណ្ណនី ពី​ប្រធាន​ពន្ធ​ធានា​គារ ខេត្ត​រតនគិរី អោយ​មក​កាន់​មុខតំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​សន្តិសុខព​ន្ធ​ធានា​គារ នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ​ក្រសួងមហាផ្ទៃ​។​

លោកឧ​ត្ត​ម​អគារនុរក្ស អ៊ុក គឹម​ជន ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន ពន្ធ​ធានា​គារ​ខេត្តរតនគិរី​បាប​ប្តេជ្ញា​ថា ការទទួល​បាន​មុខតំណែង​ថ្មី​នា​ពេល​នេះ គឺជា​ឪ​កាស​អោយ​លោក​បាន​រៀនសូត្រ​ដកស្រង់​បទពិសោធ​ការងារ​ល្អៗ សម្រាប់​បង្កើន សមត្ថភាព​ផង និង​ចូលរួម​ចំណេ​ក​ចំណេះដឹង និង​បទពិសោធ​ការងារ​ដែល​ខ្លួន​ធ្លាប់មាន កន្លងមក ផ្តល់​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធ​ធានា​គារ​នៅក្នុង​ភាព​ដើម្បី​រួមគ្នា​អនុវត្ត​អោយ បាន​ជោកជ័យ​នូវ​ភារកិច្ច ដែល​ថ្នាក់ដឹកនាំ​អគ្គនាយក​ពន្ធ​ធានា​គារ និង​ក្រសួង​មហាផ្ទៃរ ប្រគល់ជូន​។​

​លោក អ៊ុក គឹម​ជន ប្តេជ្ញា គោរព​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​បទ​វិន័យ និង​ក្រមសីលធម៌​មន្ត្រី​ពន្ធ​ធានា​គារ ចូល​រូ​ម​សហការ​អនុវត្ត​តួនាទី​ភារកិច្ច បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ពន្ធ​ធានា​គារ និង​ជាមួយ​អង្គភាព​ពាក់​ពន្ធ័ ដើម្បី​ធានា​សន្តិសុខ ស​វត្ថិ​ភាព ដើម្បី​អនុវត្ត​ការអប់រំ​ស្តា​នីតិសម្បទា​ជន​ជាប់​ឃុំ និង​លើកស្ទួយ​ការអភិវឌ្ឍន៍​អង្គភាព ស្រប​តាម​គោល​ការ​របស់​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ និង​គណៈ​អភិបាលខេត្ត​។​

ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង​ខេត្ត និង​ឯកឧត្តម ចាន់ គឹម​សេង បាន​លើកឡើង​ថា ការផ្ទេរ​ចូលកាន់​តំណែង​ប្រធាន​ពន្ធ​ធានា​គារ​ខេត្ត​រតនគីរី​នាពេលនេះ គឺ​មាន​លក្ខណៈ​សមស្រប ហើយ​ការផ្លាស់ប្តូរ​ផ្ទេរ ឬ​សម្រួល​ភារកិច្ច​រប​សើ​មន្ត្រីរាជការ គឺជា​កិច្ចការ​ដែល​មានចែង​ក្នុង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​និង​មាន​គោលបំណង​ដើម្បី​ផ្លាស់ប្តូរ​ចែករំលែក​ដកស្រង់​បទពិសោធ​ការងារ ពី​កន្លែង​ការងារ​មួយ​ទៅ​កន្លែង​ការងារ មួយ ឬ​ពី​មន្ត្រី​ម្នាក់​ទៅ​មន្ត្រី​ម្នាក់ ធ្វើយ៉ាងណា​ធានា​ការគ្រប់គ្រង​ស្ថាប័ន​នី​មួយៗ​ប្រកប ដោយ​សក្តានុពល និង​ប្រសិទ្ធិភាព​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

ឯកឧត្តម ញ៉ែម សំអឿន និង​ឯកឧត្តម ចាន់ គឹម​សេង បាន​ផ្តាំផ្ញើរ​ដល់​ប្រធាន​ពន្ធ ធានា​គារ​ខេត្ត​រតនគីរី ដែល​ចូល​កាន់តំណែង​ថ្មី ត្រូវ​ខិតខំ​រៀនសូត្រ អនុវត្ត​តាម​គំរូ​ល្អៗ​របស់ ថ្នាក់ដឹកនាំ​ពន្ធ​ធានា​គារ​មុនៗ ដើម្បី​បន្ត​ដឹកនាំ​គ្រប់គ្រង​អង្គភាព​អោយមាន​សន្តិសុខ សុវត្ថិភាព និង​អនុវត្ត​ការងារ​អប់រំ​ស្តារនីតិសម្បទា​ជន​ជាប់​ឃុំ​កែប្រែ​ខ្លួន​បាន​ជា​ពលរដ្ឋ​ល្អ ក្នុងសង្គម ជា​ពិសេស​ត្រូវ​មាន​ការ​ច្នៃប្រឌិត​ជួយ​អភិវឌ្ឍន៍ កសាង​អង្គភាព​អោយ​កាន់តែ​រីក ចម្រើន​ថែមទៀត ដើម្បី​រួមចំណែក​សម្រេច​អោយបាន​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ​របស់ អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ​ក្រសួងមហាផ្ទៃ ៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ