សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡើងកាន់​តំណែង​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ ជាង​មួយ​ឆ្នាំ លោក ញាញ់ ជាប​ហ៊​ង គ្រប់​ទឹក​!

​ឡើងកាន់​តំណែង​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ ជាង​មួយ​ឆ្នាំ លោក ញាញ់ ជាប​ហ៊​ង គ្រប់​ទឹក​!

កំពង់ស្ពឺ ៖ នៅ​ខេត្ត​កំពង់ស្ពឺ អ្នកណា​ក៏​គេ​ស្គាល់​លោ​លោក ញាញ់ ជាប​ហ៊​ង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ដែរ ។
​មូលហេតុ​ក្រៅ​តួនាទី​អ្វីដែល​ធ្វើឲ្យ​ល្បី​គឺ​លោក​ប្រធាន​មន្ទីរ​រូបនេះ​មាន​ជីវភាព​ធូរធារ​យ៉ាង​ឆាបរ​ហស័​ពេក​ធ្វើឲ្យ​បុគ្គលឹក​ក្តៅ​។​មន្ត្រីរាជការ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ បានអោយដឹងថា លោក ញាញ់ ជាប​ហ៊​ង បាន​ដឺ​ក​នាំ​មន្ទីរ​កាលពី ខែ​កុម្ភៈ ឆ្នាំ ២០១៦​។​ចាប់​តាំង បាន​ឡើង​ជំនួស លោក​អតីត​ប្រធាន​មន្ទី​ចាស​គឺ​លោក​អៀ ពិសិដ្ឋ មក លោក​ប្រធាន​ថ្មី ញាញ់ ជាប​ហ៊​ង បាន​បង្កើត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​កឹបកេង​ថវិកា​ចំណាយរ​បស់​មន្ទីរ ដោយ​បង្កើត​មន្ត្រី​កិច្ចសន្យា​ខ្មោច មិនតិច​ជាង​២០​រូប ក្នុង​ចំណោម​មន្ត្រី​កិច្ចសន្យា​៤០​រូប សំ​រាប់​ឆ្នាំ​២០១៧​នេះ ។

​ក្រៅពី​នោះ​លោក​ប្រធាន​មន្ទីរ ក៏​បាន​រួម​ដៃ និង​មន្ត្រី​ជំនិត ធ្វើ​ការកឹបកេង​ការចំណា​យ លើ​ផ្នែក​ថែទាំ​ជុស​ជុល​អគារ​មន្ទីរ សម្ភារៈ​បច្ចេកទេស ប្រេង សម្ភារៈ​ផ្នែក​រដ្ឋបាល រួម​ទាំង​ប្រាក់​មួយ​ផ្នែក នៃ​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ជា​ប្រភេទ​ថវិកា​បុរេប្រទាន​របស់​មន្ទីរ ។ បើ​តាម​ប្រភព​ខាង​លើ​មនុស្ស​ដែល​ជា​បក្ខពួក លោក​ប្រធាន​មន្ទីរ​គាត់ បាន​ឃុបឃិត​គ្នា បន្ថែម​ចំនួន​បេសកម្ម​ខ្យល់ ដើម្បី​បាន​ប្រាក់ ស៊ីចាយ​យ៉ាង​សប្បាយ ក្រោយពេល​ប្រាក់​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ត្រូវបាន​បង្វិល​ចូល​គណនី​ធនាគារ​រួច​នោះ​។

​ប្រភព​បាន​ប៉ាន់ស្មាន​ថា ក្នុង​រយៈ​ជាង​១​ឆ្នាំនេះ លោក​ប្រធាន​មន្ទីរ ញាញ់ ជាប​ហ៊​ង បាន​ប្រមូល​លុយ​ពុករលួយ ខ្ទង់​៣០០​លាន​រៀល ក្នុងនោះ​មួយផ្នែកធំ គឺ បាន​ពី​ការប្រមូល​លុយ​ប្រាក់ខែ របស់​មន្ត្រី​កិច្ចសន្យា​ខ្មោច ដែល​មានឈ្មោះ តែ​មិន​បំរើ​ការងារ​ជូន​មន្ទីរ ដោយសា​ម៉ី​ខ្លួន​ម្ចាស់​បាន​ផល​មួយផ្នែក​តូច ឯ​លោក​ប្រធាន​មន្ទីរ​បាន​ផល​មួយផ្នែកធំ ។ សម្រាប់​មន្ត្រី​កិច្ចសន្យា​ម្នាក់ៗ ក្នុង​១​ខែ​ទទួល​ប្រាក់​៥០​ម៉ឺន ៤០​នាក់​ក្នុង​មួយខែ រដ្ឋ​ចំណាយ​ប្រាក់ខែ​អស់​ចំនួន​២០​លាន​រៀល ប៉ុន្តែ​ក្នុងនោះ​មាន មន្ត្រី​កិច្ចសន្យា​មួយចំនួន​តូច​បាន​បំរើ​ការងារ​ពិតប្រាកដ មួយចំនួន​ទៀត​មិន​បាន​បំរើ​ការងារ​ទេ ដោយ​គេ​ដាក់​ឈ្មោះ​យកប្រាក់​បើក​ចែក​គ្នា​រវាង​ម្ចាស់​ឈ្មោះ​និង​លោក​ប្រធាន​មន្ទីរ​ដូច្នោះ​ទើប​មន្ទីរ​នេះ​មាន​មន្ត្រី​កិច្ចសន្យា​ច្រើន​នោះ​។

​ប្រភព​បាន​អោយដឹងថា នៅ​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ សព្វថ្ងៃ មាន​អនុប្រធាន​មន្ទីរ ៣​រូប គឺ លោក ហ៊ី រិទ្ធី លោក សួង ប៊ុន​ហៅ លោក ណុប ព្រីន ប៉ុន្តែ អនុប្រធាន​ទាំង​បី មិនសូវ​គឺ បាន​ផ្ដល់​អំណាច​ដូច​លោក ប្រធានការិយាល័យ​រដ្ឋ​បាល ឆន សម្បត្តិ រួម​និង​មន្ត្រី​២​រូប​ផ្សេងទៀត​នោះទេ ។​ដោយសារ​អំពើ​ពុករលួយ​នេះ បាន​ធ្វើអោយ​មន្ត្រី​ដែល​ខិតខំ​បំរើ​ក​ការងារ​ពិតប្រាកដ កើត​ការ​មិន​ពេញចិត្ត តែ​ពួកគាត់​ចេះ​ស៊ូទ្រាំ ដើម្បី​បន្ត​ការងារ​រង់ចាំ​ថ្ងៃ​ចូលនិវត្តន៍ ។​

​ករណី​នេះ​គួរ លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក លឹម គានហោ ក្រសួង​មុខងារសាធារណៈ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​ចាត់វិធានការ​ចុះ​ស្រាវជ្រាវ​បន្ទាន់ ដើម្បី​កុំអោយ​ដំបៅ​មួយ​នេះ​ក្លាយជា​ជំងឺមហារីក​ផង​ទាន​!!! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់