សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទារលុយ​ពី​ល្បែង​ហ្គេម​បាញ់​ត្រី​មិន​បាន​មន្ត្រី​យោធា​ម្នាក់ ទាញ​កាំភ្លើង​បាញ់​ភ្លាត់ ត្រូវចំ​ស្ត្រី​ពោះធំ រងរបួស​ធ្ងន់​

ទារលុយ​ពី​ល្បែង​ហ្គេម​បាញ់​ត្រី​មិន​បាន​មន្ត្រី​យោធា​ម្នាក់ ទាញ​កាំភ្លើង​បាញ់​ភ្លាត់ ត្រូវចំ​ស្ត្រី​ពោះធំ រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រថភ្លើង ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​កំពុងដើរ​សុខៗ​បែរជា​ទទួលរង​ដោយសារ​គ្រាប់កាំភ្លើង​ពី​មន្ត្រី​យោធា​ម្នាក់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ យ៉ាងច្រើន​មក​ចោមរោម​មើល ។​

​ជនសង្ស័យ ដែល​ប្រើ​អាវុធខ្លី​បាញ់​ត្រូវ​ស្ត្រី រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​មានឈ្មោះ ហេង ជា​មន្ត្រី​យោធា ។ មូលហេតុ​នៃ​ការផ្ទុះ​អាវុធ​គឺ​ដោយសារ តែ​មន្ត្រី​យោធា​រូប​នោះ​ទារលុយ​ពី​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី មិនបាន ក៏​កើត​រឿង​ជម្លោះ ប្រតាយប្រតប់​ជាមួយ​អ្នកមើលការខុសត្រូវ រហូត​ឈាន​ទៅដល់​ការដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់ បណ្ដាលឲ្យ​រាលកៃ ត្រូវចំ​ស្ត្រី​ម្នាក់ ដែល​កំពុង​ដឹក​ដៃ​កូន ដើរ​តាម​ដងផ្លូវ រងរបួស​យ៉ាង​ធ្ងន់ធ្ង​រដឹក​ទៅ​ពេទ្យ​ចឹង​ទៅ​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព និង​បន្សល់​ទុក​កាំភ្លើងខ្លី​១​ដើម ម៉ាក K59 ដែល​ជ្រុះ​នៅ​កន្លែងកើតហេតុ ។​

​ស្ត្រី​ជនរងគ្រោះ​បាន​អំពាវនាវ​យ៉ាងទទូច ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ពិស​សនាយ​ឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តា​មាន​វិធានការ​ស្រាវជ្រាវ​វែកមុខ តាម​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ ហេង ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​មន្ត្រី​យោធា ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ផង​៕

 

Filed in: ព័ត៌មានជាតិ