សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វឿន​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បណ្តេញ​កងទ័ព​ឡាវ​ចេញ​ពី​ទឹកដី​កម្ពុជា​

វឿន​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បណ្តេញ​កងទ័ព​ឡាវ​ចេញ​ពី​ទឹកដី​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​នេះ បាន​ចេញ​បញ្ជា​ឲ្យ កងទ័ព​កម្ពុជា​ត្រៀម​លក្ខណៈ ដើម្បី​បណ្តេញ​កងទ័ព​ឡាវ ដែល​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​កម្ពុជា ឲ្យចេញ​ជាបន្ទាន់ ។ ប៉ុន្តែ​សម្តេច​បាន​ប្រកាស​ទុក​រយះ ៦​ថ្ងៃ ដើម្បី​ឲ្យ​ភាគី​ឡាវ​ដក​កងទ័ព ឲ្យអស់​ពី​ដែនដី​កម្ពុជា នៅក្នុង​ខេត្ត​ស្ទឹងត្រែង ។​

​សូមជម្រាបថា ការកំណត់​ឱសានវាទ​ឲ្យ​ឡាវ​ដកទ័ព​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ បន្ទាប់​ពី​លិខិតផ្លូវការ​របស់​សម្តេច​ដែល​បាន​ដាក់​ទៅ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត រឿង​ដកទ័ព​នេះ​មិន​មាន​ការឆ្លើយតប​ពី​ភាគី​ឡាវ​វិញ​នោះឡើយ​។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​គ្រោង​នឹង​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ ផងដែរ ។ ប៉ុន្តែ​សម្តេច ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ កុំឲ្យ​មាន​ការភ្ញាក់ផ្អើល​ប្រសិនបើ​ឃើញ មានការ​ចល័ត​ទ័ព​ព្រោះ​ទ័ព​ទាំង​នោះ ត្រូវ​ចល័ត​ទៅកាន់​ខេត្ត​ស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លានពាន​ឡាវ​ចេញពី​ដី​កម្ពុជា​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ភាគី​ឡាវ​ថា មិត្តភក្តិ​ជា​រឿង​មិត្តភក្តិ តែ​មិន​អាច​ឲ្យ​មិត្តភក្តិ មក​ជាន់​ក្បាល ខ្មែរ​នោះ​ទេ​។ សម្តេច​បាន​បញ្ជាក់ថា សម្តេច​បាន​ចាត់ចែង​មេទ័ព​ខ្មែរ​រួច​អស់ហើយ ឲ្យ​ត្រៀម​លក្ខណៈសម្បត្តិ​បណ្តេញ​ទ័ព​ឡាវ​ចេញពី​ដី​ខ្មែរ​។​

​យ៉ាងណាក៏ដោយ សម្តេច​អះអាង​ថា យើង​មិន​ចង់​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​នោះ ទេ តែ​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេសជិតខាង​រំលោភ ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះឡើយ សូម្បី​ដី​មួយ​ចំអាម​នោះឡើយ ៕

Filed in: ព័ត៌មានជាតិ