សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ACU ដាក់​អ្នកសង្កេតការណ៍​៤៥១០​នាក់​

ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ACU ដាក់​អ្នកសង្កេតការណ៍​៤៥១០​នាក់​

​ភ្នំពេញ ៖ ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ សីហា​ខាង​មុខ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ដាក់​អ្នកសង្កេតការណ៍​ចំនួន ៤៥១០​នាក់ លើ​បន្ទប់​ប្រឡង​ចំនួន​៤១៥៤ បន្ទប់​ទូទាំងប្រទេស​។ អ្វី​ដែល​ជា​ការកត់សម្គាល់​នោះ​គឺ អ្នកសង្កេតការណ៍​មាន​សិទ្ធិ​ពិសេស​អាច​កាន់​ទូរស័ព្ទ និង​អាច​ថត​ភាព​មិន​ប្រក្រតី​ក្នុង​មណ្ឌល​បាន​។​

​ចំនួន​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​នៅក្នុង​ឆ្នាំនេះ ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ប្រមាណ​ជាង ៦​ពាន់​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី ម៉ា សូយ៉ិន​ដា ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ លោកស្រី​បន្ត​ថា ការថយចុះ​នេះ​ដោយសារ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កំណត់​ចំនួន​អ្នកសង្កេតការណ៍​ស្រប​ទៅ​តាម​បន្ទប់​ប្រឡង​។​

​ជា​បទពិសោធន៍​កាលពីពេល​កន្លង​ទៅ ចំនួន​អ្នក​សង្កេតការណ៍​ច្រើន​រហូត​ដល់​មួយ​បន្ទប់​មាន​អ្នកស្ម័គ្រចិត្ត ៤​ទៅ​៥​នាក់ ហើយ​គាត់​ជជែក​គ្នា​លេង​ដែល​រំខាន ដល់​បេក្ខជន ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកសង្កេតការណ៍​ដែល​ចូលរួម​ក្នុង​ការប្រឡង​ឆ្នាំនេះ មកពី​សាកលវិទ្យាល័យ​នានា បុគ្គល អង្គការ ក្រុមហ៊ុន​ឯកជន ព្រះសង្ឃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នកសង្កេតការណ៍ បរទេស​ចំនួន​២​នាក់​៕

 

Filed in: ព័ត៌មានជាតិ