សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ស្វាយ ស៊ីថា ៖ ការធានាបាន​នូវ​សន្តិភាព គឺជា​ឱកាស​មាស ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​

លោក ស្វាយ ស៊ីថា ៖ ការធានាបាន​នូវ​សន្តិភាព គឺជា​ឱកាស​មាស ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​

ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម ការងារ​ចុះ​មូលដ្ឋាន​ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ ចូលរួម​ការពារ ថែរក្សា​ឲ្យបាន​ជា​ដាច់ខាត​នូវ​តម្លៃ​នៃ​សុខសន្តិភាព ដែល​ជា​ឱកាស​មាស​នេះ​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស ទើប​អាច​ធានាបាន​នូវ ឧត្តមប្រយោជន៍ និង​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ជូន​ប្រជាជាតិ​និង​ប្រជាជន​។​

​លោក ស្វាយ ស៊ីថា តំណាងឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន ប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​តាកែវ ជាពិសេស​ក្នុង​នាម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង ក្នុងឱកាស​ដែល​លោក ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមា​ជីកា​ក្រុមប្រឹក្សាឃុំ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​បក្ស រួម​ទាំង​ក្រុម​ការងារ​ថ្នាក់ជាតិ នា​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧​នេះ ដើម្បី​ត្រួតពិនិត្យ​ការងារ និង​ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន​។

​លោក ស្វាយ ស៊ីថា បាន​លើកឡើង​ថា យោង​លើ​លទ្ធផល​ដ៏​ល្អប្រសើរ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន ឡើង​នូវ​សំឡេងឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ កាលពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នា​ពេល​កន្លង ទៅ​ថ្មីៗ​នេះ គឺ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​បក្ស និង​កំណែទម្រង់​ស៊ី​ជរៅ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​នយោបាយ​ត្រឹមត្រូវ​។

​ជាមួយគ្នា​នោះ លោក ស្វាយ ស៊ីថា ក៍​បាន​ណែនាំ​អោយ​មន្ត្រី​មូលដ្ឋាន ក្នុងភូមិ ឃុំ​គ្រប់រូប​ត្រូវធ្វើ​សកម្មភាព ជាក់ស្តែង​បន្ថែមទៀត ឲ្យបាន​ខ្លាំងក្លា ដើម្បី​បំរើ​ប្រជាពលរដ្ឋ និង​ចូលរួម​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម និង កង្វល់​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ទើប​ធានាបាន​នូវ​ផ្លែផ្កា​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​កាន់តែ រីកចម្រើន​។​

​លោក ចាន់ សុខន ប្រធាន​ក្រុមប្រឹក្សា​ឃុំ​កុមារ​រាជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ឡើង​ថា មន្ត្រី​របស់​លោក ប្តេជ្ញា​ធានា​ការផ្តល់សេវា​សាធារណៈឲ្យ​បាន​ទាន់ពេ​ល​វេលា​និង​បាន​ល្អប្រសើរ ។

​លោក ចាន់ សុខន បានបញ្ជាក់​ថា ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​ឃុំ​កុមារ​រាជា​បាន​ចាត់ តាំង​កម្លាំង​សមត្ថកិច្ច ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ដែល​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​បងតូច​បងធំ ចោរកម្ម និង​ការប្រើប្រាស់ ជួញដូរ​គ្រឿងញៀន ក្នុង​មូលដ្ឋាន ត្រូវបាន​កាត់បន្ថយ បង្ក្រាប និង​ទប់ស្កាត់ បាន​ទាន់​វេលា​។​
​ឆ្លើយតប​នឹង​តម្រូវការ​នេះ លោក ស្វាយ ស៊ីថា ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ផ្ទាល់ខ្លួន ចំនួន​១​លាន​រៀល សម្រាប់ បំពាក់​សម្ភារៈ​វិទ្យុទាក់ទង ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​។

​លោក ស្វាយ ស៊ីថា បន្តថា ក្រុមការងារ​ថ្នាក់ជាតិ នឹង​សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ក្នុង​ការប្រឹងប្រែង​ស្វែងរក​អាហារ​រូបករណ៍ ជូន​ដល់​សិស្ស​ក្រីក្រ​ដើម្បី​បាន​បន្ត​ការ សិក្សា​នៅ​សកល​វិទ្យាល័យ និង​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​មួយចំនួន ក្នុង​គោលបំណង​ជួយ សិស្សានុសិស្ស បាន​ទទួល​នូវ​ចំណេះដឹង ចំណេះធ្វើ និង​មុខជំនាញ​ផ្សេងៗ ដើម្បី​អនាគត​រុងរឿង​ល្អប្រសើរ​ផងដែរ​។

​នៅក្នុង​ឪ​កាស​នោះ ក្រុមការងារ សមាជិក​ក្រុមប្រឹក្សា​ឃុំ មេភូមិ យុវជន ប្រជា​ការពារ និង​តំណាង​សមាជិក ក្រុម បក្ស​ទាំង​១៣​ភូមិ​ក្នុង​ឃុំ បាន​ជួបជុំ​ពិសារ​អាហារ​សាមគ្គី​រួមគ្នា​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​បរិយាកាស សប្បាយ រីករាយ ស្និទ្ធស្នាល និង​ភាតរភាព​ជាទីបំផុត​៕

 

 

Filed in: ព័ត៌មានជាតិ