សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជឿ​ទេ​ថា​ប្រពន្ធ​ឆាយ​វិរៈ​យុទ្ធ​អត់​ចេះ​ប្រចណ្ឌ័​?

ជឿ​ទេ​ថា​ប្រពន្ធ​ឆាយ​វិរៈ​យុទ្ធ​អត់​ចេះ​ប្រចណ្ឌ័​?

ខេត្ត​កំពង់ចាម ៖  ភរិយា​របស់​លោក​ឆាយ វីរៈ​យុទ្ធ​តារាចម្រៀង​ផលិតកម្ម​សាន់ដេ អ្នកស្រី​សែ​ចាន់​ឌី​ដែល​ទើបតែ​ចូល​រោងការ​ថ្មីៗ បាន​តាំង​ជំហ​រថា រូបភាព​ប្រចណ្ឌ​ស្វាមី ជាមួយ​អ្នកសិល្បៈ​ដូចគ្នា គឺ​មិន​អាច​កើត​មាន​ឡើយ ។ ការសំខាន់ គឺ​ស្ថិតនៅលើ​ចិត្ត​គំនិត​របស់​បុគ្គល​តែប៉ុណ្ណោះ ។​បើ​ចឹង​មែន​នោះ ឆាយ វីរៈ​យុទ្ធ ពិតជា​មាន​សំណាង​ណាស់ ដែល​មាន​ប្រពន្ធ​កាន់​ចិត្តធ្ងន់​បាន ។​

​លោក​ឆាយ វីរៈ​យុទ្ធ បាន​សម្រេចចិត្ត​ចូល​រោងការ ជា​ផ្លូវការ​ពេញមុខ កាលពី​ថ្ងៃ​ទី​២១ ឧសភា នា​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម (​ក្បែរ​វិទ្យាល័យ​ស្គន់​)  ។​

​កូនក្រមុំ​កូន​ថៅកែ​ម៉ា​ស៊ិន​ស្រូវ​ហា​កសែ​ដែល​ជា​ម្ចាស់​ចិត្ត​លោក​ឆាយ វីរៈ​យុទ្ធ មានឈ្មោះ​សែ ចាន់​ឌី ជា​អ្នក​រកស៊ី និង​មាន​សមត្ថភាព​តែង​និពន្ធ​បទ​ចម្រៀង​យ៉ាង​ចំណាន​ដោយ​បទ​ចម្រៀង​ទាំងនោះ អ្នក​នាង​បាន​តែង​ឱ្យ​ស្វាមី​ឆាយ វីរៈ​យុទ្ធ ច្រៀង​បាន​ប្រមាណ​១០​បទ មក​ហើយ​ដែរ ។

​មុននឹង​ចូល​រោងការ​សំពះ​ផ្ទឹម​លោក​ឆាយ វីរៈ​យុទ្ធ បាន​ចំណាយពេល​ជាង​៧​ឆ្នាំ ដើម្បី​ស្វែងយល់​ចិត្តថ្លើម​គ្នា​យ៉ាង​សកម្ម​គ្រប់​សកម្មភាព​ទាំងអស់ ដែល​លោក​ឆាយ វីរៈ​យុទ្ធ បាន​តស៊ូ ដើម្បី​បាន​ម្ចាស់​បេះដូង​នេះ ក្នុង​ប្រអប់​ដួងចិត្ត ។​

​អ្នកនាង​សែ ចាន់​ឌី ជា​ភរិយា​របស់​ឆាយ វីរៈ​យុទ្ធ ក៏​បាន​ឱ្យដឹង​ដែរ​ថា អ្នកនាង​ពេញចិត្ត​ស្វាមី​លោក​ឆាយ វីរៈ​យុទ្ឋ​នេះ មក​ពី​គិតថា​លោក​ជា​មនុស្ស​មិនសូវ​និយាយស្តី​ច្រើន ប៉ុន្តែ​ដើម្បី​ខ្ញុំ​លោក​តស៊ូ​ប្រែប្រួល ទៅ​ជា​និយាយ​រួសរាយ​ប្រឹងប្រែង​មិន​ធម្មតា អស់​ពេល​៧​ឆ្នាំ​ទើប​អ្នកនាង​យល់ថា អាច​យក​គាត់​ជា​គូ​អនាគត​បាន​ដោយ​សម្រេច​ចិត្ត​រៀបការ​តែម្តង ៕

 

Filed in: ព័ត៌មានជាតិ