សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​គេច​និង​បន្លំ​ពន្ធ​ក្រោម​ភ្នែក លោក​ទុំ​ណូំ​មេគយ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​

​បទល្មើស​គេច​និង​បន្លំ​ពន្ធ​ក្រោម​ភ្នែក លោក​ទុំ​ណូំ​មេគយ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​

ខេត្ត​ព្រះសីហនុ ៖​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧​កន្លងទៅ​នេះ​កម្លាំង​គយ​ចល័ត​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ទំនិញ​នាំ​ចូល​ជា​ទូរស័ព្ទ​ម៉ាក​អាយផូ​ន​(iPhone)​ដែល​ឈ្មួញ​បំណង​គេច​មិន​បង់ពន្ធ​ចំនួន​១៣​កេស ដឹក​ចូល​ពី​ប្រទេស​ថៃ​នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​ស្ថិតក្នុង​ភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​នៅ ។

​ការបង្ក្រាប​ទំនិញ​ទូរ​សព្ទ​លោត​ឆត្រ័​នេះ​គឺ​កើតឡើង​តែ​១១​ថ្ងៃ​ក្រោយ​ពី​លោក​ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន​ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ​ត្រូវ​បានលោ​ក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម​ប្រកាស​ឲ្យ ចូលកាន់​តំណែង​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ​ជំនួស​លោក​លោក យ៉ឹក យូ ដែល​បាន​ប្តូរ​ទៅ​ជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្តន៍ ។

​នៅក្នុង​តួនាទី​ជា​មេ​សាខា​ខេត្ត​ព្រះសីហនុ​ដែល​មាន​សេចក្តីរាយការណ៍​លោក​ទុំណូ​ចាយ​សេវា​យ៉ាងច្រើន​ដើម្បី​ទទួលបាន​នោះ​ក្រៅពី​ពិនិត្យ​មើល​ចំណូល​ពន្ធ​ក្នុង​ខេត្ត​ត្រូវ​លោក​ទុំណូ​ត្រូវ​មើល​ការខុសត្រូវ​គយ​គយ​កំពង់​ផែ​ទំនប់រលក​ស្ទឹងហាវ​និង​គយ​កំពង់ផែ​កែវផុស​ដែល​គេ​ដឹងថា​ជា​កន្លែង​ឈ្មួញ​គ្រាក់ៗ​នាំចេញ​និង​ចូល​ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។​ចឹង​អ្វីៗ​បើ​គ្មាន​ការឯកភាព​ពី​លោក​ទុំណូ​ទេ​មិន​អាចធ្វើ​បាន​ឡើយ​។

​ជាក់ស្តែង​ង​ថ្មីៗ​នេះ មានការ​លេច​ធ្លាយ​ករណី​មន្ត្រី​គយ​ខេត្ត​ព្រះ​សីហុ​នុ​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​លួច​បន្លំ​ប្រាក់ព​ន្ធ​រដ្ឋ​។ ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​មើលឃើញ​ពី​ភាពមិនប្រក្រតី របស់​មន្ត្រី​គយ​ឃុបឃិត​គ្នា​ខាងលើនេះ បាន​បង្ហើប​អោយដឹងថា កាលពីដើម​ខែ​កក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ មាន​ពាណិជ្ជករ ជា​ជនបរទេស​ម្នាក់​ដែល​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ បាន​លួច​នាំ​ចូល​កប៉ាល់​ដែក​ដាក់​ម៉ាស៊ីន​អូប័រ​(​អូប័រ​ដឹក​អ្នកដំណើរ​) ក្នុង​បំណង​យកមក​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរណ៏ ក៏​ត្រូវបាន​មន្ត្រីនគរបាល​ប្រចាំការ នៅលើ​ផ្ទៃ​សមុទ្រ​ក្បែរ​ដែនទឹក​ខេត្តកោះកុង ស្ទាក់​ចាប់បាន​នាំយកមក​កាន់​ដែន​គោក តែ​ពេល​មកដល់​មិនដឹង​ជា​មានការ​ស៊ិះ​ស៊ុះគ្នា​យ៉ាងណាទេ បែរ​ជា​គេ​ឃើញ​មន្ត្រី​គយ យក​តែ​ពន្ធ​នាំចូល​ប៉ុណ្ណោះ ដោយ​គេ​មិនឃើញ​មាន​ការពិន័យ ក្នុងនាម​ជា​ទំនិញគេចពន្ធ​ល្មើស​អ្វី​ឡើយ​។

​មិនតែប៉ុណ្ណោះ​នៅក្នុង​បង្កាន់ដៃ​បង់ពន្ធ គយ​បានកំណត់​តម្លៃ​ឯ​កតា​សំរាប់​គិត​ពន្ធ​ក្នុង តម្លៃ​ដើម​តែ​៧០០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ មាន​ចំនួន​ជាង​៣២​លាន​រៀល ស្មើរ​ជាង​៨០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ព្រោះ​គេ​សំអាងថា កប៉ាល់​ដែក​សំរាប់​ដឹក​អ្នកដំណើរ​ខាងលើនេះ​(​អូប័រ​) ជា​ប្រភេទ​ស្មាច់ ដែល​ធ្វើអោយ​ការកំណត់​តម្លៃ ដើម​ទាប​បង់ពន្ធ​នាំចូល​តិច​។​ផ្ទុយ​ទៅ​វី​ញ​កប៉ាល់​ដែក​ខាងលើ​មាន​តម្លៃ​ដើម​មិន​ក្រោម​ពី​៣០​ម៉ឺន​ដុល្លារ​នោះទេ បើ​ទោះ​ជា​គេ​កំណត់ថា ជា​កប៉ាល់​ធ្វើ​ពី​ស្មាច់ ក៏​តម្លៃ​ដើម​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ដែរ រឿង​អី​គយ​ដាក់​តម្លៃ​ឯ​កតា សំរាប់​គិត​ពន្ធ​តែ​៧០០០​ដុល្លារ​នោះ​? គេ​ថា​៧០០០​ដុល្លារ គ្រាន់តែ​ម៉ាស៊ីន​អូប័រ​៤​គ្រឿង ដែល​បំពាក់​ជាប់​កប៉ាល់​នេះ ក៏​ទិញ​មិន​បាន​ផង​។

​គយ​កំពង់ផែ​ទំនប់រលក​ក្រោម​បញ្ជារ​លោក​ឡឹង​សុភាព​ត្រូវ​គេ​រាយការណ៍​មក​ថា បាន​ឃុប​ឃឹត​គ្នា​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​ខាត​ថវិកា​ពន្ធ​រដ្ឋ​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​។ ប្រជា​នេសាទ​នៅ​ទំនប់​រលក​បានឲ្យដឹងថា គយ​នៅ​កំពង់ផែ​ទំនប់​រលក​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ឲ្យ​នាំ​ទំនិញ គេច​ពន្ធ​ចូល​តំបន់​ទំនប់រលក​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ធ្វើ​ការចែក​ចាយ​ក្នុង​ក្រុង និង​នាំយកទៅ​បណ្តា​ខេត្ត​មួយចំនួន​ដោយ​ខុសច្បាប់​។
​ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ទំនប់រលក​ឲ្យដឹងថា​៖​ប្រតិបត្តិការ​បង្ក្រាប​ទំនិញ​គេច​ពន្ធា​តាម​ច្រក​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​នេះ​គឺ​យូៗ​បាន​កើតឡើង​ម្តង​ហើយ​កើត​តែ​ចំពោះ​ឈ្មួញ​ណា​ដែល​មិន​ត្រូវ​គ្នា​ឬ​ចង់​លោត​ឆត្រ័​ជា​មួយគយ​តែ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​អ្នករកស៊ី បាន​រាយការណ៍​ថា ទំនិញគេចពន្ធ​ឡើង​តាម​ច្រក​នេះ​ទាំងនោះ ភាគច្រើន​ជា​គ្រឿងឧបភោគ និង​បរិភោគ ដូចជា​ទឹកក្រូច ហ្គាស ប្រេង និង​សម្ភារៈ​ប្រើប្រាស់ ជាច្រើន​មុខ​ទៀត​រាប់មិនអស់​។

​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹងថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល ដោយ​គេ​ជឿ​ថា​ថា លោក ទុំ ណូ ដែល​ឡើងកាន់តំណែង​ថ្មី​បាន​ប្រមាណ​៨​ខែ កំពុង​ដើរ​តាម​គន្លង​ចាស់ គឺ​បន្ត​ការចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ ពី​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ​។​ល​។

​ក្រៅពី​សេចក្តីរាយការណ៍​អំពីរ​កម្ម​ភាពឃុប​ឃឹត​រវាងគ​យគ​យ​កំពង់ផែ​ទំនប់រលក​គយ​ច្រក​កំពង់ផែ​កែវផុស​ក្រោម​ការគ្រប់គ្រង​បញ្ជារ​របស់​លោក ហេង ស៊ុង​ហៃក៏​មិនណយ​ប៉ុន្មាន​ដែរ​។​ប្រភព​ពី​សមត្តកិច្ច​ផ្សេង​នៅ​កំពង់ផែ​កែវផុស​របស់​ឧកញ៉ា​ម៉ុង បាន​បង្ហើប​ថា ក្រោម​ការដឹកនាំ របស់លោក ហេង ស៊ុង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ ច្រក​កំពង់ ផែ​កែវផុស របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ថ្មីៗ​នេះ គេ​សង្កេតឃើញ ភាពមិនប្រក្រតី​ជាច្រើន បាន​នឹង​កំពុង​កើតមាន នៅ​កំពង់ផែ​នេះ​។

​លោក ហេង ស៊ុង​ហៃ កំពុងតែ​ជិះសេះ ប្រលែង​ដៃ ក្នុង​ការប្រមូល​ព័ន្ធ​គយ នឹង​មាន​ការ​បើកដៃ ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នឹង​ទំនិញ​ខុសច្បាប់ ពី​ប្រទេស​ថៃ​ជា​ច្រើន ដោយ​ពុំ​មាន​ការត្រួតពិនិត្យ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​? ។

​បើ​តាម​ប្រភព​ខាងលើ បានឲ្យដឹងថា ពាក់ព័ន្ធ​ទំនិញ​នាំចូល ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​កំពង់ផែ ម៉ុង ឬ​ទ្ធី កែវផុស សព្វថ្ងៃនេះ គេ​ពុំ​ដែល​ឃើញ លោក សេង ស៊ុង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ ផែ​កែវផុស ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ចុះ​ត្រួតពិនិត្យ ទំនិញ ទៅ​តាម​ជំនាញ​គយ​សោះ គឺ​មេគ​យ​រូបនេះ អង្គុយចាំតែ​ស៊ី​ញ៉េ រាល់​ឯកសារ​ទាក់ទង ការនាំ​ទំនិញ​ចូល តែប៉ុណ្ណោះ​? ។
​ប្រជាពលរដ្ឋ រស់នៅ​ក្បែលៗ ច្រក​កែវផុស​បាន​និយាយថា រាល់​ទូក ឬ កា​ប៉ាល់ មក​សំចត​ដើម្បី​ទំលាក់​ទំនិញ គេ​មិន​ដែល​ឃើញ មាន​ភ្នាក់ងារ​ស្ថាប័នគយ ចុះ​មក​វាយ​តម្លៃ ឬ​ត្រួតពិនិត្យ​ទំនិញ​ឡើយ​? គឹ​មន្ត្រី​គយ​ទាំងនោះ អង្គុយតែ​ក្នុង​បន្ទប់ ចាំ​រាប់​ក្បាល​ឡាន​តែប៉ុណ្ណោះ​? គេ​ឃើញ​មានតែ​ឡាន​យ៉ី​ឌុប រាប់រយ​គ្រឿង ក្នុង​មួយ​ថ្ងៃៗ ចូល​មក​ដឹកទំនិញ ពី​កំពង់ផែរ ម៉ុង ឬ​ទ្ធី កែវផុស គ្មាន​ការ​ពិនិត្យ ពី​សំណាក់​មន្ត្រី​គយ ឈរជើង​នៅ​ច្រក​កែវផុស​ឡើយ​? នេះ​ជា​ចេតនា បើក​ឲ្យមាន​ទំនិញ គេច​ពន្ធ​យ៉ាង​ចំហរ ពេញបន្ទុក​។​

​ប្រភព ពី​មន្ត្រី​គយ​តូចតាច នៅ​ការិយាល័យ កែវផុស ដែល​មិន​ពេញចិត្ត ក្នុង​ការដឹកនាំ​ផ្ដាច់ការ បក្ខពួកនិយម របស់លោក សេង ស៊ុង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ កែវផុស បាន​ទម្លាយ​ឲ្យដឹង​ឲ្យ​ថា​៖ កាល​ដែល​លោក មេ​គយ​រួប​នេះ ហ៊ាន​ប្រព្រឹត​អំពើ​ពុករលួយ​បែបនេះ គឺ​ដើម្បី​រក្សា​តំណែង របស់​ខ្លួន​ឲ្យនៅ​គង់វង្ស​បន្តទៀត​?​។ ហេតុនេះ ត្រូវតែ​មាន​កញ្ចប់ ក្រៅ​ប្រព័ន្ធ ដើម្បី​សូកប៉ាន លោក​មេ​គយ​ខេត្ត ទើប​មក​កាន់​តំណែង​ថ្មីៗ​នេះ ដើម្បី​ជួយ​ទប់​កៅអី​ខ្លួន មិន​ឲ្យ​របូត​? ។​

​ប្រភព​បាន​បន្តថា បច្ចុប្បន្ន លោក​មេ​គយ​រូបនេះ អាង​បង្អែក​ដ៍​រឹងមាំ នៅ​សាខា​គយ​ខេត្ត នឹង​ដោយ​សំអាង​ទៅលើ​ឈ្មោះ កំពង់ផែរ របស់​អ្នកឧកញា ម៉ុង ឬ​ទ្ធី ក៍ ឃុប​ឃឺត​ជាមួយ​ឈ្មួញ​យ៉ាង​ចំហរ ដោយ​មិន​ខ្លាច​ញញើត​ឡើយ​។

​គួររំលឹកថា ក្នុងអំឡុងពេល​ដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ មានឱកាស​ពេញលិញ​ក្នុងការ ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន លោក ទុំ ណូ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការ​កែទម្រង់ អ្វី​នោះឡើយ​។

​ដោយសារតែ​ភ្លើង​ខៀវ​របស់ លោក ទុំ ណូ ទំនិញ​នាំចូល​ត្រូវ​បង់ពន្ធ​ខ្ពស់ បង់ពន្ធ​ជា​ប្រភេទ​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ ហើយ​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ដែល​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែៗ តែ​ប្រាក់​ទាំងនោះ​បាន​ធ្លាក់ចូល ដៃ​មនុស្ស​ដែល​លោក​ទុំណូ​ចាត់តាំង ។​សេចក្តីរាយការណ៍​ខាងលើ​នេះ​សង្ឃឹមថា​នឺង​មាន​ការស៊ើបអង្កេត​ពី​សមត្តកិច្ច​ជំនាញ​ថ្នាក់លើ​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឬ​ប្រតិកម្ម​បកស្រាយ​ពី​លោក​ទុំណូ​ជាមិនខាន​!​។​

​ដោយឡែក​សម្រាបើ​បុគ្គល​ទុំណូ​នេះ​គេ​សង្ស័យ​នឹង​ឆ្ងល់​ផង​ដែល​ថា​៖​ឈ្មោះ ទំ ណូ ប្រហែល​ជា​ឈ្មោះ​គយ​ណាមួយ កាលពីមុន​មក ហើយ​ត្រូវបាន​លោក ទំ ណូ បច្ចុប្បន្ន​ទិញ​ឈ្មោះ​នេះ​មក​។ ពីព្រោះ បងប្អូន​លោក ទំ ណូមាន ៣​នាក់​គឺជា​មន្ត្រី​គយ​ទាំង​អស់ ហើយ​ត្រកូល​ខុស​គ្នា​ទាំងអស់​។ ទី​១.​ឈ្មោះ យឹម ណាវី ជា​មន្ត្រី​គយ នៅ​ច្រក​គី​ឡូ​១៣ ស្រុក​សំពៅ​លូន ទី​២.​លោក ទំ ណូ ប្រធា​សាខាគយ​នឹង​រដ្ឋាករ ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន ទី​៣.​ឈ្មោះ លឹម សម្បត្តិ ជា​មន្ត្រី​សាខា​គយ ខេត្ត​ប៉ៃលិន​ដែល​ឭ​ថា​ជ្រែ​ចេញ​ទៅ​កន្លែង​ផ្សេង​បាត់​ហើយ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់