សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបក្ស​អំណាច​ខ្មែរ​លោក​សួន​សេរី​រដ្ឋា​ត្រូវ​ចាប់​ខ្លួន​ព្រោះ​បង្ហោះ​សារ​ឌឺ​កង​ទព័​

​មេបក្ស​អំណាច​ខ្មែរ​លោក​សួន​សេរី​រដ្ឋា​ត្រូវ​ចាប់​ខ្លួន​ព្រោះ​បង្ហោះ​សារ​ឌឺ​កង​ទព័​

ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៧​នេះ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​និង​វ៉ៃខ្នោះ​ភ្លាមៗ​ខណៈ​ដែល​លោក​កំពុង​ធ្វើដំណើរ​ពី​ខេត្ត​កំពង់ចាម ចូល​មក​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ចាប់ខ្លួន​វ៉ៃខ្នោះ​ហើយ លោក សួន សេរី​រដ្ឋា ត្រូវបាន បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ន គរ​បាល​រាជធានី​ភ្នំពេញ និង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ភ្លាមៗ​តែម្តង​។​

​ប្រភព​ពី​សមត្តកិច្ច​ឲ្យដឹង​ថា​ការចាប់ខ្លួន​គឺ​បន្ទាប់ពី​លោក សួន សេរី​រដ្ឋា បាន​បង្ហោះ​សារ​នៅលើ​គេហទំព័រ ជេរប្រមាថ​ម៉ាក់​ងាយ​ដល់​កូន​ខ្មែរ និង​កងទ័ព​ជាតិ ។​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន “​ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា ដោយសារ​គាត់​បង្ហោះ​ហ្វេ​សប៊ុក ពាក់ព័ន្ធ​នឹង​ការបំបែកបំបាក់​កងទ័ព​”​។

​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧​នៅលើ​ហ្វេ​សប៊ុក​លោក​សួន​សេរីរដ្ឋា​បាន​បង្ហោះ​សារ​មួយ​មាន​ខ្លឹមសារ​យ៉ាង​ថា​៖​សាម​កុក របស់លោក ហ៊ុន សែន កំពុង បែក​កុក​! សេនាប្រមុខ ដាក់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀមប្រយុទ្ធ ដាក់​ឱសានវាទ​ឲ្យ​សត្រូវ​… តែ​ឱនក្បាល​ចូល​បន្ទាយ​សត្រូវ​ដើម្បី​សុំ​ចរចា​! «​ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​លាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូល​បាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង !​។

​ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយ​នឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ​។ ចំណែក​ឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ​ដែល​នៅ​ជួរ ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​»​។
​តែ​ទោះបីយ៉ាងណា និង​ទោះបីជា​យើង​ដឹង​ថា វា​ជា​សង្គ្រាម​ដើម្បី​ដំឡើង​មុខ ដំឡើង​ឋានៈ បំពាក់​ខ្លួន​ឥស្សរៈ​ចោរ បន្លំ​ឲ្យក្លាយ​ទៅ​ជា​ឥស្សរៈជន​បំភាន់​យើង​ក៏ដោយ​… ក៏​សូម​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ ត្រូវ​រួម​សាមគ្គី​គ្នា​លើក​ទឹក​ទឹកចិត្ត និង​ជួយ​គ្រប់យ៉ាង​ដែល​អាច​ជួយ​បាន​ដល់​កងទ័ព​ជាតិ​របស់​យើង​ដែល​តែង​យក​ទ្រូង​ទៅ​ពាំង​គ្រាប់រំសេវ ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី​ពិតប្រាកដ​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផា​ន បាន​ផ្សាយ​នៅក្នុង​ហ្វេ​សប៊ុក​ថា អនុលោម ទៅ​តាម​ការអនុវត្តន៍​គោលនយោបាយ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​តេជោ សែន ក៏ដូចជា​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងថិត​នៅក្នុង​អាណត្តិ​អំណាច​របស់ខ្លួន ហើយ​ស្រប​ជាមួយ និង​រដ្ឋធម្មនុញ្ញ​ខ្មែរ ដែល​ផ្តល់​បុព្វសិទ្ធិ និង​អំណាច​ដល់​រាជរដ្ឋាភិបាល​ផ្តាច់មុខ ក្នុង​កិច្ច​ការពារ​ជាតិ​នោះ ដូចនេះ​មិនត្រូវ​មាន​បុគ្គល​ណា ឬ​ក្រុម​ណា មាន​សិទ្ធិ​ជ្រៀតជ្រែក      លូកលាន់​ក្នុង​កិច្ច​ចំណាត់ការ​របស់​សម្តេច​តេ​ជា​នាយករដ្ឋមន្ត្រី ដែល​លោក​ជា​អគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ ដែល​ចែង​នៅ​មាត្រា​២៣​រដ្ឋធម្មនុញ្ញ​។ នេះ​ជា​ការងារ​ទ័ព​សុទ្ធសាធ មិនមែន​ការងា​ស៊ីវិល​នោះ​ឡើយ​។

​អាស្រ័យហេតុនេះ សម្តេច​តេជោ​មាន​បុព្វសិទ្ធ​គ្រប់គ្រាន់ ក្នុង​កិច្ចចាត់ការ ឬ​បញ្ជា​កងទ័ព​ជាបន្ទាន់ ក្នុង​កិច្ច​ការពារ​ជាតិ ឬ​ការពារ​ទឹកដី​កម្ពុជា ដោយ​មិន​ចាំបាច់​ទទួល​ការអនុញ្ញាត​ជាមុន ពី​ស្ថាប័ន​ណា មួយ​នោះ​ឡើយ លើកលែង​តែ​ការធ្វើ​សង្គ្រាម​មួយ​មុខ​គត់​តែប៉ុណ្ណោះ​។

​ខ្ញុំ​សូម​ជម្រាបជូន​ដល់​អ្នកនយោបាយ ឬ​អ្នក​តាំងខ្លួន​ជា​អ្នកវិភាគ​នយោបាយ មេត្តា​ចូលរួម​ស្មារតី ក្នុង​កិច្ច​ការពារ​ជាតិ​នេះ អ្វី​ដែល​មាន​ប្រសិទ្ធិភាព ក៏​ដូចជា​របប​នយោបាយ​ការពារជាតិ ដែល​មាន​ស្រាប់ រួចមកហើយ​។ រាល់​សកម្មភាព ឬ​ការបញ្ជា​ញ​មតិ​ណា ដែល​ធ្វើអោយ​បាត់បង់​ប្រសិទ្ធិភាព នៃ​កិច្ច​ប្រតិ​ប​ត្ត​ការ​យោធា គឺជា​អំពើ​វិទ្ធង្សនា​ប្រឆាំងនឹង​ផលប្រយោជន៍​ការពារជាតិ ក៏​ដូច​ក្រមព្រហ្មទណ្ឌ​ផងដែរ​។

​ក្រោយពី​ការចាប់ខ្លួន​នៅ​ពេល​រសៀល​នេស​ម​ត្ថ​កិច្ច​បាន​នាំខ្លួន​លោក សួន សេរី​រដ្ឋា ទៅ​គេហដ្ឋាន​របស់​លោក​ក្នុង​បុរី​ប៉េង​ហួត តាម​បណ្តោយ​ផ្លូវ​៥៩៨ ដើម្បី​ឆែកឆេរ ។​

​ប្រភព​ពី​វិទ្យុ​បារាំង​បានឲ្យដឹងថា​៖​បើ​និយាយ​ពី​ការសិក្សា លោក សួន សេរី​រដ្ឋា មេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ បាន​ទទួល​ការអប់រំ​នៅ​សហរដ្ឋអាមេរិក នៅ​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​។ ប៉ុន្តែ​មុន​បាន​ទៅ​អាមេរិក គាត់​ធ្លាប់​ជា​ក្មេង​លក់​កាសែត ជា​អ្នកកាសែត និង​ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​។ អាមេរិក មិន​ត្រឹម​ជា​កន្លែង ដែល​គាត់​ត្រូវ​រៀនសូត្រ​នោះទេ​។
​ទីនោះ​ជា​កន្លែង ដែល​មនុស្ស​ជាច្រើន បាន​ផ្តើម​ស្គាល់ បុរស​ឈ្មោះ សួន សេរី​រដ្ឋា តាមរយៈ​សកម្មភាពរ​បស់​គាត់​ប្រឆាំង​នឹង​រដ្ឋា​ភិ បាល​ក្រុងភ្នំពេញ រហូត​ហ៊ាន​ប្តឹង លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​តុល​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ទៀតផង​។

​និយាយ​ជា​រួម អ្នក​នយោបាយ​ថ្មី វ័យ​៤២​ឆ្នាំ​ម្នាក់​នេះ កើតចេញ​ពី​កូន​កសិករ នៅ​ខេត្ត​បាត់ដំបង​។​សូម​បញ្ជាក់​ដែរ​ថា​លោក​សួន​សេរី​រដ្ឋា​ទទួល​បាន​ការ​ទូល​ស្នើ​សុំ​លើកលែង​ទោស​ក្បត់ជាតិ​ពី​នាយករដ្ឋមន្ត្រី​តេជោ​សែន​ទៅ​ព្រះមហាក្សត្រ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅនេះ​។

 

Filed in: ព័ត៌មានជាតិ