សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ជា ស​ត្រា ចាង ហ្វាង​សារព៌ត៌មាន ខ្មែរ​ថ្មី អំពាវនាវ​រក​សប្បុរ​ស​ជន ជួយ​នៃ​ជីវិតចុងក្រោយ​

លោក ជា ស​ត្រា ចាង ហ្វាង​សារព៌ត៌មាន ខ្មែរ​ថ្មី អំពាវនាវ​រក​សប្បុរ​ស​ជន ជួយ​នៃ​ជីវិតចុងក្រោយ​

លោក​អ៊ុំ ជា ស​ត្រា មាន​អាយុ​៨០​ឆ្នាំ ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ថ្មី ហើយក៏​ជា​ស្ថាបនិក ម្នាក់​ដែរ​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ដែល​បាន​បង្កើតឡើង​នា​ឆ្នាំ​១៩៩៥​ដែល​មាន​លោក ជុំ កា​ណាល់ ជា​ប្រធាន លោក ឆៃ ស៊ីណា​រិទ្ធិ ជា​អគ្គលេខាធិការ ផងដែរ ក្នុង​រជ្ជកាល នៃ​អាណត្តិ រាជរដ្ឋាភិបាល​កម្ពុជា​ចំ​រះ ( ហ្វ៊ុន​ស៊ីន​បិច គណបក្ស ប្រជាជន​កម្ពុជា ) ដែល មាន​នាយករដ្ឋមន្ត្រី​២​នាក់ គឺ​ទ្រង់​រណ​ឬ​ទ្ធិជា​នាយក រដ្ឋមន្ត្រី​ទី​១ សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ។​

​លោក​អ៊ុំ ជា ស​ត្រា បើ ក្នុង​ពិភព​អ្នកកាសែត​គឺ​លោក​ជា​ចាស់ទុំ​ជាងគេ ហើយ​ស្ទើរ​មួយជីវិត លោក​អ៊ុំ​បាន​បំរើ​សង្គម​ក្នុង​វិស័យ​សារព័ត៌មាន​នេះ ដែល​ពី​អតីតកាល​លោក​ជា​ចា​ហ្វាង​កាសែត​អ្នកនាំសារ ហើយ​ក្រោយមក​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ជា​កាសែត​ខ្មែរ​ថ្មី រហូតដល់​បច្ចុប្បន្ន​នេះ ហើយ​លោក​អ៊ុំ ក៏​ជា​ប្រធាន​ក្រម សីលធម៌​របស់​សម្ព័ន្ធ​អ្នក​សារពត៌មាន​កម្ពុជា​ផងដែរ ។ តែ​ដោយសារ​សុខភាព និង​វ័យ​ចាស់ជរា​(៨០​ឆ្នាំ​) របស់​លោក​អ៊ុំ​កាន់​ទ្រុឌទ្រោម​ខ្លាំង​ហ៊ុំព័ទ្ធ​ដោយ ជម្ងឺ​ព្យាធិ  រួម​ទាំង​ស្ថាន ភាព​រស់នៅ​ដោយ​ឯកោ​ព្រោះ​លោក​អ៊ុំ​គ្មាន​គ្រួសារ កូនចៅ​ជា​ទីពឺង​ទេ សព្វថ្ងៃនេះ គឺ​ជួល​ផ្ទះ​គេ ស្នាក់នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ​សែន​ជ័យ រស់ អាស្រ័យ​ដោយសារ​សប្បុរសជន​និង​មិត្តភក្តិ​ដែល​ធ្លាប់​ស្គាល់​ជួយឧបត្ថម្ភ​បន្តួច គ្រាន់​ដោះស្រាយ​ជីវភាព ប្រចាំ​ថ្ងៃ​ទាំង​ត្រដាបត្រដួស​គួរឲ្យ​សង្វេក​ជាទីបំផុត​។​

​កាលពី​ពេល​ថ្មីៗ​នេះ តាមរយៈ​លោក​ស៊ុន សោ​ភណ្ឌ ចាងហ្វាង​សារ ព័ត៌មាន​ដំណឹង​ភ្នំពេញ បាន​អំពាវនាវ​ស្វែងរក​ការឧបត្ថម្ភ​ពី​សប្បុរសជន​ដែល​អាណិត​ស្រលាញ់​និង​ស្គាល់​លោក​អ៊ុំ ជា ស​ត្រា បាន​ផ្តល់​ថវិកា​មួយចំនួន​ជូន​លោក​អ៊ុំ មាន​ទី​១-​លោក​ឧត្តមសេនីយទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ចំនួន​១០០​ដុល្លារ​អាមេរិក ២-​លោក​គិត សុ​ផា អភិបាលរង​ខេត្តពោធិសាត់​ចំនួន​៥០​ដុល្លារ ៣-​លោក សេង ឬ​ទ្ធី ប្រធាន ការិយាល័យ​រដ្ឋា​បាល​នៃ​មន្ទីរ​ដែនដី​នគ​រូបណីកម្ម សំណង់​រាជធានី​ភ្នំពេញ ១០​មឺ​នរៀល ៤-​លោក ឱម ច័ន្ទ​តារា ប្រធាន​សមាគម​មិត្ត​អ្នកសារព័ត៌មាន​ខ្មែរ​ចំនួន​១០​ដុល្លារ ៥-​លោក ម៉ែន បូរិទ្ធ ៨​មឺ​នរៀល ៦-​លោក កិះ ខន ១០​មឺ​នរៀល អ្នក​ទាំង​ពីរ​ជា​អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត​ដំណឹង​ភ្នំពេញ​នៅ​ខេត្ត​ក្រចេះ ។  លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ក៏​បាន​ឧបត្ថម្ភ​ចំនួន​១០០​ដុល្លារ​ផង​ដែរ ។​

​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ក៏​នឹង​មាន​តំណាង​សាលា​រាជធានី​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​លោក​អ៊ុំ​ជា ស​ត្រា ដល់​ដៃ​ផង​ដែរ​។ លោក​អ៊ុំ ជា ស​ត្រា  បាន​ត្រក​អរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ទេ​នៅពេលនេះ​មាន​តែ​ត​លើកដៃ​សំពះ​បួងសួង​ឲ្យ​ពរ​ជ័យ​ដល់​ម្ចាស់​ទាន​គ្រប់ៗ​រូប​សូមឲ្យ​ជួបតែត​សេចក្តីសុខ​ចំរើន និង ប្រកប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សង្ឃឹម​ថា​ទៅ​ថ្ងៃមុខ​សប្បុរសជន​នឹង​បន្ត​ជួយ​ដល់​លោក​អ៊ុំ ជា ស​ត្រា ជា​បន្ត​ទៀត ៕

Filed in: ព័ត៌មានជាតិ