សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​ភ្នំពេញ​ក្តៅគគុគ​តែ​ទា​ហ៊ាន​ខ្មែរ​នៅ​ព្រំដែន​កម្ពុជា​ឡាវ​ថា​ដូចជា​អត់​អី​ហង​!

នៅ​ភ្នំពេញ​ក្តៅគគុគ​តែ​ទា​ហ៊ាន​ខ្មែរ​នៅ​ព្រំដែន​កម្ពុជា​ឡាវ​ថា​ដូចជា​អត់​អី​ហង​!

ភ្នំពេញ​៖​រហូតមកទល់​ពេលនេះ ស្ថានការណ៍​យោធា​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ មិនទាន់​មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ​បើ​ទោះបីជា​នៅ​ភ្នំពេញ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គំរាម​ចាត់ការ​ក៏ដោយ ។​លោក​ឧត្តមសេនីយ៍ ស្វាយ ញ៉​ន​មេបញ្ជាការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង នៅ​មុន​នេះ​បន្តិច បាន​ថ្លែង​ប្រាប់​កាសែត ថា រហូតមកទល់​ពេលនេះ សភាព​ការ​ព្រំដែន​មិន​មាន អ្វី​ប្លែក​ឡើយ​។​“​ព្រំដែន​កម្ពុជា​-​ឡាវ អត់​មាន​អ្វី​ទេ​ពេលនេះ​… វា​កំពុង​នៅលើ​ទឹកដី​យើង​៥-៦​ខែ​ហើយ​… កម្លាំង​វា​ជាង​១០០​នាក់​”​។

​បើ​តាម​លោក​មេបញ្ជាការ កម្ពុជា​មិន​ចង់​មាន​បញ្ហា​អ្វី ជាមួយ​ឡាវ​ឡើយ ហើយ​កន្លងមក កម្ពុជា​តែងតែ​ត្រជាក់រ​ហូត​!​។​សូម​បញ្ជាក់​ដែរ​ថា​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​បណ្ឌិត សុខ ទូច  ជា​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧​ថា

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា​ទុក​រយៈពេល​៦​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ភាគី​ឡាវ ដក​កងទ័ព​ចេញពី​ព្រំដែន ខេត្ត​ស្ទឹងត្រែង បើ​មិន​ចង់​មាន​រឿង ត្រូវតែ​ដក​ចេញ​។​“​ខ្ញុំ​ទុក​ពេល​ឲ្យ​៦​ថ្ងៃ ពី​ថ្ងៃ​ទី​១១​ដល់​១៧​សីហា បើ​មិន​ចង់​មាន​រឿង​ត្រូវតែ​ដក ។ ឱសានវាទ​ត្រឹម​ថ្ងៃទី​១៧ សីហា ខ្ញុំ​បាន​បញ្ជា​កងទ័ព​ហើយ ដល់​ពេល​ត្រូវ​តែ​ធ្វើ មេទ័ព​ត្រូវតែ​ស្តាប់​ឲ្យបាន​។ យើង​មិន​ចង់​ទាស់​គ្នា បើ​គាត់​មិន​ព្រម​ដក​ទេ ចឹង យើង​ទុក​ពេល​ឲ្យ​គាត់ ៤​ខែ​ហើយ ” ។

​គួររំលឹកថា កងកម្លាំង​ទាហាន​ឡាវ​បាន​បញ្ជូន​កម្លាំង​ជាច្រើន​រយ​នាក់​ដើម្បី​រារាំង​ការសាងសង់​ប៉ុស្តិ៍​របស់​ភាគី​ខ្មែរ​នៅលើ​បូរណភាព​ទឹកដី​ខ្មែរ​នៅ​ចំ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ចាប់តាំងពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧​មកម្ល៉េះ ដោយ​សង់​ប៉ុស្តិ៍​នៅ​ចំណុច​ដុង​ក្រឡ​ចាស់​បង្គោល​លេខ ០៣៣​។​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ​២០១៧ ទាហាន​ឡាវ​បាន​បន្ត​ស្ថាបនា​ប៉ុស្តិ៍ នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ណង​ណុ​ក​ខៀន ខេត្ត​ចម្ប៉ា​សាក់ ឈម​នឹង​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​របស់​ខ្មែរ ។ ក្រោយមក​ទាហាន​ឡាវ បាន​កសាង​ប៉ុស្តិ៍​ព្រំដែន​ប្រក់​ស័ង្កសី​ទទឹង ៥​ម៉ែត្រ បណ្តោយ ៦​ម៉ែត្រ នៅ​ចំណុច​ឆ្ងាយ​ពី​ដើម​ល្វា ១០០​ម៉ែត្រ នៃ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខែត្រ​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​០៦ មេសា ឆ្នាំ​២០១៧ ។
​ក្រោយ​ពី​សាងសង់​ប៉ុស្តិ៍​រួច អាជ្ញាធរ​ឡាវ បាន​បញ្ជូន​នគរបាល​ព្រំដែន​ឈរជើង​នៅ​តំបន់​នោះ​។
​កាលពីដើមឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​មិនទាន់​មាន​ការឯកភាព​គ្នា​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវជាតិ​លេខ​៧ នៅ​ភូមិ​ដុង​ក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ចំណែក​ឡាវ បាន​ផ្អាក​ការសាងសង់​មួយ​រយៈពេល ក៏​ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ឡាវ បាន​ស្ថាបនា​ផ្លូវ​ចូល​តំបន់​នោះ ពោល​គឺ​ផ្លូវ​ឆ្ពោះទៅ​កាន់​ប៉ុស្តិ៍​ដុង​ក្រឡ​ចាស់ បំណង​ដឹក​សម្ភារ​សាងសង់​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​នោះ​ជាថ្មីទៀត ហើយ​ភាគី​កម្ពុជា បាន​ផ្តល់​ដំណឹង​ទៅ​ថ្នាក់​ជាតិ​រួចហើយ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​។

​ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុងនោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល​។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះបង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យដឹងថា ចំណុច​ដែល​សេសសល់​មិនទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង ។

​នៅក្នុង​លិខិត​ចំនួន​៣​ទំព័រ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូន​លោក ថោង​លន់ ស៊ី​សូលី​ត កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៧ បាន​សរសេរ​នៅ​ក្នុង​កម្មវត្ថុ​ថា​៖ «​សំណើ​ស្នើ ឲ្យ​រដ្ឋាភិបាល នៃ​ប្រទេស​ឡាវ ដក​កងកម្លាំងប្រដាប់អាវុធ ចេញពី​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ឡាវ​»​។ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​។​ក្រៅពី​ឡើង​សម្លេង​នៅ​ភ្នំពេញ​តេជោ​សែន​នាយករដ្ឋមន្ត្រីក៏​មាន​គម្រោងឡើង​យន្តហោះ​ទៅ​ជួប​សម​ភាគី​ឡាវ​និយាយ​រឿង​ហ្នឹង​ដែរ​។

 

Filed in: ព័ត៌មានជាតិ