សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា សិ​ង្ហ សំអុល និង ឧ​ញ៉ា វ៉ន ប៊ុន​ថៃ ឆ្លៀត​ស្រុក កំពុងមាន កោលាហល សម្រុក​នាំ​ឈើ​ចេញ​ទៅ​យួន​ជិត​២០​ឡាន​

ឧកញ៉ា សិ​ង្ហ សំអុល និង ឧ​ញ៉ា វ៉ន ប៊ុន​ថៃ ឆ្លៀត​ស្រុក កំពុងមាន កោលាហល សម្រុក​នាំ​ឈើ​ចេញ​ទៅ​យួន​ជិត​២០​ឡាន​

មណ្ឌល​គី​រី​៖ ចាប់ពី​ថ្ងៃ​ទី​១១​សីហា​ប្រជាពលរដ្ឋ​ក៏​ដូចជា​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បាន​និង​កំពុង​ខ្វាយខ្វល់​ក្តៅក្រហាយ​និង​សកម្មភាព​ដែល​ទា​ហ៊ាន​ឡាវ​ឈ្លានពាន​ទឹកដី​។​មុន​និង​ចេញ​ទៅ​ជួប​ចរចារ​ជាមួយ​ភាគី​ឡាវ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដ​ម្តេច​តេជោ​ហ៊ុនសេន​បាន​បញ្ជារ​ឲ្យ​បញ្ចេញ​កម្លាំង​ទព័​និង​អាវុធយុទ្ធភណ្ឌ័​ទៅ​ការពារ​ទឹកដី នៅ​ព្រុំដែន​។ តែ​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​ឆ្លៀតពេល​ដែល​ស្រុក​កំពុង​កើត​មាន​កោ​ល​ហល កាល​ពី​យប់មិញ​ថ្ងៃទី​១១​ខែ​សីហា​ឆ្នាំ​២០១៧201 ឧកញ៉ា ២​រូប ដែល​គេ​ស្គាល់​ថាជ​ឈ្មួញ​ឈើប្រណិត​ល្បីល្បាញ​គឺ​ឧ​ញ៉ា សិ​ង្ហ សំអុល និងឧ​ញ៉ា វ៉ន ប៊ុន​ថៃ បាន​សម្រុក​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម យ៉ាងហោចណាស់​ជិត​២០​ឡាន ធុន​ធំ ។

​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖  ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ សាន់ របស់ឧ​ញ៉ា សិ​ង្ហ សំអុល ដែល​មាន​ទីតាំង​នៅ​ដែន​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្ត​មណ្ឌលគិរី ។
​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹក​ទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​តាម​ខេត្ត​ក្រចេះ ។ គួរបញ្ជាក់​ថា ឧ​ញ៉ា សិ​ង្ហ សំអុល គឺជា​មុខសញ្ញា នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ត្រូវ​បាន​ចង្អុលបង្ហាញ​កាលពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦​កន្លងមក ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី ។ ប៉ុន្តែ​បើ​ទោះជា​ដូច្នេះ​ក្ដី រហូតមកដល់​ពេលនេះ ឧ​ញ៉ា​ដែល​មាន​ឈ្មោះ​មិនសូវ​ល្អ​រូបនេះ នៅតែ​មាន​លទ្ធភាព​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ ដឹក​ចេញ​ទៅ​ក្រៅប្រទេស​យ៉ាង​គឃ្លើន​ដដែល​។

​ជាក់ស្តែង​ទោះជា​គេ​ឃើញ​មាន​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​បរិស្ថាន​វ័យក្មេង​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ទប់ស្កាត់​និង​ប្ក្រាប់​បទល្មើស​ព្រៃឈើ​ក៏​ដោយ​ក៏​តំបន់​ព្រៃ​អភិរក្ស​ដែល​ទ​ទួទ​ល​ខុស​ត្រូវ​ដោយ​មន្ត្រី​បរិស្ថាន​នៅតែ​មាន​ការកាប់​ឈើ​យ៉ាង​រង្គាល​ដដែល​។​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា បច្ចុប្បន្ន​មាន​ការកាប់​ឈើ​នៅ​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្ត​មណ្ឌលគិរី យ៉ាង​រង្គាល តាមរយៈ​ការផ្ដល់​លុយ​ទៅឲ្យ​ក្រុម​មន្ត្រី​អភិរក្ស ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ក្នុង​១​ឡាន​ចំណាយលុយ ៨​រយ​ដុល្លារ​អាមេរិក ។​

​ប្រភព​ខាងលើ​បានឲ្យដឹងថា​៖​ក្រុមហ៊ុន​ម៉ាស់​ស្ទ័រ​ខេ​សាន់​ដែល​មាន​លោក​ឧកញ៉ា​សឹ​ង្ហ សំ​អុល​ជា​នាយក​ក្រុមហ៊ុន​បាន​នឹង​កំពុង​ឲ្យឈ្មោះ​(​ម៉ុក​) ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទី​០១ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​កែ​ន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​ជញ្ជូនរ​ណា​យន្ត​តាម​មធ្យោបាយ​កាឡេ​ថង​និង​មនុស្សម្នា​ជាច្រើន​ចូល​ទៅ​កាប់​ឈើ​ដែល​សេសសល់​ជិត ក្បែរ បរិវេណ​ដី​ក្រុមហ៊ុន​អារ​ជ្រៀក​ជា​ឈើ​គ្រឿង​លក់​ឲ្យ​ក្រុមហ៊ុន​លោក​ដោយ​ឲ្យ​បុគ្គល​ឈ្មោះ​(​ម៉ុក​)​ជា​អ្នកចាត់ចែង​ទូទាត់​ថវិការ និង ដឹកឈើ​ចូល​ក្រុមហ៊ុន ដោយ​ប្រភេទ​ឈើ​សុ​ក្រំ​ក្នុង​មួយ​ម៉ែត្រគូប​តំលៃ​៣៥០.០០០​រៀល និង ប្រភេទ​ផ្ចឹក គរ​គី​តំលៃ​៤៥០.០០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ផងដែរ​។

​ប្រភព​ដដែល​នៅ​បាន​បញ្ជាក់​ទៀរ​ថា កាល​ពី​រដូវប្រាំង​ដើមឆ្នាំ​២០១៧​គេ​ឃើញ មាន​រថយន្ត​ប្រភេទ​យក្ស​យី​ឌុប​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​មាន​មិនតិច​ជាង​៦០​ទៅ​៧០​គ្រឿង​ទេ ចេញចូល​ដឹកឈើ​ពី​ទី​នេះ​យក​ទៅ​ក្រៅ និង​មកទល់ពេលនេះ​ក៍នៅ​មាន​រថយន្ត ប្រភេទ​នេះ​ទុក​ចោល​ក្នុង​ក្រុមហ៊ុន​ដោយ​មិន​អាច​ធ្វើ​ចរាចរណ៍​កើត​ដោយ​ស្ថានភាព​ផ្លូវ​ពិបាក​ពេក​ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង ច្រើន​លើសលប់​។​

​សម្រាប់​ការ​លួច​ចេញ​ឈើ​ក្នុងពេលដែល​គេ​រវល់​និង​ការឈ្លានពាន​របស់​ឡាវ​នេះ​ក្រៅពី​ព​តិមាន​ជាក់ស្តែង​ស្តីពី​សកម្មភា​ពដឹក​ជញ្ជូន​ឈើប្រណិត​ទៅ​ស្រុក​យួន​ដោយ​ឧកញ៉ា​សិង្គ​សំអុល​និងឧ​កញ៉ា​ថៃ​ដែល​គេ​ជឿ​ង​ថា​ប្រក​ដ​ជា​មាន​ការឃុបឃឺត​គ្នា​ជាមួយ​សមត្តកិច្ច​ជំនាញ​និង​មូលដ្ឋាន​សេចក្តីរាយការ​ណ៍​ស្តីពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​អនុរក្ស​ភ្នំ​ព្រិច​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​អ្នក​ទទួលខុសត្រូវ​បាន​នៅឡើយ​។

​តាម​ប្រភព​ពី​ដៃជើង​លោក​ឧកញ៉ា សឹង្ហ សំអុល បានឲ្យដឹងថា ក្រុម​នេះ​បាន​និង​កំពុង​ប្រើ​ឈ្មោះ មន្ត្រីជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​បិទបាំង និង​គំរាម មន្ត្រី​ជំនាញ រួម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ថែមទៀត ។ ដូច្នេះហើយ​ទើប​ទាំង​អាជ្ញាធរ កងកម្លាំង មន្ត្រី​ជំនាញ រួមទាំង​ប្រជាពលរដ្ឋ​តំបន់​នោះ​តែងតែ​និយាយ​តៗ គ្នា​ថា ក្រុម​ឧកញ៉ា សឹង្ហ សំអុល គឺជា​ក្រុមហ៊ុន​របស់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ពេញៗ​មាត់​តែម្តង​។

​សង្ឃឺមថា នឹង​មាន​ការស្រាវជ្រាវ​ពន្យល់​ពី​ស្ថាបន័​ថ្នាក់លើ​ប្រសិនបើ​មិន​មាន​ការ​ទទួល​បាន​ផលប្រយោជន៍​ពី​បទល្មើស​នោះទេ​!៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់